admin

administrator

យានយន្តអគ្គិសនីកម្ពុជាកើនជាង ១៤,០០០គ្រឿង កំណើនខ្លាំងជាង ១,០០០គ្រឿងក្នុងមួយខែ

ភ្នំពេញ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងកើនឡើងយ៉ាងខ្លាំង ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤,៥៣៤គ្រឿង ក្នុងនោះមានរថយន្តចំនួន ១០,៣៦៣គ្រឿង។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា ការចុះបញ្ជីយានយន្តអគ្គិសនីបានចាប់ផ្តើមក្នុងឆ្នាំ២០១៨ ដែលកាលណោះមានតែ១គ្រឿងគត់។ ចាប់ពីពេលនោះមក ការចុះបញ្ជីមានកំណើនជារៀងរាល់ឆ្នាំ ស្របនឹងនិន្នាការសកលលោក។ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦…

ចាប់ខ្លួន ៩នាក់នៅកាស៊ីណូព្រះសីហនុ ក្នុងប្រតិបត្តិការបង្ក្រាប Online Scams ដកហូតកុំព្យូទ័រ ១៣៣គ្រឿង ទូរសព្ទ ៤៣៩គ្រឿង

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ (Online Scams) នៅកាស៊ីណូជីនយូមេនតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់។ យោងតាមរបាយការណ៍ថ្ងៃទី២៦ មីនា ២០២៦ ក្រុមការងារបានចុះត្រួតពិនិត្យផ្ទះសង្ស័យចំនួន ៨០ខ្នងនៅបុរីគុជអាស៊ី ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារៈសង្ស័យរួមមានកុំព្យូទ័រចំនួន ១៣៣គ្រឿង ទូរសព្ទដៃ ៤៣៩គ្រឿង…

អង្គការសុខភាពពិភពលោកព្រមានពីវិបត្តិសុខភាពធ្ងន់ធ្ងរនៅគុយបា ដោយសារការបិទខ្ទប់ប្រេងឥន្ធនៈរបស់អាមេរិក

អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីព្រមានយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី២៦មីនា អំពីស្ថានភាពសុខភាពដ៏គួរឲ្យព្រួយបារម្ភនៅក្នុងប្រទេសគុយបា ដោយសារតែវិបត្តិថាមពលដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់កោះនេះ ដែលបណ្តាលមកពីការបិទខ្ទប់ប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានសរសេរលើបណ្ដាញសង្គម X ថា៖ «សុខភាពគួរតែត្រូវបានការពារគ្រប់ការចំណាយ ហើយមិនត្រូវស្ថិតនៅក្រោមការអាណិតអាសូរនៃភូមិសាស្ត្រនយោបាយ ការបិទខ្ទប់ថាមពល និងការដាច់ចរន្តអគ្គិសនីឡើយ»។ ស្ថានភាពនៅគុយបាកំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដោយប្រទេសនេះកំពុងតស៊ូដើម្បីរក្សាការផ្តល់សេវាសុខភាពមូលដ្ឋាន…

រថយន្ត Camry បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលពីស្រាស្រវឹងយប់ជ្រៅ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ័យខ្លាចបានកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅពេលដែលរថយន្តម៉ាក Camry ឆ្លាម បើកបរដោយបុរសស្រវឹងស្រា បានបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងខ្លាំង។ តាមការអះអាងពីប្រភពព័ត៌មាននៅកន្លែងកើតហេតុ រថយន្តពាក់ផ្លាកលេខភ្នំពេញ 2Y-3979 ត្រូវបានគេឃើញកំពុងបើកបរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន និងស្ថានភាពស្រវឹង។ នៅពេលមកដល់ចំណុចកើតហេតុ អ្នកបើកបរបានបាត់បង់ការគ្រប់គ្រង បណ្ដាលឱ្យរថយន្តរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង។…

សហរដ្ឋអាមេរិកបង្កើនកម្លាំងទ័ពយ៉ាងធំនៅមជ្ឈិមបូព៌ា ដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យទទួលយកផែនការសន្តិភាព១៥ចំណុច

ភ្នំពេញ៖ សហរដ្ឋអាមេរិកកំពុងបង្កើនកម្លាំងទ័ពរបស់ខ្លួនយ៉ាងធំធេងនៅតំបន់មជ្ឈិមបូព៌ា ក្នុងយុទ្ធសាស្ត្រ«ផ្លូវពីរ» ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យទទួលយកផែនការសន្តិភាពថ្មីចំនួន១៥ចំណុច។ នេះបើយោងតាមកាសែត The New York Times ផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ ការដាក់ពង្រាយកងទ័ពនេះធ្វើឡើងក្រោមការបញ្ជាពីមន្ទីរបញ្ចកោណ ដោយពង្រឹងកងកម្លាំងចំនួនបីក្រុមធំៗ ដើម្បីបំពេញដល់កងទ័ពអាមេរិកប្រមាណ៥០,០០០នាក់ដែលបានឈរជើងក្នុងតំបន់រួចហើយ។ កងកម្លាំងដែលបំពេញបន្ថែមនិងដាក់ពង្រាយរួមមាន៖ ១. កងពលទ័ពអាកាសទី៨២៖ ទាហានឆ័ត្រយោងចន្លោះពី១,០០០ទៅ៣,០០០នាក់ ដែលជាកងកម្លាំងប្រតិបត្តិការ…

ត្មាតនៅសៀមប៉ាង៖ ភ្នាក់ងារអនាម័យធម្មជាតិ ត្រូវបំប៉នដោយក្របីរាល់សប្តាហ៍

ខេត្តស្ទឹងត្រែង៖ ដើម្បីការពារសត្វត្មាតជិតផុតពូជ អ្នកអភិរក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាង បានចំណាយថវិកា ៨០០ដុល្លារក្នុងមួយសប្តាហ៍ ដើម្បីទិញក្របីធ្វើជាចំណីបំប៉នសត្វត្មាត។ លោក អៀង សំណាង មន្ត្រីអង្គការ Rising Phoenix បានពន្យល់ថា ត្មាតមិនមែនជាសត្វស្លាបធម្មតាទេ ប៉ុន្តែជា «ភ្នាក់ងារអនាម័យធម្មជាតិ» ដែលមានតួនាទីសំខាន់ក្នុងការស៊ីសាកសពសត្វដែលស្អុយរលួយ ដែលជាប្រភពនៃមេរោគនិងជំងឺឆ្លង។ ការបាត់បង់សត្វត្មាតអាចនាំឱ្យមានការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងព្រៃ និងប៉ះពាល់ដល់សុខភាពសាធារណៈ។…

មន្ត្រីជាន់ខ្ពស់ចិនជួបព្រះមហាក្សត្រខ្មែរនៅប៉េកាំង ពង្រឹងមិត្តភាពដែកថែប

ទីក្រុងប៉េកាំង៖ លោក Cai Qi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ កាលពីថ្ងៃទី២៥ មីនា នៅទីក្រុងប៉េកាំង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ក្នុងជំនួបនេះ លោក…

នគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីប៉ុនប៉ងលួចម៉ូតូ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចម៉ូតូនៅក្នុងមណ្ឌលកំសាន្តមួយ។ ជនសង្ស័យទាំងពីរត្រូវបានគេដឹងថាមានឈ្មោះជុច ជីវ៉ា អាយុ២០ឆ្នាំ និងផល សំណាង អាយុ៣៣ឆ្នាំ ដែលទាំងពីរមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ តែបច្ចុប្បន្នស្នាក់នៅរោងកម្មករនៅក្រុងបាវិត។ ប្រភពព័ត៌មានបានបញ្ជាក់ថា សមត្ថកិច្ចបានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះឈ្មោះសាន់ រ៉ាវី ដែលរាយការណ៍ថា ជនសង្ស័យទាំងពីរបានប៉ុនប៉ងលួចម៉ូតូម៉ាក HONDA WAVE ពណ៌ទឹកសមុទ្ររបស់នាងនៅមុខបន្ទប់លេខ V40 ក្នុងមណ្ឌលកំសាន្ត…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អធិបតីភាពសម្ពោធរោងចក្រទឹកស្អាតអណ្តូងតាសី និងគម្រោងពង្រីកទឹកស្អាតសម្រាប់ខេត្ត៥

ខេត្តស្វាយរៀង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥។ រោងចក្រថ្មីនេះមានសមត្ថភាពផលិតទឹកស្អាត ៦.៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងអនុញ្ញាតឱ្យរដ្ឋាករទឹកស្វាយរៀងមានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្របដណ្តប់ក្នុងតំបន់សេវារបស់ខ្លួនពី៣២% ទៅ ៥៨%។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានប្រកាសបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត…

ជីបម៉ុង រីថែល និង ជីបម៉ុង លែន បើកការដ្ឋានសាងសង់ផ្សារទំនើបធំជាងគេនៅតំបន់ផ្លូវជាតិ ៦A

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនជីបម៉ុងរីថែល និងជីបម៉ុងលែន ដែលជាពហុពាណិជ្ជកម្មដ៏រឹងមាំក្រោមក្រុមហ៊ុនមេជីបម៉ុង បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយទៀតនៅតំបន់ផ្លូវជាតិលេខ៦A របស់ក្រុមហ៊ុនជីបម៉ុងលែន។ គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំនេះមានផ្ទៃដីប្រមាណ១៩០ហិកតា និងមានប្រជាជនរស់នៅរាប់ម៉ឺននាក់។ ពិធីបញ្ចុះបឋមសិលានេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអ្នកឧកញ៉ាភាពហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។ ការសម្រេចចាប់ដៃគ្នានេះគឺជាការពង្រីកផ្សារទំនើបក្នុងតំបន់ដែលកំពុងមានសក្តានុពលតំបន់៦A រហូតដល់ព្រែកអញ្ចេញ និងតំបន់ព្រែកតាមាក់ ក្លាយជាសហគមន៍រស់រវើក ជំរុញឱ្យមានការអភិវឌ្ឍន៍សម្បូរបែប និងសកម្មភាពពាណិជ្ជកម្មកាន់តែរីកចម្រើន។ សម្រាប់អាជីវករដែលចង់ជួលទីតាំងដើម្បីបើក និងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងផ្សារទំនើបជីបម៉ុង៦A…