admin

administrator

ជំរុញទេសចរណ៍! លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូទស្សនាស្តង់កម្ពុជាដ៏ទាក់ទាញនៅទីក្រុងស៊ូចូវ ប្រទេសចិន

(ទីក្រុងស៊ូចូវ ប្រទេសចិន)៖ ដើម្បីពង្រីកសក្តានុពលទេសចរណ៍កម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ក្នុងដំណើរដ៏សំខាន់នេះ លោករដ្ឋមន្ត្រីបានអញ្ជើញទស្សនាស្តង់នានា និងពន្លាទេសចរណ៍កម្ពុជា ដែលបានរៀបចំឡើងយ៉ាងស្រស់ស្អាត និងទាក់ទាញក្រសែភ្នែកភ្ញៀវជាតិអន្តរជាតិ។ វត្តមានរបស់លោករដ្ឋមន្ត្រី ហួត…

ឥណ្ឌូណេស៊ីបារម្ភធ្ងន់! ជជុះចូលហូរហែ ធ្វើកម្មកររាប់សែននាក់បាត់បង់ការងារ និងរោងចក្រវាយនភណ្ឌរង្គោះរង្គើ

វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុឥណ្ឌូណេស៊ី (Indef) បានចេញមុខព្រមានថា ការហូរចូលនៃសម្លៀកបំពាក់ជជុះខុសច្បាប់ កំពុងញាំញីវិស័យវាយនភណ្ឌរបស់ឥណ្ឌូណេស៊ីយ៉ាងធ្ងន់ធ្ងរ រហូតដល់អាចបង្កមហន្តរាយ។ យោងតាមការចុះផ្សាយរបស់កាសែត Jakarta Globe ស្ថាប័ន Indef បានប៉ាន់ប្រមាណថា កម្មករក្នុងវិស័យវាយនភណ្ឌប្រមាណ ៥២ ម៉ឺននាក់ ត្រូវបានបាត់បង់ការងារ។ មិនតែប៉ុណ្ណោះ រោងចក្រវាយនភណ្ឌក្នុងស្រុកជាច្រើន បានបាត់បង់ចំណែកទីផ្សារយ៉ាងគំហុក…

ក្រុម Scammer ២៤នាក់ រត់ភៀសខ្លួនពីមីយ៉ាន់ម៉ា មកបើកបណ្តាញឆបោកនៅថៃ ត្រូវប៉ូលិសបង្រ្កាប

ក្រុម Scammer ជនបរទេសមួយក្រុមធំ ដែលបានរត់ភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា បានមកលាក់ខ្លួនបើកបណ្តាញឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសថៃ តែទីបំផុតត្រូវបានកម្លាំងប៉ូលិសថៃបង្ក្រាប និងចាប់ខ្លួនបានទាំងស្រុង។ យោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្លាំងប៉ូលិសថៃបានធ្វើការឆ្មក់ចូលទៅក្នុងវីឡាមួយកន្លែង ស្ថិតក្នុងខេត្ត Samut Prakarn ហើយបានឃាត់ខ្លួន…

ភរិយារដ្ឋមន្ត្រីថៃ លោកស្រី Thananon សុំទោសជាសាធារណៈ ក្រោយពាក្យសម្ដីរអាក់រអួលដាក់អ្នកកាសែត!

ភ្នំពេញ៖ លោកស្រី Thananon Niramit ជាភរិយាលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានចេញមុខសុំទោសជាសាធារណៈហើយ ក្រោយពីបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យដាក់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ហេតុការណ៍នេះបានកើតឡើង នាពេលដែលលោក Anutin បានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន។ លោកបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋាន Don…

💥ដំណឹងល្អ! វៀតណាមបើកទំព័រថ្មី បន្តនាំចេញទុរេនទៅចិនជាធម្មតាវិញហើយ ក្រោយដោះស្រាយវិបត្តិចំណុចបច្ចេកទេស!

ដំណឹងល្អបានកើតឡើងសម្រាប់វិស័យកសិកម្មវៀតណាម! ការនាំចេញផ្លែទុរេនដ៏ឈ្ងុយឆ្ងាញ់របស់វៀតណាមទៅកាន់ទីផ្សារដ៏ធំរបស់ចិន ឥឡូវនេះបានដំណើរការជាប្រក្រតីឡើងវិញហើយ បន្ទាប់ពីមានការរអាក់រអួលមួយរយៈកាលពីខែមុន ដោយសារបញ្ហាបច្ចេកទេសនៃការត្រួតពិនិត្យគុណភាព និងសារធាតុគីមី។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។ បច្ចុប្បន្ន គេសង្កេតឃើញមានរថយន្តដឹកទុរេនប្រមាណ ៤០០ គ្រឿង កំពុងបន្តឆ្លងកាត់ច្រកព្រំដែនជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការទីផ្សារចិន។ មន្ត្រីជំនាញវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមនោះ មានប្រហែល ២០០-២៥០ គ្រឿងឆ្លងកាត់ច្រកព្រំដែន Lang…

ជនជាតិតៃវ៉ាន់ម្នាក់ រងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនជិត ១០០គីឡូក្រាម នៅភ្នំពេញ!

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធនឹងករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដែលមានទម្ងន់សរុបជិត ១០០គីឡូក្រាម។ ការចោទប្រកាន់នេះធ្វើឡើងក្រោយកម្លាំងសមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំមួយនេះកាលពីចុងខែតុលា ឆ្នាំ២០២៥។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបសាធារណជនឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥…

ព្យុះកាលមែជី ត្រៀមបង្កើនកម្លាំងជាសង្ឃរាដ៏កាចសាហាវ ឆ្ពោះមកវៀតណាម ក្បែរកម្ពុជា!

ព្យុះថ្មីដែលមានឈ្មោះថា កាលមែជី (Kalmaegi) បានបង្កើនកម្លាំងក្លាយជាព្យុះត្រូពិកនៅសមុទ្រខាងកើតហ្វីលីពីន ហើយត្រូវបានគេរំពឹងថានឹងវិវត្តក្លាយជាព្យុះទីហ្វុង ឬសង្ឃរាកម្រិតខ្លាំង មុនពេលវាយប្រហារភាគកណ្ដាលប្រទេសវៀតណាម ដែលនៅក្បែរកម្ពុជា។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ​បើតាមព័ត៌មាន​ពីមជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា (JTWC) ​គិតត្រឹម​ព្រឹកថ្ងៃអាទិត្យ​ កាលមែជី ដែលស្ថិតនៅជាព្យុះត្រូពិកនៅឡើយនោះ បានចាប់ផ្ដើមមាន​រូបរាងជួរពពកវិលជុំវិញផ្ចិតនៃប្រព័ន្ធសម្ពាធទាប…

គម្រោងព្រែកជីកហ្វូណនតេជោ៖ ស្ពាន ៨ កន្លែង ត្រៀមលេចចេញជារូបរាង បម្រើផលប្រយោជន៍ជាតិ!

ភ្នំពេញ៖ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា កំពុងតែត្រៀមខ្លួនសម្រាប់ដំណើរការសាងសង់ប្រកបដោយមហិច្ឆតាខ្ពស់ ដោយគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ចំនួន ៨ កន្លែង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។ ស្ពានទាំង ៨ កន្លែងនេះ នឹងលាតសន្ធឹងឆ្លងកាត់តាមបណ្ដាខេត្តសំខាន់ៗ រួមមាន៖ ១. ស្ពាននៅផ្លូវជាតិលេខ ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ២.…

យោធាមីយ៉ាន់ម៉ាបើកការវាយប្រហារផ្លូវអាកាស៩ថ្ងៃជាប់គ្នាលើសម្បុក Scammer ជាប់ព្រំដែនថៃ!

យោធាមីយ៉ាន់ម៉ាបានបន្តប្រតិបត្តិការកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញដោយមិនបន្ថយដៃឡើយ ដោយបានបើកការទម្លាក់គ្រាប់បែកជាប់គ្នាអស់រយៈពេល ៩ ថ្ងៃ ដើម្បីបោសសម្អាតសម្បុក Scammer ទាំងស្រុង។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Amarin កាលពីថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា កងទ័ពឆ្មាំការពារព្រំដែន (BGF) ដែលជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា នៅតែបន្តបាញ់ទម្លាក់គ្រាប់ទៅលើតំបន់សេដ្ឋកិច្ចពិសេស KK Park។…

អាជ្ញាប័ណ្ណកាស៊ីណូ “ស៊ីលវើរ ស្តារ” ត្រូវព្យួរ! ក្រោយប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទ្រង់ទ្រាយធំនៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សហការជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងកម្លាំងនគរបាលជាតិ ព្រមទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះឆែកឆេរដ៏កក្រើកមួយនៅកាស៊ីណូ ស៊ីលវើរ ស្តារ ក្នុងខេត្តស្វាយរៀង ដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមបច្ចេកវិទ្យា។ ក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ២៣នាក់ ដែលក្នុងនោះមានជនបរទេសជាច្រើនសញ្ជាតិដូចជា ស្រីលង្កា…