រីករាយជាមួយដំណឹងល្អ! កូនផ្សោតទន្លេមេគង្គទី២ កើតថ្មីនៅអន្លង់កាំពី ក្រចេះ
រាជធានីភ្នំពេញ៖ ដំណឹងរីករាយបានមកដល់ពីខេត្តក្រចេះ នៅពេលដែលកូនផ្សោតទន្លេមេគង្គទើបកើតថ្មីមួយក្បាល ត្រូវបានរកឃើញនៅអន្លង់កាំពី ក្នុងខែមីនា ឆ្នាំ២០២៦។ កូនផ្សោតដែលមានអាយុប្រមាណ ២ថ្ងៃនេះ ត្រូវបានប្រទះឃើញនៅវេលាម៉ោង ៩:៥០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ។ ការរកឃើញនេះកើតឡើងនៅត្រង់ចំណុចអន្លង់អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី…
