ហ៊ូធីគំរាមចូលសង្គ្រាមដោយផ្ទាល់ បើសម្ព័ន្ធមិត្តអាមេរិកបន្តវាយប្រហារអ៉ីរ៉ង់
សមុទ្រក្រហមកំពុងក្លាយជាតំបន់ឆាបឆេះថ្មីក្នុងវិសាលភាពសង្គ្រាមអ៉ីរ៉ង់ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីយេម៉ែនបានគំរាមចូលប្រឡូកក្នុងសង្គ្រាមដោយផ្ទាល់ បើសម្ព័ន្ធមិត្តអាមេរិក និងអ៉ីស្រាអែលបន្តបង្កើនការវាយប្រហារលើអ៉ីរ៉ង់។ កាលពីថ្ងៃទី២៨ មីនា ពួកឧទ្ទាមហ៊ូធីបានអះអាងថា បានវាយប្រហារទីតាំងច្រើនកន្លែងរបស់អ៉ីស្រាអែល ដែលជាការវាយប្រហារលើកដំបូងតាំងពីចាប់ផ្ដើមសង្គ្រាមនៅមជ្ឈឹមបូព៌ាមក។ ការវាយប្រហារនេះគឺដើម្បីជួយទ្រទ្រង់ដល់ការតស៊ូរបស់អ៉ីរ៉ង់ និងក្រុមហេសប៊ុលឡាហ៍លីបង់។ អ្នកនាំពាក្យយោធារបស់ហ៊ូធី លោកយ៉ាហ៍យ៉ាសារេ បានថ្លែងតាមបណ្ដាញសង្គម X ថា៖ “យើងត្រៀមធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ ប្រសិនបើសម្ព័ន្ធមិត្តថ្មីជាមួយអាមេរិក និងអ៉ីស្រាអែលធ្វើប្រតិបត្តិការប្រទូស្តរ៉ាយចំពោះអ៉ីរ៉ង និងប្រទេសអ៊ិស្លាមទាំងអស់…
