ទាហានថៃចូលចិត្តវាយសម្រុកពេលព្រលឹម លោកកែវរ៉េមីវែកញែកមូលហេតុដោយចាត់ទុកជា ‘ទាហានក្រុង’
រាជធានីភ្នំពេញ៖ លោកកែវរ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការសង្កេតរបស់គាត់ថា ទាហានថៃមានទម្លាប់ចូលចិត្តវាយសម្រុកនៅពេលព្រលឹមស្រាងៗ តែនៅពេលយប់វិញគឺថមថយការប្រយុទ្ធយ៉ាងច្បាស់។ លោកបានបញ្ជាក់ថា មូលហេតុសំខាន់គឺដោយសារទាហានថៃជា “ទាហានក្រុង” ដែលគ្មានបទពិសោធន៍ធន់នៅក្នុងព្រៃ។ “បើជំនាន់លន់ណុល គេហៅថាទាហានលម្អក្រុង ឬទាហានមាន់ស្ងោរ អ្នករស់នៅឆ្លងជំនាន់នោះស្គាល់ពាក្យនេះច្បាស់។ ពួកគេមិនចង់ប្រថុយប្រថានប្រយុទ្ធក្នុងពេលងងឹតទេ ទោះបីជាមានសម្ភារសឹកអាចមើលឃើញពេលយប់ក៏ដោយ។” លោកកែវរ៉េមីបន្ថែមថា កងទ័ពថ្មើរជើងថៃមិនខ្លាំងទេ តែអាងលើសព្វាវុធដែលផ្លោងផ្តក់ពីចម្ងាយ និងអាងលើយន្តហោះ។…
