អាមេរិកនឹងកម្រិតការចាក់វ៉ាក់សាំងប្រឆាំងកូវីដ
សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកពេលនេះបានផ្លាស់ប្ដូរនយោបាយចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ក្នុងការផ្លាស់ប្ដូរយុទ្ធសាស្ត្រចំបងនេះ អាជ្ញាធរសុខាភិបាលអាមេរិកនឹងមិនណែនាំឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដលើមនុស្សចាស់ ចាប់ពីអាយុ៦៥ឆ្នាំទៅនិងចាក់ដល់បណ្ដាមនុស្សងាយរងគ្រោះ ដែលនោះជាសេចក្ដីសម្រេចនាំឲ្យមានការដេញដោលគ្នាក្នុងចំណោមពួកអ្នកវិទ្យាសាស្ត្រនិងពួកអ្នកនយោបាយ។ ក្នុងអត្ថបទមួយចេញផ្សាយកាលពីថ្ងៃទី២០ឧសភាដោយកាសែតNEW ENGLAND JOURNAL OF MEDICINE អ្នកទទួលខុសត្រូវ២រូបរបស់FDA អាមេរិក លោកMARTY MAKARYនិងលោក VINAYAK PRASAD បានលើកហេតុផលថា ការផ្លាស់ប្ដូរបែបនេះគឹធ្វើតាមការអនុវត្តរបស់ប្រទេសរីកចម្រើនដទៃៗទៀត។…
