រដ្ឋធានីយ៉ាងហ្គោនលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ រំខានជីវភាពប្រជាពលរដ្ឋ
ទីក្រុងយ៉ាងហ្គោន (Yangon) ដែលជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ា បានជួបប្រទះនូវជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុកជាបន្តបន្ទាប់ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Irrawaddy។ ផ្លូវសំខាន់ៗជាច្រើនក្នុងសង្កាត់ដូចជា South Okkalapa, Kamayut, Hlaing, North Dagon, Tamwe, Mayangone និង…
