រឿងពិតក្នុងសង្គម៖ ប្រជាជនចូលចិត្តតាមដានរឿង.ឈ្លោះ.គ្នាជាជាងរឿងច្បាប់ទម្លាប់
តើសង្គមកម្ពុជាកំពុងតែធ្វើដំណើរទៅទីណាឱ្យប្រាកដ ខណ:ដែលប្រជាជនជាច្រើនបានចូលចិត្តតាមដារឿងឈ្លោះគ្នា ជាជាងរឿងច្បាប់ទម្លាប់នោះ? លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ការផ្សាយអំពីការឈ្លោះគ្នា គឺមានគេតាមដានច្រើនជាងការផ្សាយអំពីច្បាប់នៅតាមបណ្តាញសង្គម ។ លោកនិយាយថា នេះថាជាបញ្ហាប្រឈមបមួយរបស់សង្គមខ្មែរយើង ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ លោកបានលើកទឹកចិត្តអោយមានការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើអោយមានការផ្សាយអំពីច្បាប់ ។ អ្នកវិភាគបានព្រមានថា វាចាំបាច់ប្រជាជនត្រូវប្រើបណ្តាញសង្គមអោយមានប្រយោជន៍ ជាជាងការប្រើវាដើម្បីតែតាមដានរឿងឈ្លោះគ្នាឥតប្រយោជន៍។ ប្រជាជននៃប្រទេសមួយមានចំណេះដឹងជ្រៅជ្រះ…
