ចាប់បានហើយ! រថយន្តស៊ីម៉ង់ត៍បុកអ្នកជិះកង់ស្លាប់នៅទឹកថ្លា ក្រោយរត់គេចខ្លួន
ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលបានបើកបុកបុរសម្នាក់ជិះកង់ហាត់ប្រាណបណ្ដាលឲ្យស្លាប់ កាលពីព្រឹកមិញនៅសង្កាត់ទឹកថ្លា ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបានហើយ។ លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកជិះកង់ស្លាប់ ត្រូវបានលោកដឹកនាំកម្លាំងស្រាវជ្រាវឃាត់បាននៅទីតាំងក្រឡុកស៊ីម៉ង់ត៍មួយកន្លែង ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកអធិការបានបន្តទៀតថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ខាងលើរួចមក លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឆែកឆេរតាមកាមេរ៉ាសុវត្ថិភាព រកឃើញរថយន្តបង្កនៅទីតាំងបាញ់ស៊ីម៉ង់ត៍មួយកន្លែង ក្នុងខណ្ឌដង្កោ…
