កងរាជអាវុធហត្ថសៀមរាប បំបែកសំណុំរឿងលួចម៉ូតូ! ឃាត់ខ្លួនជនសង្ស័យ៥នាក់ជាប់ពាក់ព័ន្ធ
កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទបន្ទាន់លេខ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់ម៉ូតូ ។ ភ្លាមៗនោះ កម្លាំងជំនាញបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ជាបន្តបន្ទាប់ ដើម្បីយកមកសាកសួរបំភ្លឺនៅទីបញ្ជាការ ។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះ ធ្វើឡើងនៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំង២ផ្សេងគ្នា ។ ទីតាំងទីមួយស្ថិតនៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប…
