admin

administrator

សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកម្ពុជា-ថៃ ឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាព

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារមិនមានសិទ្ធិនិយាយជាសាធារណៈ បានថ្លែងបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបញ្ឈប់អំពើហិង្សា និងរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចប់ជម្លោះ។ ក្រោយហេតុការណ៍ទាហានថៃជាន់មីនរងរបួសនៅតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ភាគីថៃបានបង្ហាញជំហរលុបចោលជាឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាព ដែលខ្លួនបានចុះហត្ថលេខាជាមួយកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួ។…

សេចក្តីជូនដំណឹងសំខាន់ពីទីក្រុងភ្នំពេញ!

រាជធានីភ្នំពេញ៖ សេចក្តីជូនដំណឹង !៕

រន្ធត់! អាជីវករថៃម្នាក់សម្លាប់គ្រួសារ ៤នាក់ រួចចង.កសម្លាប់ខ្លួនឯង ក្រោយកើតជំងឺផ្លូវចិត្ត

(រូបថត៖ Khaosod) ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅប្រទេសថៃ ខណៈដែលអាជីវករម្នាក់បានសម្លាប់សមាជិកគ្រួសារខ្លួនចំនួន ៤នាក់ រួចក៏បានបញ្ចប់ជីវិតខ្លួនឯងដោយចង.កសម្លាប់ខ្លួនតាមក្រោយ។ ករណីដ៏សាហាវនេះបានកើតឡើងបន្ទាប់ពីជនរងគ្រោះមានជំងឺផ្លូវចិត្តដោយសារការលក់ដូរមិនដាច់។ តាមការចុះផ្សាយរបស់ប្រភព Amarin បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងស្រុក Sriracha ខេត្ត Chonburi។ សមត្ថកិច្ចប៉ូលិសបានបញ្ជាក់ថា ឃាតករគឺជាអ្នកលក់មឹក…

ថ្លៃចតឡាន World Cup ឡើងថ្លៃកប់ពពក! អ្នកគាំទ្រភ្ញាក់ព្រឺត ១៧៥ ដុល្លារឯណោះ!

អ្នកគាំទ្របាល់ទាត់ដែលមានសំបុត្រទស្សនាព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ អាចនឹងត្រូវត្រៀមលុយច្រើនបន្តិច សម្រាប់ការចំណាយទៅលើកន្លែងចតរថយន្តរបស់ពួកគេ។ បើតាមគេហទំព័រផ្លូវការរបស់ FIFA តម្លៃចតឡានមួយកន្លែងអាចឡើងដល់ ១៧៥ ដុល្លារឯណោះ។ តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Athletic ដែលបានធ្វើឱ្យអ្នកគាំទ្រកីឡានៅសហរដ្ឋអាមេរិក មានការរិះគន់យ៉ាងខ្លាំង។ ជាក់ស្តែង សហរដ្ឋអាមេរិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសម្ចាស់ផ្ទះទាំងបី រួមជាមួយកាណាដា…

ផ្លូវជាតិលេខ៥៥៖ សរសៃឈាមសេដ្ឋកិច្ច និងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល

ខេត្តពោធិ៍សាត់ ៖ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិលេខ៥៥ ជាផ្លូវបត់បែនឡើងចុះភ្នំ អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែគួរឱ្យគយគន់។ ផ្លូវជាតិ​នេះ ជា​ផ្លូវ​ទេសចរណ៍ធម្មជាតិ និង​ជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល សម្រួលដល់​ការ​ដឹក​ជញ្ជូន​កសិផល និង​ផលិតផល​ពី​ក្នុង​តំបន់​ទៅ​កាន់​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​។ សូម​ជម្រាប​ថា ផ្លូវជាតិ​នេះ មាន​ប្រវែង​សរុប​១៨៩,១៦​គីឡូម៉ែត្រ…

របបយោធាមីយ៉ាន់ម៉ាប្រកាសបន្តរៀបចំការបោះឆ្នោត ទោះមានការរិះគន់ និងប្រឆាំងពីគ្រប់ទិសទី!

របបយោធាមីយ៉ាន់ម៉ាបានបញ្ជាក់ជំហរយ៉ាងមុតមាំថា ខ្លួននឹងបន្តរៀបចំការបោះឆ្នោតតាមការគ្រោងទុក ទោះបីជាមានសំឡេងថ្កោលទោសយ៉ាងកងរំពងពីសហគមន៍អន្តរជាតិ ក៏ដូចជាការប្រឆាំង និងបដិសេធមិនចូលរួមពីសំណាក់ពលរដ្ឋមីយ៉ាន់ម៉ាក៏ដោយ។ ព័ត៌មាននេះត្រូវបានសារព័ត៌មាន The Irrawaddy ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា។ លោកឧត្តមសេនីយ៍ Zaw Min Tun អ្នកនាំពាក្យរបបយោធា បានថ្លែងការពារថា ការបោះឆ្នោតនេះគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេស ហើយការជ្រៀតជ្រែកពីបរទេសនឹងមិនអាចរារាំងដំណើរការនេះបានឡើយ។ ផ្ទុយពីការអះអាងនេះ ប្រទេសលោកខាងលិច…

អាជ្ញាធរខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ រឹបអូសស្បៃមុងជិត ២គីឡូម៉ែត្រ និងលែងកូនត្រីរាប់សិបគីឡូក្រាមចូលធម្មជាតិវិញ!

ខេត្តកំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម ប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយកម្លាំងជំនាញជលផលខេត្ត សហការជាមួយនគរបាល អាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបករណីជាច្រើនទាំងក្នុងរដូវបិទ និងរដូវបើកនេសាទ។ ជាក់ស្តែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញជលផលបានបើកប្រតិបត្តិការបង្ក្រាបចំនួនពីរគោលដៅធំៗ គឺនៅបឹងធំ និងបឹងកេះ ដែលជាតំបន់ជាប់ព្រំប្រទល់ស្រុកចំនួនបី រួមមាន ស្រុកកងមាស…

ម៉ាឡេស៊ីព្រមានថៃឱ្យបន្ត «កិច្ចព្រមព្រៀងសន្តិភាព» បើពុំនោះនឹងផ្ទុះជម្លោះសាជាថ្មី!

ទីក្រុងកូឡាឡាំពួរ៖ ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកានេះ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រទេសថៃថា ជំហររបស់ម៉ាឡេស៊ីគឺធានាថាដំណើរការសន្តិភាពដែលបានព្រមព្រៀងគ្នាកាលពីពេលកន្លងទៅ ត្រូវតែបន្តទៅមុខដោយគ្មានការរំខានឡើយ។ លោកបានសង្កត់ធ្ងន់ថា ការពន្យារពេលណាមួយអាចប្រឈមមុខនឹងហានិភ័យនៃការវិលត្រឡប់ទៅរកជម្លោះពីមុនវិញ។ ការប្រកាសរបស់មេទ័ពកំពូលម៉ាឡេស៊ីរូបនេះ បានកើតឡើងបន្ទាប់ពីមេដឹកនាំថៃ រួមទាំងនាយករដ្ឋមន្ត្រី និងអគ្គមេបញ្ជាការកងទ័ព…

ត្រាំ ព្រមាន​ថា «សេដ្ឋកិច្ច​អាមេរិក​នឹង​ធ្លាក់​ក្នុង​មហន្តរាយ» បើ​ចាញ់​បណ្តឹង​ពន្ធ​គយ​នៅ​តុលាការ​កំពូល

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​កាលពី​ថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ថា ប្រទេស​អាមេរិក​នឹង​ប្រឈម​នឹង​មហន្តរាយ​សេដ្ឋកិច្ច និង​បញ្ហា​សន្តិសុខ​ជាតិ ប្រសិនបើ​តុលាការ​កំពូល​សម្រេច​ប្រឆាំង​នឹង​វិធានការ​ពន្ធ​គយ​លើ​ទំនិញ​នាំចូល​របស់​លោក។ ព័ត៌មាន​នេះ ត្រូវ​បាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ត្រាំ កាលពី​ថ្ងៃអាទិត្យ បាន​ប្ដេជ្ញា​ផ្ដល់​ប្រាក់ ២ ០០០…

Prince Group ច្រានចោលការចោទប្រកាន់លើអ្នកឧកញ៉ា ចេន ហ្ស៊ី ជុំវិញករណីលួច Bitcoin ថាជា «ពាលស៊ីពាល»

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន Prince Group បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ ដោយបានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងដែលថា អ្នកឧកញ៉ា ចេន ហ្ស៊ី បានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយ។ ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងមានគោលបំណងរកលេសដើម្បីរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ បានបង្កហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកដែលគ្មានកំហុសរាប់ពាន់នាក់ ដៃគូសហការ…