ឱកាសការងារជិត ៥ពាន់កន្លែងនៅខេត្តវាលទំនាបកណ្ដាល រង់ចាំអតីតពលករត្រឡប់ពីថៃ
ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសពីឱកាសការងារជិត ៥ពាន់កន្លែងនៅក្នុងខេត្តចំនួន៣នៅតំបន់វាលទំនាបកណ្ដាល ដែលកំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ៤,៧០៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ…
