រន្ធត់! ថៃប្រកាសរកឃើញសារធាតុគីមីក្នុងត្រីខកំប៉ុង ដកហូតជាង១០,០០០កំប៉ុង ក្រោយអតិថិជនប្តឹង

រន្ធត់! ថៃប្រកាសរកឃើញសារធាតុគីមីក្នុងត្រីខកំប៉ុង ដកហូតជាង១០,០០០កំប៉ុង ក្រោយអតិថិជនប្តឹង

ប្រទេសថៃ៖ ប្រទេសថៃ កំពុងមានបញ្ហាជ្រួលច្របល់ ដោយសារតែមានអតិថិជនថៃ បានប្តឹងរោងចក្រផលិតត្រីខកំប៉ុងក្នុងស្រុកមួយកន្លែង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅខេត្ត Samut Sakhon។

ត្រីខកំប៉ុងក្លែងក្លាយ

បើតាមប្រភពព័ត៌មាន រោងចក្រនេះបានផលិតចំណីអាហារក្លែងក្លាយ ដោយការផ្សព្វផ្សាយពាណិជ្ជកម្មថាប្រើប្រាស់សាច់ត្រីម៉ាកឃឺរែល (Mackerel) ប៉ុន្តែនៅពេលចរាចរជាក់ស្តែងលើទីផ្សារ បែរជាប្រើសាច់ត្រីទីឡាប់យ៉ា (Tilapia) បោកប្រាស់អតិថិជនទាំងស្រុង។

សូមជម្រាបថា នៅថ្ងៃដដែលក្រោយទទួលបណ្តឹង សមត្ថកិច្ចថៃបានរឹបអូស និងឃាត់ទុកត្រីខកំប៉ុងបានចំនួន ១០,០០០កំប៉ុង ព្រមទាំងបញ្ជាឱ្យប្រមូលត្រីខកំប៉ុងក្លែងក្លាយទាំងអស់ត្រឡប់មកពីទីផ្សារវិញ។

ក្រៅពីនេះ អាជ្ញាធរក៏បានផ្ញើសំណាកត្រីទៅកាន់នាយកដ្ឋានជលផលថៃ ដើម្បីត្រួតពិនិត្យអំពីសុវត្ថិភាពចំណីអាហារជាថ្មី ខណៈដែលមានរបាយការណ៍បន្ថែមថាក្រុមអ្នកជំនាញកំពុងពិនិត្យរកសារធាតុគីមីគ្រោះថ្នាក់ដែលអាចលាយឡំក្នុងត្រីខកំប៉ុងទាំងនោះផងដែរ។

ការដកហូតត្រីខកំប៉ុង

ប្រភព៖ PPTV HD 36

administrator

Related Articles