admin

administrator

ព្យុះ​កាល​ម៉េ​ហ្គី​ទី​២៥ នឹង​បោកបក់​កម្ពុជា! ក្រសួង​ធនធានទឹក​ព្រមាន​ពី​ភ្លៀង​ធ្លាក់ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្លាំង​ដល់​ថ្ងៃទី​៥ វិច្ឆិកា​ខាងមុខ។ សូម​ប្រុងប្រយ័ត្ន!

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​ថា ប្រទេស​កម្ពុជា​នឹង​រង​ឥទ្ធិពល​ដោយ​ព្យុះ​ទី​២៥ ឈ្មោះ «​កាល​ម៉េ​ហ្គី (Kalmaegi)» ដែល​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ទូទាំង​ប្រទេស។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​បញ្ជាក់​ថា សម្ពាធ​ទាប​ដែល​កើត​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាង​លិច បាន​វិវត្ដ​ទៅ​ជា​ព្យុះ​ទី​២៥ ឈ្មោះ «​កាល​ម៉េ​ហ្គី…

សិស្សសាលាវ័យក្មេងម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅទឹកធ្លាក់ព្រៃនប់ ខេត្តព្រះសីហនុ

ស្រុកព្រៃនប់ ៖ សិស្សសាលាប្រុសវ័យ ១៧ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈចុះហែលទឹកលេងជាមួយមិត្តភក្តិ នៅរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ក្នុងខេត្តព្រះសីហនុ។ ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៤៖៣០ នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ក្នុងភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។…

បាត់ដំបង៖ ឃាត់ខ្លួនយុវជន៧នាក់ បន្ទាប់ពីវាយតប់គ្នាបង្កការភ្ញាក់ផ្អើល ក្រោយទាស់ពាក្យសម្ដី!

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកគាស់ក្រឡ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលបានកើតឡើងកាលពីវេលាម៉ោង ០៣៖៣០ នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើកំណាត់ផ្លូវកៅស៊ូ ក្នុងភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្ទាប់ពីភាគីទាំងពីរទាស់សម្ដីគ្នានាំទៅដល់ការវាយតប់គ្នាទៅវិញទៅមក។ នេះបើយោងតាមការឱ្យដឹងពីផេកអគ្គស្នងការដ្ឋាននគរបាលជាតិ។ ប្រភពដដែលបានបន្តថា…

អាហ្វហ្គានីស្ថានរញ្ជួយដីសាហាវ! ផ្តាច់ជីវិត ៩នាក់ និងរបួសជាង ១២០នាក់

អាហ្វហ្គានីស្ថាន៖ ហេតុការណ៍រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារយ៉ាងដំណំទៅលើប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិត និង ១២០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី៣ ខែវិច្ឆិកា។ គ្រោះធម្មជាតិដ៏រន្ធត់នេះ បានកើតឡើងនៅតំបន់ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន រួមមានខេត្ត Balkh និងក្រុង Mazar-i-Sharif…

សំណាង អេ​លី​ណា ដាស់តឿន​ម្ចាស់​ម្កុដ​បវរកញ្ញា​ឱ្យ​រក្សា​កិត្តិយស​ជាតិ!

រាជធានី​ភ្នំពេញ៖ តារា​សម្ដែង​និង​ជា​អតីត​បេក្ខភាព​បវរកញ្ញា សំណាង អេ​លី​ណា បាន​ទាញ​ចំណាប់អារម្មណ៍​សាធារណជន​ជា​ថ្មី ដោយ​ចេញមុខ​អំពាវនាវ​ទៅ​កាន់​ម្ចាស់​ម្កុដ​បវរកញ្ញា​នីមួយៗ​ឱ្យ​ប្រើប្រាស់​តំណែង​របស់​ខ្លួន​ប្រកបដោយ​តម្លៃ​និង​កិត្តិយស ព្រោះ​ម្កុដ​ដែល​តំណាង​ប្រទេស​ជាតិ​គឺ​មាន​តម្លៃ​លើស​លប់។ ការ​លើកឡើង​នេះ​បាន​កើតឡើង​ក្រោយ​ផ្ទុះ​រឿងរ៉ាវ​រកាំរកូស​ជុំវិញ​ការ​ចេញទៅ​ប្រកួត Miss Universe របស់​កញ្ញា ហ្វី​យ៉ា​តា ដែលជា​តំណាង​ប្រទេស​កម្ពុជា។ មហាជន ជាពិសេស​បណ្ដា​អ្នកគាំទ្រ​របស់​កញ្ញា ហ្វី​យ៉ា​តា បាន​សម្តែង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង បន្ទាប់ពី​ក្រុមហ៊ុន​ដែល​ជា​អ្នករៀបចំ​ការ​ប្រកួត​បាន​ប្រកាស​បដិសេធ​មិន​ទទួលខុសត្រូវ​លើ​ការ​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ ខណៈ​ថ្ងៃ​កំណត់​បាន​ខិត​ជិត​មក​ដល់។ ស្ថានការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​មជ្ឈដ្ឋាន​មហាជន។…

ចាប់បានភ្លាមៗ! ក្រុមជនសង្ស័យ ២នាក់ លួចបេះស្វាយ ១បាវ ក្នុងចំការប្រជាពលរដ្ឋ ត្រូវបានម្ចាស់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច ខណៈរកឃើញមានសារធាតុញៀនក្នុងខ្លួនផង!

(កណ្ដាល)៖ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យ ២នាក់ ដែលលួចបេះស្វាយ ១បាវ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ បានកើតឡើងនៅវេលាម៉ោង ៣ និង១០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចចំការស្វាយរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ ធ្វើការឃាត់ខ្លួនភ្លាមៗ…

អភិបាលខេត្តតាកែវ ដាស់តឿនយុវជនអ្នកបង្កើតមាតិកា៖ ត្រូវមានក្រមសីលធម៌ខ្ពស់ ការពារកិត្តិយសខេត្ត!

(ខេត្តតាកែវ)៖ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានផ្សាយថា រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីណែនាំយ៉ាងមុតមាំដល់យុវជនអ្នកបង្កើតមាតិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ ដើម្បីជៀសវាងការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ក៏ដូចជាមុខមាត់របស់ខេត្ត។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសិក្សា និងការត្រួតពិនិត្យខ្លឹមសារមុនការផ្សព្វផ្សាយ ដើម្បីធានាថា…

រាជអាវុធហត្ថខេត្តកំពង់ចាម ប្រមូលម៉ូតូកែច្នៃបំពងសំឡេងខ្លាំងៗ ឃាត់ខ្លួនជនបង្ក ៤នាក់!

ខេត្តកំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបក្រុមជនបង្ក ៤នាក់ ដែលបានប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងបំពងសំឡេងខ្លាំងៗ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម។ ការបង្ក្រាបនេះ គឺធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការបញ្ជាឯកភាពខេត្ត។ កម្លាំងជំនាញបានដកហូតម៉ូតូកែច្នៃខុសបច្ចេកទេសចំនួន ៣គ្រឿង និងឃាត់ខ្លួនជនបង្កបានចំនួន ៤នាក់…

យុវជន​អ្នក​ផលិត​មាតិកា “បញ្ញា-Panha” ធ្វើ​កិច្ចសន្យា ៥ ចំណុច​ចំពោះ​មុខ​សមត្ថកិច្ច បញ្ឈប់​រាល់​ទង្វើ​ប៉ះពាល់​កិត្តិយស​ខេត្ត​តាកែវ និង​ខេត្ត​ដទៃ

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ យុវជន​អ្នក​ផលិត​មាតិកា​ម្នាក់​ដែល​ប្រើ​ឈ្មោះ «បញ្ញា-Panha» ដែល​បាន​ផលិត​វីដេអូ​មាន​លក្ខណៈ​ប៉ះពាល់​ដល់​កិត្តិយស​ខេត្ត​តាកែវ បាន​បង្ហាញ​ខ្លួន​ចំពោះ​មុខ​សមត្ថកិច្ច និង​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​កិច្ចសន្យា​បញ្ឈប់​ជា​ស្ថាពរ​នូវ​រាល់​ទង្វើ​ទាំងឡាយ​ណា​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​កិត្តិយស​ខេត្ត​តាកែវ ក៏​ដូចជា​ខេត្ត​ដទៃ​ទៀត​នៅ​កម្ពុជា។ នៅ​ក្នុង​កិច្ចសន្យា​ដែល​ធ្វើ​ឡើង​ចំពោះ​មុខ​សមត្ថកិច្ច លោក តែត បញ្ញា ដែល​មាន​អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហាន់ទា ឃុំ​កំពែង ស្រុក​គិរីវង្ស…

⚡️អាជ្ញាធរអគ្គិសនីកម្ពុជា បង្ហាញមុខក្រុមជនខិលខូច លួចកែនាឡិកាភ្លើងជាង១០០គ្រឿង នៅកំពត!

ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានចេញមុខជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ថ្មីៗនេះ ខ្លួនបានប្រទះឃើញករណីជនខិលខូចមួយក្រុម បានដើរបោកបញ្ឆោតប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់អគ្គិសនី ស្ថិតនៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ក្នុងតំបន់ផ្គត់ផ្គង់របស់សហគ្រាសអគ្គិសនី ទូកមាស។ ជនល្មើសទាំងនេះ បានជួលឲ្យកែច្នៃនាឡិកាស្ទង់អគ្គិសនី ដើម្បីឲ្យចំនួនអគ្គិសនី (kWh)…