admin

administrator

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ចែងរថយន្តដឹកជញ្ជូនពលករខ្មែរ ១៥នាក់ ពីប្រទេសថៃ ត្រឡប់ទៅលំនៅឋានវិញ ដោយសុវត្ថិភាព

ខេត្តបន្ទាយមានជ័យ៖ ក្រោមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់…

ព្រះសីហនុ៖ ប្រតិបត្តិការក្ដៅគគុក! កម្លាំងចម្រុះបង្ក្រាបបទល្មើសធំៗ ៦ករណី ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ ក្នុងយប់តែមួយ!

ខេត្តព្រះសីហនុ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងក្រុង។ យុទ្ធនាការដ៏ក្ដៅគគុកនេះ ធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោក ម៉ាង ស៊ីណេត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយកម្លាំងចម្រុះរួមមាន៖ មន្ត្រីរដ្ឋបាលក្រុង នគរបាលក្រុង កងរាជអាវុធហត្ថក្រុង និងកម្លាំងសណ្ដាប់ធ្នាប់ក្រុង។ ប្រតិបត្តិការនេះ…

អគ្គិភ័យឆាបឆេះបន្ទប់ជួលមួយកន្លែងនៅស្ទឹងមានជ័យ បណ្តាលឱ្យខូចខាតសម្ភារៈទាំងស្រុង

ភ្នំពេញ៖ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយបានឆាបឆេះបន្ទប់ជួលលេខ១៧៣ តាមបណ្ដោយផ្លូវប្រឡាយ ស្ថិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្ដាលឱ្យខូចខាតសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។ ហេតុការណ៍អគ្គិភ័យដ៏កាចសាហាវនេះ ត្រូវបានគេសន្និដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លើងបានឆាបឆេះបំផ្លាញបន្ទប់ជួលមួយនេះ ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ…

Salah បំបែកកំណត់ត្រា ២៥០ គ្រាប់! Liverpool ទម្លាក់ Aston Villa 2-0 ឡើងលេខ 3 បណ្តោះអាសន្ន

ទីបំផុត ក្រុមហង្សក្រហម Liverpool បានបញ្ចប់នូវកំណត់ត្រាចាញ់ជាប់ៗគ្នារបស់ខ្លួន បន្ទាប់ពីទម្លាក់ក្រុម Aston Villa ដោយលទ្ធផល ២-០ ក្នុងការប្រកួត Premier League កាលពីថ្ងៃសៅរ៍។ ជ័យជម្នះនេះបានជួយឱ្យ Liverpool ឡើងទៅឈរនៅចំណាត់ថ្នាក់ទី ៣ បណ្តោះអាសន្ន ខណៈដែលខ្សែប្រយុទ្ធឆ្នើម Mohamed…

ត្រៀមខ្លួន! ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចនឹងវាយប្រហារភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ចាប់ពីថ្ងៃទី២ ដល់ទី៤ វិច្ឆិកា!

រាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា នឹងអាចប្រឈមមុខនឹងស្ថានភាពអាកាសធាតុមិនអំណោយផល ដោយមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីរហូតដល់ ៣០% ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា។ ក្រសួងបានបញ្ជាក់ថា ឥទ្ធិពលនៃរបបខ្យល់មូសុងដែលបក់មកពីសមុទ្រអានដាម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ…

នាយករដ្ឋមន្ត្រីកាណាដា សុំទោសលោក ដូណាល់ ត្រាំ ផ្ទាល់ ចំពោះការផ្សាយពាណិជ្ជកម្មរិះគន់ពន្ធគយ!

(កូរ៉េខាងត្បូង)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានប្រកាសថា លោកបានសុំទោសលោក ដូណាល់ ត្រាំ ដោយផ្ទាល់ បន្ទាប់ពីប្រធានាធិបតីអាមេរិក មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការផ្សាយពាណិជ្ជកម្មនយោបាយរបស់ខេត្ត Ontario ប្រទេសកាណាដា ដែលបានរិះគន់ចំណាត់ការពន្ធគយរបស់លោក ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters…

កាស៊ីណូ ស៊ីលវើរ ស្តារ ក្រុងបាវិត ត្រូវព្យួរអាជ្ញាបណ្ណ ក្រោយរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យា

ខេត្តស្វាយរៀង៖ កាស៊ីណូ ស៊ីលវើរ ស្តារ មួយកន្លែងនៅក្រុងបាវិត ត្រូវបានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចព្យួរអាជ្ញាបណ្ណជាបណ្ដោះអាសន្ន បន្ទាប់ពីកម្លាំងចម្រុះចុះបង្រ្កាប និងរកឃើញករណីជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រតិបត្តិការចុះឆែកឆេរនេះ បានធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដឹកនាំសម្របសម្រួលដោយលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សហការជាមួយ គ.ល.ក. កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង។…

រាជរដ្ឋាភិបាលត្រៀមដាក់ពង្រាយស្ថានីយ៍សាកថ្មរថយន្ត EV ល្បឿនលឿនទូទាំងប្រទេស សាក២០នាទី ជិះបានរាប់រយគីឡូម៉ែត្រ

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងជំរុញយ៉ាងសកម្មក្នុងការដាក់ពង្រាយស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីល្បឿនលឿនទូទាំងប្រទេស។ ក្នុងពេលឆាប់ៗនេះ អគ្គិសនីកម្ពុជា (EDC) នឹងបោះទុនវិនិយោគទ្រង់ទ្រាយធំ តាមការចង្អុលបង្ហាញរបស់ក្រសួងរ៉ែ និងថាមពល ដើម្បីធានាថាគ្រប់ផ្លូវសំខាន់ៗនៅទូទាំងប្រទេសនឹងមានស្ថានីយ៍សាកថ្មរថយន្ត និងម៉ូតូអគ្គិសនី ដែលអាចសាកបានពេញក្នុងរយៈពេលត្រឹមតែ ២០-៣០ នាទី ហើយអាចបើកបរបានចម្ងាយរហូតដល់…

ពេជ្រ សោភា ទម្លាយរឿងបុរសអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ និងការឡើងឆាកច្រៀងបន្ត

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ដ៏ល្បីល្បាញ អ្នកនាង ពេជ្រ សោភា បាន​ទម្លាយ​រឿង​ដ៏គួរឱ្យភ្ញាក់ផ្អើល​មួយ​ថា មាន​បុរស​ពិសេស​ម្នាក់​នៅ​ពីក្រោយ​ខ្នង​នាង តែងតែ​លើកទឹកចិត្ត​គ្រប់​បែប​យ៉ាង​ទាំង​ក្នុង​គ្រា​លំបាក និង​ជា​កម្លាំងចិត្ត​ជំរុញ​ឱ្យ​នាង​បន្ត​អាជីព​ចម្រៀង​ឡើង​ឆាក​ជា​ថ្មី បន្ទាប់ពី​ស្ទើរតែ​បោះបង់ចោល​ទៅហើយ។ បើទោះបីជា​តារាចម្រៀង​ជើងចាស់​រូបនេះ​ មិនបាន​បញ្ចេញ​អត្តសញ្ញាណ​បុរស​ពិសេស​រូបនោះ​ក៏ដោយ ក៏​ពេជ្រ សោភា បាន​ចាត់ទុក​គាត់​ជា​មនុស្ស​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​នាង ដែល​តែងតែ​ផ្ដល់​កម្លាំងចិត្ត​មិន​ចេះ​រីងស្ងួត។ អ្នកនាង ពេជ្រ សោភា…

កូរ៉េខាងត្បូង៖ ប្រធានាធិបតី Lee Jae Myung ប្រគល់អំណោយពិសេសក្តារអុកឈើ Torreya ជូនលោក ស៊ី ជីនពីង និងមកុដមាសជូនលោក ដូណាល់ ត្រាំ!

(ក្យុងជូ, កូរ៉េខាងត្បូង)៖ លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើការប្រគល់អំណោយដ៏មានតម្លៃមួយ គឺក្តារអុកធ្វើពីឈើ Torreya nucifera ជូនដល់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋ។ ជាមួយគ្នានោះ…