ពិព័រណ៍ការងារជាតិ ២០២៥ បើកទ្វារឱកាសមាស ៣ម៉ឺនកន្លែងសម្រាប់យុវជន និងពលករ
រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ដ៏អធិកអធមកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកោះពេជ្រ ដោយមានគោលបំណងសំខាន់ក្នុងការផ្ដល់ឱកាសការងារជូនដល់យុវជន សិស្សនិស្សិត និងបងប្អូនពលករដែលបានត្រឡប់មកពីប្រទេសថៃ។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ (១-២ ខែវិច្ឆិកា) នេះ នឹងក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការស្វែងរកការងារដ៏មានសក្ដានុពល។ ឯកឧត្ដម ហេង…
