ជីវិត និងសង្គម

G7 ប្តូរជំហរ៖ «បទឈប់បាញ់បន្ទាន់បំផុត» ក្រោយអ៊ុយក្រែនស្នើសុំជំនួយទប់ទល់រុស្ស៊ី

ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ក្រុម​ប្រទេស​ឧស្សាហកម្ម​ធំៗ G7 បាន​បង្ហាញ​ជំហរ​ផ្លាស់ប្ដូរ​ថ្មី ដោយ​វាយតម្លៃ​ថា «បទ​ឈប់​បាញ់​គ្នា​គឺ​ចាំបាច់​ជា​បន្ទាន់​បំផុត» បន្ទាប់​ពី​ជម្លោះ​អូស​បន្លាយ​ជាង ៣ ឆ្នាំ។ ការ​ប្ដូរ​ជំហរ​នេះ​កើតឡើង​ខណៈ​ដែល​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​បាន​ស្នើសុំ​ជំនួយ​ជា​បន្ទាន់​ពី G7 ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី ដែល​បណ្ដាល​ឲ្យ​ប្រទេស​អ៊ុយក្រែន​ដាច់​ភ្លើង​ទូទាំង​ប្រទេស នៅ​ពេល​រដូវរងា​ចូល​មក​ដល់​។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុងក្រោយ​បន្ទាប់​ពី​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​តំបន់​ទឹកធ្លាក់ Niagara ប្រទេស​កាណាដា កាលពី​ថ្ងៃទី ១១ ខែវិច្ឆិកា…

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន បញ្ជាក់​ថា មីន​ព្រំដែន​ថៃ-កម្ពុជា មិនមែន​ជា​មីន​ថ្មី​ទេ!

គូឡាឡាំពួ ៖ ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama បានចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាទុក សេរី មហាម៉ាត់ ហា​សាន់ (Datuk Seri Mohamad Hasan) បានមានប្រសាសន៍ថា ប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងសន្តិភាព…

សមត្ថកិច្ចខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទខុសច្បាប់៤ករណី ដុតបំផ្លាញវត្ថុតាងចោលភ្លាមៗ

ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត បានចាត់ចែងឲ្យកម្លាំងជំនាញរដ្ឋបាលជលផល ចុះបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទ នៅក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកស្ទឹងត្រង់ ដែលនៅជាប់ដងទន្លេមេគង្គ។ សកម្មភាពចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានបំផ្លាញបទល្មើសនេសាទខុសច្បាប់បានរហូតដល់ទៅ ៤ករណី ជាមួយគ្នានោះ…

ផ្សារ​អូរ​បី​ជាន់​បន្ត​ដំណើរការ៖ ពលរដ្ឋ​នៅ​តែ​ប្រឈម​មុខ​នឹង​ហានិភ័យ​ ក្រោយ​ការ​បាញ់​រះ​របស់​ទាហាន​ថៃ

ខេត្ត​បន្ទាយមានជ័យ ៖ ទោះបី​ជា​មាន​ហេតុការណ៍​បាញ់​ប្រហារ​ដ៏​រន្ធត់​ពី​សំណាក់​ទាហាន​ថៃ​កាលពី​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​នៅ​ភូមិ​ព្រៃ​ចាន់​ក្ដី ក៏​ទីផ្សារ​អូរ​បី​ជាន់​ក្នុង​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ នៅតែ​បន្ត​ដំណើរការ​លក់ដូរ​ជា​ធម្មតា​វិញ​។ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​លក់ដូរ​នៅ​ផ្សារ​អូរ​បី​ជាន់​នេះ បាន​ឲ្យ​ដឹង​ថា ក្រោយ​ហេតុការណ៍​នោះ គេ​សង្កេត​ឃើញ​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ ដែល​ស្ថិត​នៅ​ខាងជើង​ផ្សារ​ប្រមាណ ១០​គីឡូម៉ែត្រ បាន​សម្រុក​ចាកចេញ​ពី​ភូមិ​ទៅ​រក​ទីកន្លែង​សុវត្ថិភាព​។ ចំណែក​ឯ​អ្នក​លក់​ដូរ​នៅ​ផ្សារ​អូរ​បី​ជាន់​ដែល​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រមាណ​ជាង ៥០០​ម៉ែត្រ​នេះ…

អគារ​ប្រវត្តិសាស្ត្រ​អង្គរ​មាន​ជ័យ អាយុ​៧៥​ឆ្នាំ រលាយ​បាត់​ពី​ភ្នំពេញ​ហើយ!

រាជធានី​ភ្នំពេញ ៖ អគារ​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ (​មានឈ្មោះ​ដើម​នគរ​ជ័យ​) ដែល​មាន​អាយុកាល​៧៥​ឆ្នាំ ឥឡូវ​នេះ​បាន​រលត់​បាត់​រូបរាង​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​ម៉ៅ​ការ ពិស្ណុការ​អន្តរជាតិ បាន​បញ្ចប់​ការងារ​វាយ​កម្ទេច​ដោយ​ជោគជ័យ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ការងារ​បាន​លឿន​ជាង​ផែនការ​រហូត​ដល់​១២​ថ្ងៃ។ ក្រុមហ៊ុន​នឹង​បន្ត​សម្អាត​កម្ទេចកម្ទី និង​បិទ​ការដ្ឋាន​ទាំងស្រុង​នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥។ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥…

គ្រោះថ្នាក់! កុមារី ៤ឆ្នាំ រងរបួសធ្ងន់ ដោយសារឆ្កែ ៥ក្បាលព្រួតខាំនៅកោះកុង!

ខេត្តកោះកុង ៖ កុមារីម្នាក់អាយុទើបតែ ៤ឆ្នាំ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវសត្វឆ្កែពូជយាយស្គីចំនួន ៥ក្បាល ព្រួតខាំកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលនាងតូចរូបនេះកំពុងដើរចេញពីសាលារៀនកាត់តាមដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ សេចក្តីរាយការណ៍បានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ ឌី ដានីន…

កំពង់ស្ពឺ៖ មេបញ្ជាការ​អាវុធហត្ថ​ក្រើនរំលឹក​អប់រំ​គ្រឿងញៀន​និង​ក្មេង​ទំនើង​តាម​សាលា​ប្រសើរ​ជាង​បង្ក្រាប!

ខេត្តកំពង់ស្ពឺ៖ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ឱ្យ​បង្កើន​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន និង​បញ្ហា​ក្មេង​ទំនើង​នៅ​តាម​សាលារៀន​នានា។ លោក​សង្កត់ធ្ងន់ថា ការ​អប់រំ​ជា​ដំណោះស្រាយ​ប្រសើរ​ជាង​ការ​ចាប់​បង្ក្រាប​ផ្ទាល់ ដែល​អាច​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ។ ការ​ណែនាំ​នេះ​ធ្វើឡើង​តាមរយៈ​លោក​វរសេនីយ៍ទោ ណុ​ល ដា​រ៉ា ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ក្នុង​ឱកាស​ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​លើកកម្ពស់​ការអប់រំ​ដើម្បី​សហគមន៍​គ្មាន​គ្រឿងញៀន (រួមទាំង​បារី​អេ​ឡិច​ត្រូ​និ​ច)…

ឱកាសថ្មី! ពន្ធនាគារខេត្តស្វាយរៀង បើកវគ្គបណ្ដុះបណ្ដាលត្រៀមដោះលែងទណ្ឌិត ឆ្ពោះទៅកាន់សហគមន៍

ខេត្តស្វាយរៀង៖ ពន្ធនាគារខេត្តស្វាយរៀង បានរៀបចំវគ្គអប់រំពិសេសមួយ សម្រាប់ទណ្ឌិតដែលជិតដល់ថ្ងៃដោះលែង ដើម្បីត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ ប្រកបដោយជោគជ័យ និងមានជីវិតថ្មី។ នេះជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់ឱកាសដល់ពួកគេ។ ជាក់ស្ដែង ពន្ធនាគារខេត្តស្វាយរៀង បានអនុវត្តការងារអប់រំនេះយ៉ាងយកចិត្តទុកដាក់ ស្របតាមគោលការណ៍ណែនាំ ដើម្បីឲ្យទណ្ឌិតទាំងអស់អាចត្រលប់ទៅរស់នៅក្នុងសង្គមវិញបានដោយរលូន និងកសាងអនាគតឡើងវិញ។ ព័ត៌មាននេះ ត្រូវបានផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសឲ្យដឹងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។…

រោងចក្រ​កាត់ដេរ​នៅ​តាកែវ បំពុល​បរិស្ថាន! ក្រសួង​រក​ឃើញ​ការ​ដុត​សំណល់​ខុសច្បាប់

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​រក​ឃើញ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​ខេត្តតាកែវ កំពុង​បំពុល​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ដុត​កាកសំណល់​ខុសច្បាប់ បញ្ចេញ​ផ្សែង​ខ្មៅ​ស្អុយ​គគ្រក់ ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ហេតុការណ៍​នេះ​ត្រូវ​បាន​ក្រុមការងារ​អធិការកិច្ច​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥។ រោងចក្រ​កាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំ​ប៉ោ…

ព្យុះ​ «ហ្វុ​ង វង់» មិន​បោកបក់​កម្ពុជា​ផ្ទាល់ តែ​នាំ​ភ្លៀង​ពី ១០% ទៅ ១៥% ចាប់ពី​ថ្ងៃទី១២-១៤ វិច្ឆិកា!

រាជធានី​ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ប្រកាស​បញ្ជាក់​ថា ព្យុះ​ទី​២៦ ឈ្មោះ «ហ្វុ​ង វង់» (Fung-wong) T2526 នឹង​មិន​ធ្វើ​ដំណើរ​បោកបក់​ចំ​ប្រទេស​កម្ពុជា​ផ្ទាល់​ឡើយ។ យ៉ាងណាមិញ ឥទ្ធិពល​នៃ​ព្យុះ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម​ពី ១០% ទៅ ១៥% នៅ​តាម​បណ្តា​តំបន់​មួយ​ចំនួន​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃទី១២ ដល់​ថ្ងៃទី១៤…