សម្តេចហ៊ុនម៉ាណែតស្នើសហរដ្ឋអាមេរិក-ម៉ាឡេស៊ីប្រើផ្កាយរណបស្វែងរកអ្នកបង្កើតសង្គ្រាមព្រំដែនកម្ពុជា-ថៃ
រាជធានីភ្នំពេញ – សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ប្រើសមត្ថភាពប្រមូលព័ត៌មានតាមរយៈផ្កាយរណប ដើម្បីស្វែងរកការពិតអំពីអ្នកដែលបានបង្កើតសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ។ សម្តេចធិបតីបានសរសេរលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៥ ថា៖ «ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ទី១១ ខែធ្នូ…
