ជីវិត និងសង្គម

ពន្ធនាគារស្ទឹងត្រែង អប់រំជនជាប់ឃុំ១២៣នាក់ កសាងជីវិតថ្មី

ខេត្តស្ទឹងត្រែង – នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពន្ធនាគារខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីអប់រំពិសេស ដើម្បីកែប្រែឥរិយាបថជនជាប់ឃុំចំនួន១២៣នាក់ ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ប្រធានពន្ធនាគារ បានដឹកនាំកម្មវិធីនេះ ដោយផ្តោតលើបទបញ្ជាផ្ទៃក្នុង និងការអប់រំផ្លូវចិត្ត។ ក្រុមការងារជំនាញបានអប់រំជនជាប់ឃុំនៅអគារ(ខ) តាមរយៈប្រធានបទសំខាន់ៗ៤យ៉ាង។ ប្រធានបទទាំង៤រួមមាន៖ អប់រំបទបញ្ជាផ្ទៃក្នុង១៨ប្រការ…

ជ្រោយហ្គាហ្សាជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ប្រជាជនភៀសខ្លួនរងទុក្ខព្រួយទ្វេដង

ជ្រោយហ្គាហ្សា៖ ប្រជាជនប៉ាឡេស្ទីនដែលកំពុងរងទុក្ខព្រួយដោយសារសង្គ្រាម ឥឡូវនេះកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅរដូវត្រជាក់។ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចជំរំជម្រកជាច្រើន ដែលជាទីជ្រកកោនរបស់គ្រួសារភៀសខ្លួន។ កាលពីព្រឹកថ្ងៃទី២៥ វិច្ឆិកា នៅតំបន់ឌៀរអាល់បាឡាហ៍ ប្រជាជនបាននាំគ្នាគៀរទឹកភក់ចេញពីជំរំតង់ ក្រោយពីភ្លៀងធ្លាក់អស់ពេញមួយយប់។ ជម្រកមួយចំនួនសង់ពីឈើនិងដែកត្រូវរលំបាក់ក្រោមទម្ងន់ទឹកភ្លៀង។ ផ្លូវថ្នល់ជុំវិញជំរំប្រែក្លាយជាប្រឡាយទឹក ហើយឪពុកម្ដាយបាននាំកូនៗទៅរកទីខ្ពស់។ អង្គការមនុស្សធម៌អះអាងថា ស្ថានភាពឧតុនិយមអាក្រក់ធ្វើឲ្យភាពការណ៍ដែលផុយស្រួយស្រាប់រិតតែធ្ងន់ធ្ងរថែមទៀត។ អ.ស.បរៀបរាប់ពីតង់ច្រើនពាន់រងការខូចខាត និងព្រមានថាកម្រិតជំនួយមនុស្សធម៌បច្ចុប្បន្ននៅតែមានទាបខ្លាំងជាងសេចក្ដីត្រូវការនៅហ្គាហ្សា៕

រាជរដ្ឋាភិបាលបន្តអនុគ្រោះពន្ធដារសម្រាប់វិស័យកសិកម្មរហូតដល់ឆ្នាំ២០២៧

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលបានបន្តអនុគ្រោះពន្ធដារសម្រាប់វិស័យកសិកម្មរហូតដល់ចុងឆ្នាំ២០២៧ ដោយផ្តល់អត្ថប្រយោជន៍បន្ថែមដល់កសិករ និងអាជីវករក្នុងវិស័យកសិកម្ម។ ការអនុគ្រោះនេះរួមមានការព្យួរទុកការបង់ពន្ធអប្បបរមា និងការចាត់ទុកអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ។ ការលើកទឹកចិត្តនេះអនុវត្តចំពោះការដាំដុះ ការផលិត និងការនាំចេញផលិតផលកសិកម្មសំខាន់ៗជាច្រើន។ ផលិតផលដែលទទួលបានអនុគ្រោះរួមមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ…

មីយ៉ាន់ម៉ា ត្រៀមខ្លួននាំចេញទុរេនទៅចិននាឆ្នាំក្រោយ

ទីក្រុងណៃពិដោ៖ ឧស្សាហកម្មទុរេនរបស់មីយ៉ាន់ម៉ាកំពុងត្រៀមខ្លួនហក់ចូលទីផ្សារពិភពលោក ដោយមានគម្រោងចាប់ផ្តើមនាំចេញផ្លែទុរេនទៅកាន់ទីផ្សារពិភពលោកនាឆ្នាំក្រោយ ឬនាឆ្នាំ២០២៧។ ប្រធានសមាគមអ្នកផលិត និងនាំចេញទុរេនមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ (Xinhua) ថា ដំណើរការចុះបញ្ជីជាមួយរដ្ឋបាលគយទូទៅប្រទេសចិនកំពុងដំណើរការ។ សមាគមមានគោលបំណងទាក់ទាញវិនិយោគិនបរទេស អ្នកជំនាញ និងដៃគូអាជីវកម្ម ដើម្បីគាំទ្រដល់ការកែច្នៃផ្លែទុរេនក្នុងស្រុក។ ប្រទេសចិនគឺជាអ្នកទិញផ្លែទុរេនច្រើនជាងគេបំផុតរបស់ពិភពលោក។ កាលពីឆ្នាំមុន ប្រទេសនេះបានទិញទុរេនចំនួន១៥,៦លានតោន ជាតម្លៃកំណត់ត្រា៦,៩៩ពាន់លានដុល្លារអាមេរិក។ ទីផ្សារទុរេនក៏បានឃើញការប្រកួតប្រជែងថ្មីៗផងដែរ…

វៀតណាមប្រឈមគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ ខាតបង់ជីវិត៤០៩នាក់

ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ដោយមានមនុស្សស្លាប់និងបាត់ខ្លួនជិត៥០០នាក់ និងខាតបង់សេដ្ឋកិច្ចជាង៣ពាន់លានដុល្លារ។ កាលពីថ្ងៃទី២៥ខែវិច្ឆិកា លោក ង្វៀន តន់ ក្វាន់ អនុប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បានរាយការណ៍ថា ចាប់ពីដើមឆ្នាំ២០២៥មក ប្រទេសវៀតណាមបានទទួលរងគ្រោះពីព្យុះ១៤ដង និងសម្ពាធទាបត្រូពិច៥ដង ដែលធ្វើឲ្យមានមនុស្ស៤០៩នាក់ស្លាប់ និង៧២៧នាក់រងរបួស។ គ្រោះមហន្តរាយទាំងនេះបានបណ្តាលឲ្យផ្ទះចំនួន៣៣៧,២៩៧ខ្នងដួលរលំ និងដំណាំស្រូវជិត៦០០,០០០ហិកតាត្រូវខូចខាត។ ក្រសួងកសិកម្មនិងបរិស្ថានវៀតណាមកំពុងពង្រឹងសមត្ថភាពព្យាករណ៍ និងព្រមានគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយការខូចខាតនាពេលខាងមុខ។

ប្រតិបត្តិការរហ័ស! លោកស្នងការ ពេជ្រ វីរៈ ដឹកនាំកម្លាំងចម្រុះបង្ក្រាបករណីរំដោះជនជាប់ឃុំនៅស្វាយរៀង រឹបអូសបាន៧នាក់

ខេត្តស្វាយរៀង ៖ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តស្វាយរៀង ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កម្លាំងអនុរក្សពន្ធនាគារខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះប្រតិបត្តិការបង្ក្រាបករណីរំដោះជនជាប់ឃុំ។…

បង្ក្រាបធំ! ជនជាតិវៀតណាម៣០នាក់ ត្រូវចាប់ខ្លួននៅបាវិត ពាក់ព័ន្ធឆបោកអនឡាញទ្រង់ទ្រាយធំ!

នៅ​ខេត្តស្វាយរៀង កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ដ៏​ក្ដៅ​គគុក​មួយ ដោយ​ចុះ​បង្ក្រាប​ទីតាំង​សង្ស័យ​ចំនួន​២​កន្លែង​នៅ​ក្រុង​បាវិត និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៣០​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អនឡាញ (Online Scam)។ ទីតាំង​ដែល​ត្រូវ​បាន​ឆែកឆេរ​រួម​មាន ផ្ទះល្វែង​លេខ F23 ក្នុង​បុរី លី ចូ​វ និង​កាស៊ីណូ​ហេង​ៗ២ ស្ថិត​ក្នុង​សង្កាត់​បាវិត ក្រុង​បាវិត។ ការ​ចុះ​បង្ក្រាប​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ការ​សង្ស័យ​ថា មានការ​លួចលាក់​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​យ៉ាង​គគ្រឹកគគ្រេង។ ក្នុង​ប្រតិបត្តិការ​ដ៏​សស្រាក់សស្រាំ​នេះ…

ភ្ញាក់ផ្អើល! រុស្ស៊ី​ទម្លាយ​យន្តហោះ​បំបាំងកាយ SU-57E ជំនាន់​ទី ៥ ដ៏​ទំនើប ព្រម​ឧបករណ៍​សម្ងាត់​ក្នុង​ពិព័រណ៍​ឌូបៃ

ពិព័រណ៍​យន្តហោះ​លំដាប់​ពិភពលោក DUBAI AIRSHOW 2025 ដ៏​អធិកអធម​បាន​ចាប់ផ្ដើម​ហើយ​នៅ​ទីក្រុង​ឌូបៃ ដោយ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​ជាង ១៥០០ មក​ពី ១១៥ ប្រទេស និង​នាំ​យន្តហោះ​ជាង ២០០ គ្រឿង​មក​ដាក់​តាំង​បង្ហាញ​យ៉ាង​ត្រចះត្រចង់។ ក្នុង​ឱកាស​ដ៏​សំខាន់​នេះ រុស្ស៊ី​បាន​ឆក់​យក​ចំណាប់អារម្មណ៍​ពិភពលោក ដោយ​លើក​យក​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ជំនាន់​ទី ៥ ដ៏​ទំនើប​ចុងក្រោយ​របស់​ខ្លួន គឺ​ធុន SU-57…

មណ្ឌលគិរី៖ ផ្លូវជនបទថ្មី បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ក្រោមផែនការឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ខេត្តមណ្ឌលគិរី ជាទឹកដីពោរពេញដោយសក្ដានុពលកសិកម្ម និងទេសចរណ៍ដ៏សម្បូរបែប ដែលកំពុងទទួលបានការអភិវឌ្ឍជាច្រើនវិស័យ ជាពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។ ជាក់ស្តែង កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសាងសង់សម្រេចបាន ១០០% នៃគម្រោងអភិវឌ្ឍន៍ផ្លូវជនបទចំនួន ២ ខ្សែ…

ខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ ចិញ្ចើមផ្លូវ ទុក១/៣ សម្រាប់ថ្មើរជើង ដើម្បីសោភណភាព និងសម្រួលចរាចរណ៍

រាជធានី​ភ្នំពេញ ៖ កម្លាំង​សណ្ដាប់ធ្នាប់​នៃ​រដ្ឋបាល​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​ប្រតិបត្តិការ​យ៉ាង​សកម្ម ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ អនាម័យ និង​បរិស្ថាន​ទូ​ទាំង​មូលដ្ឋាន​ខណ្ឌ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥។ ក្នុង​សកម្មភាព​នោះ រដ្ឋបាល​ខណ្ឌ​ក៏បាន​ហាមឃាត់​យ៉ាង​ដាច់អហង្ការ​មិន​ឱ្យ​អាជីវករ​ណា​ម្នាក់​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​មក​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​នោះ​ទេ ដោយ​តម្រូវ​ឱ្យ​ទុក​ចន្លោះ​យ៉ាងតិច​១/៣ នៃ​ទំហំ​ចិញ្ចើម​ផ្លូវ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ថ្មើរជើង​ធ្វើ​ដំណើរ។ សកម្មភាព​ដ៏​មមាញឹក​នេះ ធ្វើ​ឡើង​តាម​ការ​ចង្អុលបង្ហាញ​ដ៏​ម៉ឺងម៉ាត់​របស់​លោក ជា ខេ​មា…