ភ្ញាក់ផ្អើល! អ្នកនេសាទប្រទះសពបុរសអណ្តែតទឹកទន្លេមេគង្គ ក្នុងវត្តសំរោងក្អែរ ស្រុកកៀនស្វាយ

ភ្ញាក់ផ្អើល! អ្នកនេសាទប្រទះសពបុរសអណ្តែតទឹកទន្លេមេគង្គ ក្នុងវត្តសំរោងក្អែរ ស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ អ្នកភូមិម្នាក់បានជិះទូករកត្រី ស្រាប់តែប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេមេគង្គ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យ។

សពបុរសអណ្តែតទឹក

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៨ និង ៣៥ នាទី ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ នៅចំណុចចន្លោះគីឡូម៉ែត្រ ៤៦-៤៧ ក្នុងវត្តសំរោងក្អែរ ស្ថិតក្នុងភូមិសំរោងក្អែរ ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

កម្លាំងសមត្ថកិច្ចជំនាញផ្នែកពិនិត្យ និងវិភាគនៅកន្លែងកើតហេតុស្រុកកៀនស្វាយ ដោយមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាលឃុំសំរោងធំ លោក លោកស្រីក្រុមប្រឹក្សាឃុំ ក្រុមគ្រូពេទ្យ និងមេភូមិ បានធ្វើការពិនិត្យលើសពជនរងគ្រោះ រកឃើញថា ផ្នែកក្បាលធម្មតា ពោះតឹង ធ្មេញខាំអណ្ដាត កំពស់ ១.៧៥ សង់ទីម៉ែត្រ អាយុប្រហែល ៤០ ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ដងខ្លួន និងដើមទ្រូងមានសាក់ពាក្យ «ព្រះគុណម៉ែ» ពាក់អាវវាលក្លៀកពណ៌ខ្មៅ មានអក្សរអង់គ្លេស ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ។

ការពិនិត្យសព

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ និងមន្ត្រីជំនាញ បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក និងបានប្រគល់សពជូនអាជ្ញាធរឃុំ យកទៅបញ្ចុះ ដើម្បីស្វែងរកសាច់ញាតិ៕

administrator

Related Articles