តម្លៃមាសលើទីផ្សារអន្តរជាតិបន្តឡើងថ្លៃខ្ពស់ត្រដែតក្នុងរយៈពេលជាង២សប្តាហ៍ បង្កើនក្តីរំពឹងពីការកាត់បន្ថយអត្រាការប្រាក់របស់ Fed
តម្លៃមាសអន្តរជាតិបានបន្តកើនឡើងរហូតដល់ ៣% កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ សប្តាហ៍ចុងក្រោយនេះ។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិកបង្ហាញភាពទន់ខ្សោយ ដែលជំរុញឱ្យមានការរំពឹងទុកកាន់តែខ្លាំងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់។ នេះបានបង្កើនតម្រូវការមាស ដែលត្រូវបានគេចាត់ទុកជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុតក្នុងអំឡុងពេលភាពមិនប្រាកដប្រជាសេដ្ឋកិច្ច។ ព័ត៌មាននេះត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ជាក់ស្តែង តម្លៃមាសអន្តរជាតិបានកើនឡើងជិត ៣%…
