អ្នកបើកម៉ូតូហុងដាឌ្រីមលឿនជ្រុលទៅបុករថយន្តឡិចស៉ីស ផ្លូវបំបែកបឹងកេងកង របួសធ្ងន់ម្នាក់

អ្នកបើកម៉ូតូហុងដាឌ្រីមលឿនជ្រុលទៅបុករថយន្តឡិចស៉ីស ផ្លូវបំបែកបឹងកេងកង របួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ បន្ទាប់ពីជិះម៉ូតូម៉ាក HONDA DREAM ក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកជាមួយរថយន្តឡិចស៉ីស NX200T ត្រង់ចំណុចផ្លូវបំបែកជាបួន។

គ្រោះថ្នាក់ចរាចរណ៍

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកឡិចស៉ីស NX200T ពាក់ផ្លាកលេខ កម្ពុជា SAL-BOSS ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៩៥ ពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ ពោធិ៍សាត់ 10-4827 ជិះក្នុងល្បឿនលឿនតាមបណ្តោយផ្លូវម៉ៅសេទុង ពីកើតទៅលិច បានជ្រុលចង្កូតទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យរថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចរណ៍

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង និងយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍

ដោយ៖ សុខាសែនជ័យ

administrator

Related Articles