អ្នកដឹកនាំសិទ្ធិមនុស្សរិះគន់ UNESCO មិនចេញសេចក្តីថ្លែងការណ៍ការពារប្រាសាទបុរាណខ្មែរពីការបំផ្លាញរបស់ទាហានថៃ
រាជធានីភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានរិះគន់អង្គការយូណេស្កូ (UNESCO) ដោយសារមិនចេញសេចក្តីថ្លែងការណ៍ប្រតិកម្មទៅនឹងការបាញ់បំផ្លាញប្រាសាទបុរាណរបស់ទាហានថៃ ដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា។ ឯកឧត្តមកែវ រ៉េមី បានសរសេរលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១០ ធ្នូ ដោយលើកឡើងថា៖ “ប្រទេសដែលជាសមាជិក UNESCO មានចំនួន ១៩៤ ប្រទេស។…
