ពលរដ្ឋឃុំដូនកែវរីករាយ ប្រឡាយបុរាណស្ដាររួច ផ្ដល់ទឹកស្រោចស្រពដំណាំជាង៤ពាន់ម៉ែត្រ
ក្រុងសៀមរាប៖ ពលរដ្ឋក្នុងឃុំដូនកែវ ស្រុកពួក កំពុងរីករាយចិត្តក្រោយពីប្រឡាយទឹកបុរាណចំនួន២ខ្សែ ប្រវែងសរុប៤,៣៩០ម៉ែត្រ ត្រូវបានស្ដាររួចជាស្ថាពរ ដើម្បីផ្ដល់ទឹកស្រោចស្រពដំណាំ និងជួយគ្រប់គ្រងទឹកជំនន់។ គម្រោងស្ដារប្រឡាយបុរាណនេះ គឺជាផ្នែកមួយនៃគម្រោង Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយប្រទេសនូវែលហ្សេឡង់ ដែលបានចាប់ផ្ដើមអនុវត្តកាលពី២ឆ្នាំមុន។ ប្រឡាយទាំងពីរខ្សែនេះ មិនត្រឹមតែជួយអភិរក្សប្រឡាយទឹកបុរាណ…
