ផ្លូវការ! កម្ពុជា-ថៃ ឯកភាពគ្នាយក UNCLOS ដោះស្រាយដែនសមុទ្រត្រួតគ្នា ក្រោយថៃលុប MOU-2001

ផ្លូវការ! កម្ពុជា-ថៃ ឯកភាពគ្នាយក UNCLOS ដោះស្រាយដែនសមុទ្រត្រួតគ្នា ក្រោយថៃលុប MOU-2001

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាជាផ្លូវការក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ។

ជំនួបកម្ពុជា-ថៃ

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ជំហរនេះត្រូវបានប្រកាសជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃឆ្នាំ២០០១ (MOU-2001)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរនេះដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល នៅឯជំនួបត្រីភាគីនៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ភាគីថៃបានទទួលស្គាល់នូវការជូនដំណឹងអំពីជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការ UNCLOS នេះរួចហើយ ដោយកម្ពុជាបានបញ្ជូនកំណត់ត្រាទូតទៅកាន់ភាគីថៃនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ជំហរនេះជាផ្លូវការ។

ឯកភាពរួម

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានគូសបញ្ជាក់ជំហរកម្ពុជាថា គ្មានការចាំបាច់ត្រូវចរចាបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីទៀតឡើយ ក្រោយភាគីថៃលុបចោល MOU-2001 ជាឯកតោភាគី ដោយត្រូវដំណើរការក្រោមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលមានភាគីទី៣ចូលរួមរកយុត្តិធម៌។

ជំហរកម្ពុជា

ជំហររបស់រាជរដ្ឋាភិបាលកម្ពុជានេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័ននីតិបញ្ញត្តិទាំងពីរគឺ ព្រឹទ្ធសភា និងរដ្ឋសភា។

administrator

Related Articles