ជាប់ដីកា៣លើកពីបទលួច និងគ្រឿងញៀន បុរសអាយុ៣២ឆ្នាំធ្លាក់អន្ទាក់នគរបាលកោះធំ

ជាប់ដីកា៣លើកពីបទលួច និងគ្រឿងញៀន បុរសអាយុ៣២ឆ្នាំធ្លាក់អន្ទាក់នគរបាលកោះធំ

ខេត្តកណ្តាល៖ បុរសម្នាក់ដែលមានជាប់ដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន៣របស់សាលាដំបូងខេត្តកណ្ដាល ពាក់ព័ន្ធនឹងករណីអំពើលួច និងរក្សាទុកប្រើប្រាស់គ្រឿងញៀន ធ្លាក់ចូលអន្ទាក់កម្លាំងនគរបាលស្រុកកោះធំ។

ឃាត់ខ្លួនជនសង្ស័យ

ប្រតិបត្តិការអនុវត្តដីកានេះបានធ្វើឡើងកាលពីម៉ោង ១៧ និង៣០នាទី ថ្ងៃទី១៩ ឧសភា ២០២៦ ស្ថិតនៅចំណុចភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនជាប់ចោទដែលកម្លាំងជំនាញចាប់ខ្លួនមានឈ្មោះ ប៊ន វណ្ណឌី ហៅតឿ (ប្រុស, ៣២ ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្នុងភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។

វត្ថុតាង

លោកអធិការបានបន្តថា ការចាប់ខ្លួននេះគឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន៣ផ្សេងគ្នា រួមមាន៖ ទី១ ដីកាលេខ១២៨៤ ចខ/ខ ចុះថ្ងៃទី២៣ តុលា ២០២៤ ចេញដោយលោក នូ វាសនា ចៅក្រមស៊ើបសួរ; ទី២ ដីកាលេខ២១៥ ចខ/ច ចុះថ្ងៃទី៦ មីនា ២០២៥ ចេញដោយលោក សោ សុតា ចៅក្រមជំនុំជម្រះ ពាក់ព័ន្ធនឹងបទល្មើសលួចនៅភូមិចាមលើ ឃុំព្រែកថ្មី កាលពីថ្ងៃទី២៩ កញ្ញា ២០២៣; និងទី៣ ដីកាលេខ៩៨១ ចខ/ខ ចុះថ្ងៃទី១៩ សីហា ២០២៤ ចេញដោយលោក នូ វាសនា ពាក់ព័ន្ធនឹងបទល្មើសរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដែលប្រព្រឹត្តនៅភូមិកំពង់ស្វាយកណ្តាល កាលពីថ្ងៃទី៥ សីហា ២០២៤។

កម្លាំងនគរបាល

លោកអធិការបានបញ្ជាក់ថា បច្ចុប្បន្នជនជាប់ចោទខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។

ដោយ៖ សូរិយា

administrator

Related Articles