កម្ពុជាបង្ហាញសក្ដានុពលទេសចរណ៍ វប្បធម៌ និងឱកាសវិនិយោគ នៅសន្និសីទអន្តរជាតិស៊ូចូវ
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ដ៏សំខាន់ចំនួនពីរគឺ «ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤» និង «ពិធីបុណ្យកម្ពុជា» នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍នេះ លោករដ្ឋមន្ត្រីបានអញ្ជើញជាគណៈអធិបតី…
