admin

administrator

ថៃប្រកាសអាសន្ន! ទំនប់ធំៗជិតផ្ទុះ បង្កជាទឹកជំនន់វិនាសកម្ម?

ប្រជាជនថៃ ជាពិសេសអ្នកដែលរស់នៅតាមតំបន់ជាប់ដងទន្លេ និងក្បែរទំនប់ធំៗ កំពុងតែស្ថិតក្នុងភាពភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីស្ថានភាពទំនប់វារីអគ្គិសនីជាច្រើន កាន់តែបង្ហាញសញ្ញាប្រកាសអាសន្នថា ជិតលែងអាចទប់ទល់នឹងបរិមាណទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់បានទៀតហើយ។ ក្នុងចំណោមទំនប់ទាំងនោះ ទំនប់ Bhumibol ក្នុងខេត្ត Tak ក៏ជាផ្នែកមួយដែលកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។ តាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥…

អ៊ីស្រាអែល​ឈាន​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅ​រក​ការ​អនុម័ត​ច្បាប់​ប្រហារជីវិត​លើ​ក្រុម​ហាម៉ាស

សភា​អ៊ីស្រាអែល​បាន​ធ្វើ​ការបោះឆ្នោត​បឋម​មួយ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ ដែល​នឹង​បើកផ្លូវ​ឲ្យ​មាន​ការ​កាត់ទោស​ប្រហារជីវិត​ចំពោះ​ជន​ណា​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​សម្លាប់​ពលរដ្ឋ​អ៊ីស្រាអែល​ក្នុង​អំពើ​វាយប្រហារ​ភេរវកម្ម។ យោង​តាម​សារព័ត៌មាន The Telegraph ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​ស្នើឡើង​ដោយ​សមាជិក​សភា​ស្តាំនិយម​ជ្រុល​ ត្រូវ​បាន​អនុម័ត​ក្នុង​ការ​បោះឆ្នោត​លើក​ដំបូង​ក្នុង​រដ្ឋសភា​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​៣៩​ទល់​នឹង​១៦។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ខណៈ​រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​លោក Itamar Ben-Gvir បាន​គំរាម​ដក​គណបក្ស​របស់​លោក​ចេញពី​ក្រុម​ចម្រុះ​ ប្រសិនបើ​ច្បាប់​នេះ​មិន​ត្រូវ​បាន​អនុម័ត​បន្ត។ ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ពេញលេញ…

ម៉ិកស៊ិក​វាយ​ពន្ធ​ខ្ពស់​កប់ពពក ១៥៦% លើ​ស្ករ​នាំចូល ការពារ​ទីផ្សារ​ក្នុងស្រុក

រដ្ឋាភិបាល​ម៉ិកស៊ិក​កាលពី​ថ្ងៃ​អង្គារ បាន​ប្រកាស​អនុវត្ត​ពន្ធ​នាំចូល​ស្ករ​ខ្ពស់​រហូតដល់ ១៥៦% ក្នុង​មួយ​គីឡូក្រាម ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​តម្លៃ​អន្តរជាតិ និង​បញ្ចៀស​ហានិភ័យ​នៃ​ការផ្គត់ផ្គង់​លើស​តម្រូវការ​ក្នុង​ទីផ្សារ​ក្នុងស្រុក​។ ពន្ធ​ថ្មី​នេះ អនុវត្ត​លើ​ស្ករ​គ្រប់​ប្រភេទ រួមទាំង​ស្ករស និង​សុីរ៉ូ យោងតាម​ក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី Claudia Sheinbaum។ គួរ​បញ្ជាក់​ថា រហូតមកទល់​ពេលនេះ ស្ករ​ដែល​នាំចូល​ម៉ិកស៊ិក​ត្រូវ​ជាប់ពន្ធ​ចន្លោះ​ពី ៣៦០ ទៅ ៣៩០ ដុល្លារ​ក្នុង​មួយ​តោន​ប៉ុណ្ណោះ​។…

ទោះ​ជាប់​ពន្ធ​ ១៩% ក្ដី! ការនាំចេញ​កម្ពុជា​ទៅ​អាមេរិក​សម្រេច​បាន​ជាង ១០​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១០ខែ​ដើម​ឆ្នាំ២០២៥

ភ្នំពេញ៖ តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​ថា ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​សម្រេច​បាន​ទឹកប្រាក់​សរុប​ជាង ១០ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ត្រឹម​រយៈ​ពេល​ ១០ខែ​ដើម​ឆ្នាំ២០២៥​នេះ។ តួលេខ​នេះ​បាន​កើន​ឡើង​ដល់ ២៦,៤% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន ទោះបីជា​កម្ពុជា​ត្រូវ​បាន​អាមេរិក​ដាក់​ពន្ធ​បដិការ​រហូត​ដល់ ១៩% ក៏ដោយ។ របាយការណ៍​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែតុលា ឆ្នាំ២០២៥…

គ្រោះថ្នាក់ចរាចរណ៍រន្ធត់! កុងតឺន័របុកម៉ូតូបណ្ដាលឲ្យយុវជន២នាក់ស្លាប់ភ្លាមៗលើផ្លូវជាតិលេខ១ នៅកៀនស្វាយ

ខេត្តកណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ៤៖៣០ នាទីទាបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រទី៤៤-៤៥ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយរថយន្តកុងតឺន័រសណ្តោងរ៉ឺម៉ក បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យយុវជនពីរនាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ លោកវរសេនីយ៍ឯក ព្រុំ សំណាង…

អាជ្ញាធរមីនកម្ពុជា សម្តែងការសោកស្តាយ និងច្រានចោលដាច់អហង្ការចំពោះសារព័ត៌មានថៃ ដែលចោទប្រកាន់កម្ពុជាប្រើប្រាស់មីនថ្មី

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី។ ការចោទប្រកាន់នេះកើតឡើង ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីលុបបំបាត់គ្រាប់មីន និងកាត់បន្ថយទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ អាជ្ញាធរមីនបានបញ្ជាក់ថា កម្ពុជាត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ថាជាប្រទេសគំរូ និងឈានមុខគេក្នុងវិស័យសកម្មភាពមីនសាកល។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ…

គ្រោះថ្នាក់ចរាចរណ៍ភ្នំពេញ៖ យុវជន២នាក់របួសធ្ងន់ស្រាល ក្រោយម៉ូតូបុកជាមួយរថយន្តឆ្លងផ្លូវ រហូតរថយន្តជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ស្រាល ក្រោយជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុកជាមួយរថយន្ត Highlander មួយគ្រឿងដែលកំពុងបើកឆ្លងស្តុបដូចគ្នា បណ្តាលឲ្យរថយន្តរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Highlander…

ត្រាំ ព្រមានគ្រោះមហន្តរាយសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនតុលាការកំពូលបដិសេធពន្ធគយ!

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញមុខព្រមានកាលពីថ្ងៃចន្ទថា ប្រទេសមហាអំណាចមួយនេះ អាចនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសន្តិសុខជាតិដ៏ធ្ងន់ធ្ងរ ប្រសិនបើតុលាការកំពូលសម្រេចជំទាស់នឹងការអនុវត្តច្បាប់អំណាចគ្រាអាសន្នរបស់លោក ក្នុងការដាក់ពន្ធគយលើប្រទេសស្ទើរតែទាំងអស់។ លោក ត្រាំ បានលើកឡើងថា រដ្ឋបាលរបស់លោកមានគម្រោងនឹងផ្តល់ការបង់ប្រាក់ចំនួន ២,០០០ ដុល្លារដល់ប្រជាពលរដ្ឋអាមេរិកដែលមានចំណូលទាប និងមធ្យម ដោយប្រើប្រាស់ភាគលាភពីពន្ធទាំងនេះ ខណៈប្រាក់ចំណូលដែលនៅសេសសល់នឹងត្រូវយកទៅកាត់បន្ថយបំណុលជាតិ។ គំនិតនៃការប្រើប្រាស់ចំណូលពន្ធដើម្បីផ្តល់…

អាល្លឺម៉ង់ប្រឹងយក ៦ពិន្ទុពេញ! លោក Nagelsmann ថាជាកៅអី World Cup មិនពឹងលើអ្នកណា!

លោក Julian Nagelsmann គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា លោកនឹងមិនធ្វើការពិសោធន៍អ្វីច្រើនក្នុងការប្រកួតជម្រុះ World Cup ពីរប្រកួតចុងក្រោយឡើយ ដោយផ្ដោតសំខាន់តែលើការដណ្ដើមបានជ័យជម្នះ ដើម្បីធានាកៅអីទៅ World Cup ឆ្នាំក្រោយប៉ុណ្ណោះ។ ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីលុចសំបួ នៅថ្ងៃសុក្រនេះ មុននឹងត្រលប់មកធ្វើជាម្ចាស់ផ្ទះទទួលក្រុមស្លូវ៉ាគី នៅថ្ងៃទី១៧ ខែវិច្ឆិកា។…

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បើកទំព័រថ្មីសម្រាប់សន្តិសុខ និងសេដ្ឋកិច្ចតំបន់

ភ្នំពេញ៖ អ្នកវិភាគយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ាន បានមើលឃើញពីភាពជោគជ័យនៃសន្ធិសញ្ញាសន្តិភាពកូឡាឡាំពួ (KL Peace Accord) រវាងកម្ពុជា និងថៃ ដែលនឹងបង្ហាញពីជំហានដ៏សំខាន់មួយសម្រាប់សន្តិសុខក្នុងតំបន់ និងការតភ្ជាប់សេដ្ឋកិច្ចឡើងវិញនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីតំបន់នេះរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធដ៏ខ្លាំងកាលពីចុងខែកក្កដា។ ការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពរវាងកម្ពុជា និងថៃ ក្រោមវត្តមានលោក ដូណាល់ ត្រាំ ជាសាក្សី ធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។…