admin

administrator

សោកនាដកម្មទឹកជំនន់វៀតណាម៖ ស្លាប់កើន ៣៥នាក់ បាត់ខ្លួន ៥នាក់ និងការបំផ្លិចបំផ្លាញយ៉ាងដំណំ!

ប្រទេសវៀតណាម កំពុងប្រឈមមុខនឹងសោកនាដកម្មទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលបានបណ្តាលឱ្យចំនួនអ្នកបាត់បង់ជីវិតកើនឡើងដល់ ៣៥នាក់ និងមនុស្ស ៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Strait Times កាលពីថ្ងៃទី២ ខែវិច្ឆិកា។ អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់កាន់តែអាក្រក់ទៅៗ ក្រោយមានភ្លៀងធ្លាក់យ៉ាងគំហុក និងច្រើនមិនធ្លាប់មានបានវាយប្រហារលើខេត្តចំនួន ៤ រួមមាន៖ ខេត្ត Hue,…

អង្គររកចំណូលបានជាង ៣៥លានដុល្លារ ត្រឹម១០ខែ ជួយទ្រទ្រង់គន្ធបុប្ផា!

ខេត្តសៀមរាប ៖ ក្នុងរយៈពេល ១០ខែ ដើមឆ្នាំនេះ គ្រឹះស្ថានអង្គរបានប្រកាសពីចំណូលដ៏មហាសាលជាង ៣៥លានដុល្លារ ដែលបានមកពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរដល់ភ្ញៀវទេសចរអន្តរជាតិជាង ៧៦ម៉ឺននាក់។ នេះបើយោងតាមការប្រកាសរបស់ទូរទស្សន៍ជាតិកម្ពុជានៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា។ របាយការណ៍ដដែលបានបញ្ជាក់បន្ថែមថា ចំពោះការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៥ ទទួលបានចំណូលប្រមាណជាង ២៣ម៉ឺនដុល្លារ។ ចំណែកឯចំណូលពីការលក់សំបុត្រទូកវិញ គឺមានជាង ១លានដុល្លារ។…

អង្គរវត្តនៅតែជាមាសទឹកដប់! រយៈពេល ១០ខែ ឆ្នាំ២០២៥ ទទួលបានចំណូលជាង ៣៥លានដុល្លារ!

ភ្នំពេញ៖ រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងជាព្រលឹងនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តជាមាសទឹកដប់ដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចជាតិ។ យោងតាមក្រសួងព័ត៌មាន ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គ្រឹះស្ថានអង្គរបានបង្ហាញរបាយការណ៍ប្រចាំខែថា ក្នុងរយៈពេល ១០ខែដើមឆ្នាំនេះ គឺចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៥ រមណីយដ្ឋានអង្គរបានរកចំណូលបានយ៉ាងតិច ៣៥លានដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនាជូនភ្ញៀវទេសចរអន្តរជាតិជាង ៧៦ម៉ឺននាក់។ មិនត្រឹមតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ប្រាសាទកោះកែ…

បង្ក្រាបធំ! ឃាត់រថយន្តដឹកលៀសខុសច្បាប់ជិត៩តោន នៅព្រំប្រទល់កំពង់ឆ្នាំង-ពោធិ៍សាត់

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងចម្រុះរួមមានមន្ត្រីជំនាញរដ្ឋបាលជលផល សហការជាមួយកងកម្លាំងយោធាជាច្រើនអង្គភាព បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនលៀសខុសច្បាប់ដ៏ធំមួយ ដោយឃាត់រថយន្តមួយគ្រឿងដែលផ្ទុកលៀសជិត ៩ តោន កាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់ឱ្យដឹងថា នៅវេលាកើតហេតុខាងលើ…

លោកមេឃុំក្រញូងសែនជ័យ បំភ្លឺរឿងកាយផ្លូវក្រុមហ៊ុន! តើពលរដ្ឋនៅតែបារម្ភ?

បន្ទាប់ពីមានការបែកធ្លាយសំឡេងរបស់លោកមេឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះថា បានកាយផ្ដាច់ផ្លូវមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ និងការប្រមូលទិញដីឱ្យទៅក្រុមហ៊ុន ត្រូវបានចែកចាយយកទៅផ្សព្វផ្សាយយ៉ាងផុលផុសនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនោះ ពេលនេះ លោក ជុំ ចន្ថា មេឃុំក្រញូងសែនជ័យ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធជុំវិញការផ្សាយព័ត៌មានមួយចំនួន និងបណ្តាញ​សង្គម ដែលបានយកសម្លេងសន្ទនាផ្ទៃក្នុងចាស់ៗមកបង្ហោះបំភ្លៃការពិតនិងចោទប្រកាន់ថា បានឲ្យ​កាយផ្តាច់ផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល នោះមិនមែនជាការពិតនោះទេ។ ​ «ករណីកាយផ្លូវនេះកើតឡើង…

រឿងដ៏សង្វេគ! អ្នកចាត់ការទូទៅវ័យ ៤៤ ឆ្នាំ ដួលសន្លប់លើទីលានប្រកួត មុននឹងបាត់បង់ជីវិត

ហេតុការណ៍ដ៏គួរឲ្យសង្វេគមួយបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសស៊ែប៊ី នៅពេលដែលលោក Mladen Zizovic អ្នកចាត់ការទូទៅសញ្ជាតិបូស្នៀវ័យ ៤៤ ឆ្នាំ បានដួលសន្លប់នៅលើទីលានប្រកួតអំឡុងនាទីទី ២២ នៃការប្រកួតរវាងក្រុម Radnički 1923 ជាមួយក្រុម Mladost។ ភ្លាមៗនោះ ក្រុមគ្រូពេទ្យបានប្រញាប់ប្រញាល់ជួយសង្គ្រោះ និងបញ្ជូនលោកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល ជីវិតរបស់លោកមិនអាចសង្គ្រោះបានឡើយ។…

កម្ពុជា បង្ហាញសុឆន្ទៈ! ក្រសួងការពារជាតិសម្របសម្រួល AOT ត្រួតពិនិត្យការផ្លាស់ប្តូរអាវុធធុនធ្ងន់ ដំណាក់កាលទី១ ត្រឡប់ទីតាំងដើម

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ស្ថិតក្នុងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ អាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់ទាំងនេះ ត្រូវបានកែសម្រួលចេញពីស្រុកជាំក្សាន្ត និងស្រុករវៀង…

គ្រោះថ្នាក់! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកំពុងតាមប្រមាញ់ក្រុមឆបោកបន្លំWing ដែលលួចលុយនិងស្នើសុំកម្ចី

ប្រយ័ត្ន! ទំព័រហ្វេសប៊ុកបោកប្រាស់ Wing កំពុងរងការស្រាវជ្រាវពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា! កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងបើកការស្រាវជ្រាវយ៉ាងក្តៅគគុកលើករណីបោកប្រាស់ដ៏គ្រោះថ្នាក់មួយ ដែលបង្កឡើងដោយទំព័រហ្វេសប៊ុកឈ្មោះ “ការគាំទ្រអតិថិជន”។ ទំព័រនេះបានប្រើល្បិចបង្ហោះផ្សព្វផ្សាយអំពីការបង្វិលរង្វង់សំណាងនៅធនាគារ Wing ដើម្បីទាក់ទាញអតិថិជនឱ្យបង្វិលកងចាប់យករង្វាន់ តែធាតុពិតជាការឆបោកដើម្បីលួចយកប្រាក់តែប៉ុណ្ណោះ។ ការបើកប្រតិបត្តិការស្រាវជ្រាវនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរកឃើញទំព័រហ្វេសប៊ុក “ការគាំទ្រអតិថិជន” នេះកំពុងធ្វើសកម្មភាពបោកប្រាស់យ៉ាងសកម្ម ដោយប្រើល្បិចបង្វិលរង្វង់សំណាង Wing ដើម្បីទាក់ទាញជនរងគ្រោះ។ តាមការបញ្ជាក់ពីមន្ត្រីជំនាញ…

Starbucks សម្រេចលក់ភាគហ៊ុនធំនៅចិន ក្នុងកិច្ចព្រមព្រៀងដ៏ធំសម្បើម ៤ ពាន់លានដុល្លារ!

ក្រុមហ៊ុនកាហ្វេយក្ស Starbucks បានប្រកាសពីការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយខ្លួននឹងលក់ភាគហ៊ុនគ្រប់គ្រងភាគច្រើននៃប្រតិបត្តិការលក់រាយរបស់ខ្លួននៅប្រទេសចិន ទៅឱ្យក្រុមហ៊ុនវិនិយោគ Boyu Capital ។ កិច្ចព្រមព្រៀងដ៏ធំនេះ ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃអាជីវកម្មសរុបប្រមាណ ៤ ពាន់លានដុល្លារអាមេរិក។ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Boyu Capital នឹងទទួលបានភាគហ៊ុនចំនួន ៦០% នៅក្នុងប្រតិបត្តិការលក់រាយរបស់ Starbucks…

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ត្រៀមបើកដំណើរការពេញលេញ ជំរុញសេដ្ឋកិច្ចជាតិ! (ថ្ងៃទី១ មេសា ២០២៦)

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​និង​មហាជន​ទាំងអស់​មេត្តា​ជ្រាប​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ នឹង​ត្រូវ​បើក​ឱ្យ​ឆ្លងកាត់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦​តទៅ ដោយ​លែងមាន​ការ​បិទ​ចរាចរណ៍​ទៀត​ហើយ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា​កន្លង​ទៅ​។ បច្ចុប្បន្ន ដំណើរការ​សាងសង់​ស្ពាន​នេះ​នៅ​បន្ត​បញ្ចប់​នូវ​ការងារ​មួយ​ចំនួន​ដូចជា​៖ ការងារ​គំនូស​ចរាចរណ៍​លើ​ស្ពាន និង​ការងារ​បំពាក់​បង្គោល​បំភ្លឺ​ស្ពាន​ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំ​២០២៦​ខាង​មុខ​។…