ភ្ញាក់ផ្អើល! ជនជាតិចិនឈប់រថយន្តទិញទុរ៉េន ត្រូវចោរគាស់ទ្វារឆក់កាបូបលុយសឹករត់បាត់

ភ្ញាក់ផ្អើល! ជនជាតិចិនឈប់រថយន្តទិញទុរ៉េន ត្រូវចោរគាស់ទ្វារឆក់កាបូបលុយសឹករត់បាត់

កើតហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្បែរស្តុបកោសដូង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តកន្លែងកើតហេតុ

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនជាតិចិនមួយក្រុមមានប្រុសមានស្រី បើករថយន្តម៉ាកអាល់ផាត ពាក់ស្លាកលេខភ្នំពេញ 2BB-5018 មកឈប់ទិញផ្លែទុរ៉េននៅចំណុចខាងលើ។ ខណៈពេលពួកគេចូលក្នុងរថយន្តដើម្បីយកលុយទៅសងអ្នកលក់នោះ ស្រាប់តែជនសង្ស័យបានគាស់ទ្វាររថយន្ត លួចយកកាបូបលុយបាត់ទៅ។

សមត្ថកិច្ចចុះពិនិត្យ

ជនរងគ្រោះបានបញ្ជាក់ថា សម្ភារៈដែលបាត់បង់ក្នុងហេតុការណ៍នេះរួមមាន៖ លុយកាក់មួយចំនួន អត្តសញ្ញាណប័ណ្ណ និងប៉ាស្ព័រផងដែរ។

កន្លែងកើតហេតុ

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ។ ក្រោយមកបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីសមត្ថកិច្ចធ្វើការសាវជ្រាវ និងតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។

សមត្ថកិច្ចកំពុងស៊ើបអង្កេតទិដ្ឋភាពកន្លែងកើតហេតុ

ដោយ៖ សីហា សែនសុខ

administrator

Related Articles