រន្ធត់! អតីតមន្ត្រីនគរបាលអង្គរក្សទើបចូលនិវត្តន៍ ប្រើកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនកណ្តាលផ្លូវ៦០ម៉ែត្រ សាកសពដេកក្នុងថ្លុកឈាមដោយមិនដឹងមូលហេតុ

រន្ធត់! អតីតមន្ត្រីនគរបាលអង្គរក្សទើបចូលនិវត្តន៍ ប្រើកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនកណ្តាលផ្លូវ៦០ម៉ែត្រ សាកសពដេកក្នុងថ្លុកឈាមដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ កើតហេតុការណ៍រន្ធត់មួយ បន្ទាប់ពីអតីតមន្ត្រីនគរបាលដែលមានតួនាទីជាអង្គរក្ស ទើបតែចូលនិវត្តន៍ បានប្រើប្រាស់កាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងមូលហេតុនៅឡើយ បណ្តាលឱ្យសាកសពដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់។

កន្លែងកើតហេតុ

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣៦ នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងខាងក្រោយផ្សាររាត្រី ជាប់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូអគ្គិសនីពណ៌ខ្មៅតែម្នាក់ឯង លុះមកដល់ចំណុចខាងលើ ស្រាប់តែដកកាំភ្លើងខ្លីរបស់ខ្លួនបាញ់សម្លាប់ខ្លួនឯងតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលជំនាញកោសល្យវិច័យ ចុះដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យសាកសព និងស្រាវជ្រាវរកក្រុមគ្រួសារជនរងគ្រោះ ដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ តារា

administrator

Related Articles