ជីវិត និងសង្គម

ត្រាំព្រមាន NATO នឹងដកការគាំទ្រ បើមិនជួយបើកច្រកហ័រមូស

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់អង្គការណាតូ (NATO) ដោយថានឹងដកការគាំទ្ររបស់សហរដ្ឋអាមេរិក ប្រសិនបើសម្ព័ន្ធមិត្តមិនជួយបើកច្រកសមុទ្រហ័រមូស (Hormuz) ដែលកំពុងត្រូវអ៊ីរ៉ង់បិទជិត។ នៅក្នុងកិច្ចសម្ភាសជាមួយកាសែត Financial Times កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា៖…

ទារកទើបកើតត្រូវគេច្រកក្នុងថង់ខ្មៅបោះចោលពីលើផ្ទះជួល

រាជធានីភ្នំពេញ៖ សាកសពទារកម្នាក់ដែលអ្នកភូមិអះអាងថា ទើបនិងកើតបានរយៈពេល៣ថ្ងៃប៉ុណ្ណោះ ត្រូវបានជនមិនស្គាល់មុខច្រកក្នុងថង់ពណ៍ខ្មៅ១ រួចបោះចោលពីលើផ្ទះជួលមួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួលស្ថិតនៅខាងក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមបុរសម្នាក់ដែលជាអ្នករស់នៅជិតផ្ទះជួលខាងលើនោះបាននិយាយថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងស្ថិតនៅក្នុងផ្ទះ បានឮស្នូរគេទម្លាក់របស់ម្យ៉ាងពីលើផ្ទះជួលនោះលាន់សូកក្ឌុក ប៉ុន្តែខណៈនោះគាត់មិនបានចេញទៅមើលនោះទេ ព្រោះកន្លងមកអ្នកស្នាក់នៅផ្ទះជួលនោះតែងតែទម្លាក់ថង់សំរាមចោលជាទម្លាប់ទៅហើយ។…

មន្ទីរវប្បធម៌កំពង់ឆ្នាំងចេញសារព្រមានវង់ភ្លេង បន្ទាប់ពីការសម្តែងមិនសមរម្យក្នុងពិធីមង្គលការ

មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងបានចេញសារព្រមានដល់វង់ភ្លេងការទាំងអស់ក្នុងខេត្ត ដើម្បីរក្សាប្រពៃណីខ្មែរឱ្យបានល្អ និងខ្ជាប់ខ្ជួន។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានរូបភាពវង់ភ្លេងមួយសម្តែងមិនសមរម្យក្នុងពិធីកាត់សក់បង្កក់សិរី ដែលធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំង។ តាមរូបភាពដែលបានបង្ហោះលើបណ្តាញសង្គម បង្ហាញពីតួអង្គបុរសម្នាក់បានសម្តែងរហូតស្រាតខោរបស់ខ្លួន ដើម្បីឱ្យឃើញខោទឹកនោមដែលខ្លួនកំពុងស្លៀកនៅខាងក្នុង។ ទង្វើនេះបានធ្វើឱ្យមហាជនជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នារិះគន់យ៉ាងចាស់ដៃ និងចាត់ទុកថានាំឱ្យខូចខាតតម្លៃប្រពៃណីខ្មែរ។ មហាជនបានរិះគន់ពាក់ព័ន្ធនឹងកាយវិកា និងរបៀបស្លៀកពាក់មិនសមរម្យ ជាពិសេសការស្លៀកខោទឹកនោមរបស់តួអង្គសម្តែង ខណៈមានភ្ញៀវកិត្តិយសជាច្រើនកំពុងទស្សនា។ មហាជនមួយចំនួនបានចូលមតិសួរថា៖ «តើទង្វើបែបនេះអាចចាត់ទុកថាជាពិធីកាត់សក់បង្កក់សិរីសួស្តីជូនដល់គូស្វាមីភរិយាថ្មីបានដែរឬទេ?» មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងសង្ឃឹមថា វង់ភ្លេងប្រពៃណីនៅក្នុងខេត្តនឹងមិនមានទិដ្ឋភាពសម្តែងបែបនេះទៀតឡើយ ហើយអំពាវនាវឱ្យសិល្បករ និងអ្នកពាក់ព័ន្ធរួមគ្នាថែរក្សា…

គ្រួសារមួយចិញ្ចឹមជ្រូកនៅលើដំបូលផ្ទះ បង្កក្លិនស្អុយរំខានអ្នកជិតខាង

រាជធានីភ្នំពេញ៖ រឿងចម្លែកដែលគេស្ទើរតែមិនជឿថានឹងកើតមាន នៅពេលគ្រួសារមួយក្នុងរាជធានីភ្នំពេញបានចិញ្ចឹមជ្រូកជាច្រើនក្បាលនៅលើដំបូលផ្ទះល្វែងរបស់ខ្លួន។ រឿងនេះបានធ្វើឲ្យអ្នកជិតខាងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារក្លិនស្អុយអាចម៌ជ្រូកដែលផ្សាយពាសវាល។ ទីតាំងចិញ្ចឹមជ្រូកនេះស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋបានប្រាប់ថា គ្រួសារនេះបានចិញ្ចឹមជ្រូកលើដំបូលផ្ទះយូរមកហើយ ហើយជ្រូកទាំងនោះបានធំធាត់អស់ទៅហើយ។ ដោយសារជាផ្ទះល្វែងជាប់គ្នា ក្លិនស្អុយអាចម៌ជ្រូក និងសំឡេងជ្រូកយំទារបាយស៊ីបានរំខានដល់អ្នកជិតខាងច្រើនគ្រួសារ។ មនុស្សចាស់ ក្មេង និងអ្នកមានជំងឺសុទ្ធតែរងផលប៉ះពាល់គ្រប់ពេលវេលា។ លោក វ៉ា សា វឿន…

វៀតណាមបិទបញ្ចប់ការបោះឆ្នោតសភាថ្មី បក្សកុំម្មុយនីស្តនៅតែគ្រប់គ្រងដាច់ខាត

ហាណូយ – ការបោះឆ្នោតជ្រើសរើសសភាថ្មីនៅវៀតណាមបានបិទបញ្ចប់នៅថ្ងៃទី១៥ មីនា ដោយបក្សកុំម្មុយនីស្តដែលកាន់អំណាចនៅតែរក្សាការគ្រប់គ្រងដាច់ខាតលើដំណើរការនយោបាយ។ តាមទីភ្នាក់ងារព័ត៌មានវៀតណាម VNA បានរាយការណ៍ថា ប្រជាពលរដ្ឋវៀតណាមរាប់លាននាក់បានចូលរួមបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភាថ្មី។ ការិយាល័យបោះឆ្នោតបានបើកពីព្រលឹមថ្ងៃទី១៥ មីនា ហើយបិទនៅម៉ោង១៩ ដោយលទ្ធផលនឹងត្រូវប្រកាសក្នុងរយៈពេល១សប្ដាហ៍ខាងមុខ។ ក្នុងចំណោមបេក្ខជនទាំង៨៦៤នាក់ មានតែ៦៥នាក់ប៉ុណ្ណោះដែលមិនមែនជាសមាជិកបក្សកុំម្មុយនីស្ត កើនឡើងបន្តិចពី៧៤នាក់ក្នុងការបោះឆ្នោតពី៥ឆ្នាំមុន។ ពួកគេនឹងប្រជែងគ្នាយកកៅអី៥០០ក្នុងសភា។ តាមដងវិថីនានានៃក្រុងហាណូយ ទង់ក្រហមលាយលឿងត្រូវបានដាក់ព្រោងព្រាត ដោយបង្ហាញពីអាកាសភាពបុណ្យជាតិ។…

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តិច ក្រោយសហរដ្ឋអាមេរិកជំរុញឱ្យបើកច្រកហ័រមូស

ភ្នំពេញ៖ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រទេសនានាបញ្ជូននាវាចម្បាំងជួយការពារ និងបើកច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នពិភពលោក។ កិច្ចសន្យាប្រេងឆៅប្រភេទ Brent នាពេលអនាគត បានធ្លាក់ចុះ ២៤ សេន ឬ០.២៣% មកនៅត្រឹម…

កម្ពុជាបណ្តេញជនជាតិចិន ១៦៤នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ

ខេត្តព្រះសីហនុ – អាជ្ញាធរកម្ពុជាកំពុងត្រៀមបណ្តេញជនជាតិចិនចំនួន ១៦៤នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) តាមច្រកព្រះលានយន្តហោះអន្តរជាតិកងកេង។ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានជួបពិភាក្សាការងារជាមួយលោកអគ្គទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងក្រុមការងារពាក់ព័ន្ធ ដើម្បីរៀបចំផែនការបណ្តេញជនជាតិចិនទាំងនេះ។ ការបណ្តេញនឹងធ្វើឡើងនៅថ្ងៃទី១៥…

អ្នកវិភាគ៖ ការស៊ើបអង្កេតការងារបង្ខំរបស់អាមេរិកគឺជាល្បែងនយោបាយផ្ទៃក្នុង

រាជធានីភ្នំពេញ – អ្នកវិភាគ និងអ្នកតាមដានបញ្ហាសង្គមនៅកម្ពុជា បានអះអាងថា ការជូនដំណឹងពីគម្រោងស៊ើបអង្កេតពាក់ព័ន្ធការងារដោយបង្ខំរបស់សហរដ្ឋអាមេរិកទៅលើប្រទេសចំនួន ៦០ គឺគ្រាន់តែជាល្បែងនយោបាយផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា៖ «ការស៊ើបអង្កេតនេះ គ្រាន់តែជាការលុបលាងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះ ដោយសារនយោបាយពន្ធបដិការបស់លោក ដូណាល់ ត្រាំ…

កម្ពុជាបន្តប្រតិបត្តិច្បាប់យ៉ាងតឹងរ៉ឹង៖ ជនជាតិចិន ៣៣៥ នាក់ ត្រូវបានបណ្តេញចេញពីប្រទេស ពាក់ព័ន្ធនឹងប្រព័ន្ធបោកប្រាស់អនឡាញ

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ថា ជនជាតិចិនចំនួន ៣៣៥ នាក់ (ស្រី ៤ នាក់) ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ដោយពាក់ព័ន្ធនឹងប្រព័ន្ធបោកប្រាស់អនឡាញ (Online Scams)។ ការបណ្តេញចេញនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។…

អធិការនគរបាលស្រុកបាទីថ្មី ចូលកាន់តំណែងជាផ្លូវការ

ខេត្តតាកែវ៖ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្មី។ លោកវរសេនីយ៍ទោ មូល សារ៉ាត់ ត្រូវបានតែងតាំងពីអធិការរងនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ទៅជាអធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី។ លោកជំនួសលោកវរសេនីយ៍ឯក…