ចាប់បានក្រុមជនសង្ស័យ ៤នាក់ ប្រើឧបករណ៍ឆក់ត្រីយ៉ាងសកម្ម ស្រាប់តែរកឃើញគ្រឿងញៀនជាប់ខ្លួនទៀតនៅបាណន់!
បាត់ដំបង៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានបើកប្រតិបត្តិការចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ខណៈដែលពួកគេកំពុងតែមមាញឹកធ្វើសកម្មភាពឆក់ត្រីយ៉ាងគឃ្លើនក្នុងមូលដ្ឋាន។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ក្រោយការឃាត់ខ្លួន និងត្រួតពិនិត្យ ក្រុមសមត្ថកិច្ចបានរកឃើញសារធាតុញៀនមួយចំនួនជាប់នឹងខ្លួនរបស់ជនសង្ស័យទាំងនោះទៀតផង។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ទោ…
