admin

administrator

កម្ពុជាស្នើ UN-OHRLLS គាំទ្រការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឱ្យអង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (UN-OHRLLS) ផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីធានាការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដោយរលូន និងប្រកបដោយចីរភាពនៅឆ្នាំ២០២៩។ ការស្នើសុំនេះត្រូវបានធ្វើឡើងក្នុងឱកាសទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់របស់ UN-OHRLLS នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦…

រឹបអូសជិត ៥០ជនបរទេស ក្នុងប្រតិបត្តិការបង្ក្រាបឆបោកអនឡាញនៅសែនសុខ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានធ្វើប្រតិបត្តិការរឹបអូសជនបរទេសចំនួន ៤៩នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៣០នាក់ និងជនជាតិម៉ាឡេស៊ី ១៩នាក់ (ស្ត្រី០៨នាក់) កាលពីថ្ងៃទី៣០ មីនា ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងនៅអាគារជួលមួយកន្លែង ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយជនសង្ស័យត្រូវបានចោទប្រកាន់ថាប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ កម្លាំងសមត្ថកិច្ចបានរឹបអូតសម្ភារៈបច្ចេកទេសជាច្រើន…

អេស្ប៉ាញបិទដែនអាកាសទៅអាមេរិក ប្រឆាំងការវាយប្រហារលើអ៊ីរ៉ង់

រដ្ឋាភិបាលអេស្ប៉ាញបានអនុវត្តជំហររឹងមាំក្នុងការប្រឆាំងនឹងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ដោយបានបិទដែនអាកាសរបស់ខ្លួនទៅយន្តហោះយោធាអាមេរិកដែលពាក់ព័ន្ធនឹងការវាយប្រហារលើអ៊ីរ៉ង់។ លោកស្រី Margarita Robles រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្ប៉ាញ បានប្រកាសនៅថ្ងៃទី៣០ មីនា ថា ប្រទេសនេះនឹងមិនអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានយោធា ឬដែនអាកាសរបស់ខ្លួនសម្រាប់សកម្មភាពណាមួយដែលទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ាឡើយ។ កាសែត El Pais បានរាយការណ៍ថា ការសម្រេចចិត្តនេះនឹងបង្ខំឱ្យយន្តហោះយោធាអាមេរិកផ្លាស់ប្តូរផ្លូវហោះហើរទៅកាន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យប្រតិបត្តិការ និងការផ្គត់ផ្គង់ភស្តុភាររបស់ទីក្រុងវ៉ាស៊ីនតោនកាន់តែស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយ យន្តហោះក្នុងស្ថានភាពអាសន្ននឹងនៅតែត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់…

កម្ពុជា-សិង្ហបុរី បើកផ្លូវទូទាត់ QR ឆ្លងដែនដំណាក់កាលទី២ សម្រួលពាណិជ្ជកម្មរាប់លានដុល្លារ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា-សិង្ហបុរី (ដំណាក់កាលទី២) នៅរាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា ក្រសួងទេសចរណ៍ សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន សមាគមធនាគារ និងអង្គការហិរញ្ញវត្ថុជាច្រើនទៀត សរុបប្រមាណ…

ឧទ្យានុរក្សព្រះវិហារស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ

ខេត្តព្រះវិហារ៖ កម្លាំងឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តព្រះវិហារ បានធ្វើប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ក្នុងតំបន់ការពារធម្មជាតិ នៅថ្ងៃទី៣០ មីនា ២០២៦។ ប្រតិបត្តិការនេះដឹកនាំដោយលោក នៅ ប្រុស អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប រួមជាមួយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី។ ការស្ទាក់ចាប់ធ្វើឡើងនៅចំណុចនិយាមកា (៥៣៦៧០៦-១៥៦១១៣៨) ក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត។ សមត្ថកិច្ចបានដកហូតវត្ថុតាងបទល្មើសរួមមាន៖ រថយន្តម៉ាក Highlander…

បារាំងរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំង បន្ទាប់ពីកងរក្សាសន្តិភាព UN ស្លាប់នៅលីបង់

ប្រទេសបារាំងបានអំពាវនាវឲ្យមានការកោះប្រជុំបន្ទាន់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បន្ទាប់ពីកងរក្សាសន្តិភាព UN ស្លាប់នៅលីបង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ បង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសបារាំង Jean-Noel Barrot បានថ្កោលទោសអ៊ីស្រាអែល ដោយអះអាងថា៖ «បារាំងសូមថ្កោលទោសក្នុងកម្រិតខ្លាំងក្លាបំផុត ចំពោះការបាញ់ប្រហារកាលពីថ្ងៃទី២៩ខែមីនា ដែលបណ្តាលឲ្យកងរក្សាសន្តិភាព UNIFIL ជនជាតិឥណ្ឌូណេស៊ីម្នាក់បាត់បង់ជីវិតនិងសមាជិកកងកម្លាំង៣នាក់ផ្សេងទៀតរងរបួស ព្រមទាំងការផ្ទុះកាលពីថ្ងៃទី៣០ខែមីនា…

គំរាមកំហែងថ្មី! កុមារអាយុ៣ឆ្នាំឆ្លងជំងឺផ្តាសាយបក្សី H5N1 នៅឧត្តរមានជ័យ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសពីករណីជំងឺផ្តាសាយបក្សី H5N1 លើកុមារអាយុ៣ឆ្នាំម្នាក់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ករណីនេះត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅថ្ងៃទី២៩ មីនា ២០២៦។ អ្នកជំងឺមានទីលំនៅនៅភូមិទំនប់ថ្មី ឃុំបេង ដែលត្រូវបានដាក់សម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យ និងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់។ តាមការស៊ើបអង្កេតបានរកឃើញថា នៅផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់និងទា ដែលមានមាន់ឈឺនិងងាប់មួយចំនួន ហើយកុមារបានលេងនៅជុំវិញកន្លែងទាំងនោះ។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលបានសហការជាមួយមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីអង្កេតស្រាវជ្រាវ ស្វែងរកប្រភពចម្លង…

ត្រាំប្តូរទស្សនៈលើគុយបា អនុញ្ញាតឱ្យរុស្ស៊ីដឹកប្រេងចូលកោះកុម្មុយនីស្ត

អាមេរិកបានបង្ហាញសញ្ញាបញ្ច្រាសទិសលើគុយបា នៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថា លោកមិនមានបញ្ហាជាមួយប្រទេសណាដែលចង់ផ្គត់ផ្គង់ប្រេងឱ្យកោះនេះទេ។ ការប្រកាសនេះមកក្រោយពីនាវាដឹកប្រេងរបស់រុស្ស៊ីមួយគ្រឿងបានចូលទៅជិតកំពង់ផែគុយបា និងត្រូវបានគេរំពឹងថានឹងទៅដល់នៅថ្ងៃចន្ទ។ នាវានេះជាផ្នែកមួយនៃ«កងនាវាស្រមោល»របស់ម៉ូស្គូ ដែលត្រូវបានហាមឃាត់ពីមុន។ លោកត្រាំបានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «ឥឡូវនេះប្រសិនបើប្រទេសណាមួយចង់បញ្ជូនប្រេងមួយចំនួនទៅកាន់ប្រទេសគុយបា ខ្ញុំមិនមានបញ្ហាជាមួយទេ មិនថាវាជាប្រទេសរុស្ស៊ីឬប្រទេសណានោះទេ»។ ប្រធានាធិបតីអាមេរិកបន្ថែមទៀតថា៖ «ប្រទេសគុយបាចប់ហើយ។…

ទ្រាំពីពិចារណាផ្អាកសង្គ្រាមអ៊ីរ៉ង់ ទោះបីជាច្រកសមុទ្រ Hormuz មិនទាន់បើកឡើងវិញ

ជាក់ស្តែង ប្រធានាធិបតី Trump បានប្រាប់ជំនួយការថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់យុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាច្រកសមុទ្រ Hormuz មិនទាន់ត្រូវបានបើកឡើងវិញទាំងស្រុងក៏ដោយ។ កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃទី 30 ខែមីនា ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលអាមេរិកថា ប្រធានាធិបតី Donald Trump និងជំនួយការរបស់លោកថ្មីៗនេះបានវាយតម្លៃថា…

ថៃព្រមានពីស្ថានភាពកម្ដៅខ្លាំងរហូតដល់៦០អង្សាសេ នៅដើមខែមេសា

ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) របស់ប្រទេសថៃ បានចេញសេចក្តីព្រមានអាសន្នថា សន្ទស្សន៍កម្ដៅ (Heat Index) អាចនឹងកើនឡើងខ្ពស់រហូតដល់៦០អង្សាសេ នៅដើមខែមេសាខាងមុខនេះ។ យោងតាមក្រសួងថៃ ស្ថានភាពក្ដៅហួតហែងខ្លាំងនេះ គឺជាហានិភ័យខ្ពស់បំផុតសម្រាប់ក្រុមមនុស្សងាយរងគ្រោះ រួមមាន មនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺប្រចាំកាយ។ ជាពិសេសអ្នកលេបថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបញ្ចុះទឹកនោម…