បុរស់ម្នាក់បើករថយន្ត Ford Ranger បុកបង្គោលផ្លាកសញ្ញាចរាចរណ៍ដួលរលំ បន្តបុកគល់ឈើ និងធុងសំរាមខូចខាត

បុរស់ម្នាក់បើករថយន្ត Ford Ranger បុកបង្គោលផ្លាកសញ្ញាចរាចរណ៍ដួលរលំ បន្តបុកគល់ឈើ និងធុងសំរាមខូចខាត

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8884 បានបើកបរក្នុងល្បឿនលឿនបណ្ដាលឱ្យបាត់បង់ការគ្រប់គ្រង រួចរេចង្កូតទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍បណ្ដាលឱ្យបាក់រលំដួលដល់ដី ហើយបន្តទៅបុកគល់ឈើ និងធុងសំរាមបន្ថែមទៀត ចំណែករថយន្តរងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ។

រថយន្ត Ford Ranger ខូចខាត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 2 និង 40 នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី 19 ខែឧសភា ឆ្នាំ 2026 ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី (មុខព្រលានយន្តហោះចាស់) សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បង្គោលផ្លាកសញ្ញាចរាចរណ៍ខូចខាត

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរូបនេះបើករថយន្ត Ford Ranger ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតបុកបង្គោលផ្លាកសញ្ញាចរាចរណ៍បណ្ដាលឱ្យបាក់រលំដួលដល់ដី រួចបន្តទៅបុកគល់ឈើ និងធុងសំរាមបន្ថែមទៀត ចំណែករថយន្តរងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ។

ទិដ្ឋភាពក្រោយកើតហេតុ

គល់ឈើនិងធុងសំរាមខូចខាត

រថយន្តខូចខាតផ្នែកខាងមុខ

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។

សមត្ថកិច្ចចុះវាស់វែង

administrator

Related Articles