admin

administrator

កម្ពុជាបដិសេធដាច់អហង្ការ! ក្រសួងការពារជាតិ ច្រានចោទប្រកាន់ថៃរឿងមីន ក្រោយទាហានថៃរងរបួសនៅព្រំដែន

ក្រសួងការពារជាតិកម្ពុជា បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីន ដែលបានបណ្ដាលឲ្យទាហានថៃមួយចំនួនរងរបួស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ ឧបទ្ទវហេតុនេះ កើតឡើងនៅពេលដែលកងទ័ពថៃបានដើរល្បាតចូលតំបន់ចម្ការមីនចាស់ ដែលជាកេរ្តិ៍ដំណែលសង្គ្រាមស៊ីវិលនៅកម្ពុជា។ បើទោះជាបែបនេះក្ដី ក្រសួងការពារជាតិកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ មានបណ្ដាញសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយព័ត៌មានដោយដកស្រង់សម្ដីថ្នាក់ដឹកនាំ និងមន្ត្រីយោធាថៃ ដែលបានចោទប្រកាន់កម្ពុជាថា បានដាក់គ្រាប់មីនថ្មី បណ្ដាលឲ្យទាហានរបស់ខ្លួនរងរបួសធ្ងន់នៅខេត្តព្រះវិហារ។…

អាវុធហត្ថល្វាឯម បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតវត្ថុតាងបានមួយចំនួន

ខេត្តកណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកល្វាឯម បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ០៩:៤៥នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ លោកវរសេនីយ៍ត្រី ដាំ ស៊ីណាន់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក…

ក្មេងស្ទាវម្នាក់ បង្ហោះម៉ូតូសាហាវពេញផ្លូវសាធារណៈ នៅភ្លើងឆេះរទេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងធ្វើកិច្ចសន្យាអប់រំ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ បានបង្ក្រាបករណីយុវជនម្នាក់បង្ហោះម៉ូតូយ៉ាងគគ្លើនតាមបណ្ដោយផ្លូវសាធារណៈ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ យុវជនដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ម៉ន អាយកា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាព្រូឡាន ស្នាក់នៅភូមិសន្តិភាព២ សង្កាត់ចោមចៅ២…

កម្ពុជា-បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការអភិវឌ្ឍន៍លើគ្រប់វិស័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយលោកឧត្តមនាវីទោ ហ្សាក់ រីខែយែរ (Jacques RIVIERE) ប្រធានបេសកកម្មអមបញ្ជាការដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងកងកម្លាំងប្រដាប់អាវុធនៅតំបន់ប៉ូលីនេស៊ីបារាំង នៅអគ្គបញ្ជាការដ្ឋាន ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងជំនួបដ៏មានអត្ថន័យនេះ…

អស្ចារ្យមែន! ជនបរទេសម្នាក់ធ្លាប់ចង់បញ្ចប់ជីវិត តែពេលមកដល់កម្ពុជា បែរជាបានជីវិតថ្មី និងរកឃើញផ្ទះពិតប្រាកដ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញផ្សាយរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ អំពីជនបរទេសម្នាក់ដែលបានមកដល់ប្រទេសកម្ពុជា ទាំងក្ដីអស់សង្ឃឹម និងមានបំណងចង់បោះបង់ជីវិតខ្លួនឯងចោល។ ប៉ុន្ដែអ្វីៗបានប្រែប្រួលទាំងស្រុង បន្ទាប់ពីលោកបានមករស់នៅលើដែនដីដ៏សន្តិភាពមួយនេះ ដែលធ្វើឱ្យលោកភ្លឺភ្នែក ជាប់ចិត្ត និងផ្ដល់ជីវិតថ្មីឡើងវិញ។ យោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ដកស្រង់ចេញពីសម្ដីរបស់ជនបរទេសរូបនោះ បានឱ្យដឹងថា៖ «ពួកគេមិនព្រមឱ្យខ្ញុំចុះចាញ់! ខ្ញុំមិនបានមកប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតនោះទេ…

ឃាតកចិត្តខ្មៅ! កូនប្រុសសម្លាប់ឪពុកបង្កើតខ្លួនឯងយ៉ាងឃោរឃៅនៅប៉ៃលិន ទីបំផុតត្រូវសមត្ថកិច្ចចាប់បាន

ខេត្ត​ប៉ៃលិន ៖ ទីបំផុត! ជនសង្ស័យដែលបានសម្លាប់ឪពុកបង្កើតរបស់ខ្លួនយ៉ាងឃោរឃៅ នៅខេត្តប៉ៃលិន ត្រូវបានកម្លាំងនគរបាលក្រុងប៉ៃលិន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចាប់ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន។ ប្រភពព័ត៌មានពីនគរបាលបានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ…

លោក សុខ ឥសាន ស្រាយបំភ្លឺ ១០ ចំណុចសំខាន់ៗជុំវិញកម្ពុជា! (ទាក់ទងព្រំដែន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ)

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បានធ្វើការបកស្រាយ និងបំភ្លឺយ៉ាងក្បោះក្បាយអំពីបញ្ហាសំខាន់ៗចំនួន ១០ ចំណុច ដែលពាក់ព័ន្ធទៅនឹងស្ថានភាព និងកិច្ចការនានារបស់ប្រទេសកម្ពុជា ជាពិសេសបញ្ហាព្រំដែន និងទំនាក់ទំនងអន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថា៖ ១. ចំពោះរឿងប្រាសាទតាមាន់ធំនោះ គឺគ្មានអ្វីដែលត្រូវស្រពិចស្រពិល…

កម្ពុជា៖ ដែនដីសុខសន្តិភាព ធានាសុវត្ថិភាពខ្ពស់ និងភាពកក់ក្តៅចំពោះទេសចរអន្តរជាតិ ជាមួយនឹងសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប

រាជធានីរីយ៉ាដ៖ ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) ដែលប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥…

សោកនាដកម្មនៅញូវដេលី៖ រថយន្តផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ សម្លាប់មនុស្ស ៨ នាក់ និងរបួស ២០ នាក់!

ទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានរងការវាយប្រហារដ៏រន្ធត់មួយ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា បន្ទាប់ពីមានហេតុការណ៍ផ្ទុះរថយន្តយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ៨ នាក់ស្លាប់បាត់បង់ជីវិត និង ២០ នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងមុនម៉ោង ៧ យប់ ម៉ោងក្នុងស្រុក…

ចាប់បានហើយ! ក្រុមក្មេងទំនើងវាយធាក់ជនរងគ្រោះដល់ស្លាប់ ត្រូវនគរបាលក្របួចបានជាបន្តបន្ទាប់នៅរសៀលថ្ងៃទី៩ វិច្ឆិកា

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមក្មេងទំនើងមួយក្រុម ដែលបានប្រើអំពើហិង្សាដេញតាមវាយធាក់ជនរងគ្រោះកំពុងជិះម៉ូតូ បណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលនឹងបង្គោលស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីពេលកន្លងទៅ នៅចំណុចម្ដុំវត្តជុំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីបានបង្កហេតុរួច ក្រុមក្មេងទំនើងទាំងនោះបានរត់គេចខ្លួនទៅបណ្ដាខេត្តមួយរយៈ ដើម្បីបំបិទដាន។ ប៉ុន្តែដោយឃើញសភាពស្ងប់ស្ងាត់ ពួកគេក៏បានលេចមុខមកវិញ ហើយភ្លាមៗនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះទៅធ្វើការស្រាវជ្រាវ…