រុស្ស៊ី-ចិន ត្រៀមចុះកិច្ចព្រមព្រៀងជិត ៤០ ក្នុងទស្សនកិច្ចរបស់លោកពូទីននៅប៉េកាំង

រុស្ស៊ី-ចិន ត្រៀមចុះកិច្ចព្រមព្រៀងជិត ៤០ ក្នុងទស្សនកិច្ចរបស់លោកពូទីននៅប៉េកាំង

ទីក្រុងមូស្គូ៖ ក្រុមជំនួយការវិមានក្រឹមឡាំងបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ (១៩-២០ ឧសភា) របស់លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ទីក្រុងប៉េកាំង រុស្ស៊ី និងចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រហែល ៤០ ដែលផ្តោតលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

រូបភាពពូទីន និងស៊ី

លោកពូទីន នឹងនាំមន្ត្រីជាន់ខ្ពស់ទៅចូលរួមកិច្ចពិភាក្សាផ្តោតលើទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម សហប្រតិបត្តិការថាមពល និងកិច្ចការសកល។ ដំណើរនេះធ្វើឡើងចំខួបលើកទី២៥ នៃសន្ធិសញ្ញាសហប្រតិបត្តិការ មិត្តភាព និងភាពជាអ្នកជិតខាងល្អរវាងរុស្ស៊ី-ចិន។

លោក ពូទីន និងលោក ស៊ី ជីនពីង ក៏នឹងជួបទល់មុខគ្នាដើម្បីពិភាក្សាអំពីបញ្ហាក្តៅរបស់ពិភពលោក ដូចជាសង្គ្រាមមជ្ឈិមបូព៌ា និងសង្គ្រាមនៅអ៊ុយក្រែន។ គួរបញ្ជាក់ថា ដំណើរនេះកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានធ្វើទស្សនកិច្ចនៅចិនដែរ ប៉ុន្តែមិនទទួលបានលទ្ធផលជាក់លាក់ណាមួយឡើយ៕

administrator

Related Articles