ជីវិត និងសង្គម

សង្គ្រាមអ៉ីរ៉ង់ឈានចូលសប្តាហ៍ទី៣៖ ត្រាំជួបសម្ពាធពីសភាលើការចំណាយ ២០០ពាន់លានដុល្លារ

សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានឈានចូលសប្តាហ៍ទី៣ ដោយប្រធានាធិបតីដូណាល់ត្រាំកំពុងជួបសម្ពាធពីសភាជុំវិញការចំណាយយោធាដ៏ធំធេង និងអនាគតនៃជម្លោះនេះ។ សមាជិកសភាអាមេរិកកាន់តែច្រើនឡើងបានចោទសួរអំពីពេលវេលាបញ្ចប់សង្គ្រាម និងថ្លៃដើមនៃការបញ្ចប់ជម្លោះជាមួយអ៉ីរ៉ង់។ លើសពី៣សប្តាហ៍ក្រោយពីការចាប់ផ្តើមសង្គ្រាម ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ទាហានអាមេរិកយ៉ាងតិច១៣នាក់បានស្លាប់ និងជាង២៣០នាក់រងរបួស។ មន្ទីរប៉ង់តាហ្គោនបានស្នើសំណើទឹកប្រាក់ដល់ទៅ២០០ពាន់លានដុល្លារ សម្រាប់ផ្គត់ផ្គង់សង្គ្រាមនេះ។ ប្រធានាធិបតីត្រាំបានគូសបញ្ជាក់កាលពីយប់ថ្ងៃទី២០មីនា ថាលោកគ្រោងកាត់បន្ថយប្រតិបត្តិការយោធាអាមេរិក ប៉ុន្តែលោកលើកឡើងពីទិសដៅ និងគោលដៅថ្មីៗ។ សភាអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កំពុងប្រឈមមុខនឹងការជ្រើសរើសថា តើត្រូវបន្តសង្គ្រាមដែលមានផលវិបាកធ្ងន់ធ្ងរយូរតទៅទៀតឬយ៉ាងណា។…

ឧស្ម័នអាម៉ូញ៉ាក់ធ្លាយពីរោងចក្រទឹកកក ផ្អើលប្រជាពលរដ្ឋទួលសង្កែទី១ទាំងយប់

រាជធានីភ្នំពេញ៖ ករណីធ្លាយឧស្ម័នអាម៉ូញ៉ាក់ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង បានធ្វើឲ្យប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែទី១ផ្អើលខ្លាំង នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ៨:៣០យប់ នៅរោងចក្រផលិតទឹកកកខ្នាតតូចមួយ ដែលស្ថិតនៅផ្លូវលេខ៩០៧ ក្រុមទី៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនេះបានរាយការណ៍ថា ពួកគេជួបបញ្ហាពិបាកផ្លូវដង្ហើម ដោយសារក្លិនឧស្ម័នអាម៉ូញ៉ាក់ដ៏ខ្លាំងក្លា។ ក្រោយពីទទួលបានព័ត៌មាន អាជ្ញាធរបានបញ្ជូនកម្លាំងពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

អ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីយកផ្លូវសាធារណៈធ្វើកន្លែងផ្ញើម៉ូតូ បង្កការកកស្ទះចរាចរណ៍

ខេត្តកំពង់ស្ពឺ៖ អ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីដែលទើបដេញថ្លៃបាន បានបញ្ជាឲ្យបុគ្គលិកនិងកូនចៅយកផ្លូវសាធារណៈជុំវិញផ្សារធ្វើជាកន្លែងផ្ញើម៉ូតូ បង្កឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរជុំវិញតំបន់នេះ។ ការយកផ្លូវសាធារណៈដាក់ផ្ញើម៉ូតូកង់ជុំវិញផ្សារកំពង់ស្ពឺត្រូវបានប្រជាពលរដ្ឋរិះគន់ថា ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន បែជាយកផ្លូវសាធារណៈរបស់រដ្ឋដាក់ជាកន្លែងផ្ញើម៉ូតូសម្រាប់យកលុយដាក់ហោប៉ាវខ្លួនឯង។ ទង្វើរបស់អ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីហាក់បីដូចជាមិនគោរពទៅតាមគោលការណ៍នៃការដេញថ្លៃរបស់ជំនាញពាក់ព័ន្ធ។ ដោយសារតែកន្លងទៅ អ្នកវិនិយោគផ្សារកំពង់ស្ពឺចាស់ដែលគេស្គាល់ថាក្រុមហ៊ុនរបស់លោកហោយាន ជាក្រុមហ៊ុនវិនិយោគតាមបណ្ដាផ្សារនានា មិនដែលមានការកកស្ទះក្នុងការធ្វើដំណើរជុំវិញផ្សារកំពង់ស្ពឺនេះទេ។ ប៉ុន្តែអ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីនេះហាក់បីដូចជាលោភលន់ មានអំណាចខ្លាំងណាស់ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍សាធារណៈរបស់រដ្ឋនោះទេ បែរជាយកផ្លូវសាធារណៈរបស់រដ្ឋនៅជុំវិញផ្សារកំពង់ស្ពឺធ្វើជាកន្លែងផ្ញើម៉ូតូយកលុយដាក់ហោប៉ាវយ៉ាងរំភើយទៅវិញ។ ប្រជាពលរដ្ឋក៏ដូចជាអ្នកមកផ្សារទិញម្ហូបធ្វើការសំណូមពរដល់អាជ្ញាធរនិងជំនាញពាក់ព័ន្ធ ជាពិសេសសណ្ដាប់ធ្នាប់ក្រុងច្បារមននិងខេត្តកំពង់ស្ពឺ មេត្តាជួយពិនិត្យអន្តរាគមន៍រឿងអ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីនេះ។…

ត្រាំគំរាមកម្ទេចបណ្ដាញអគ្គិសនីអ៉ីរ៉ង់ទាំងស្រុង បើមិនបើកច្រកសមុទ្រHormuz

សង្គ្រាមអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី២៣ហើយ ដោយសង្គ្រាមនៅតែខ្លាំងក្លា និងកាន់តែរាលដាល។ ក្រុងតេហេរ៉ង់បានគំរាមវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធគន្លឹះនៅតំបន់មជ្ឈឹមបូព៌ា ជាការឆ្លើយតបចំពោះឱសានវាទរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ។ លោកត្រាំបានគំរាមថា នឹងវាយប្រហារព្រមទាំងកម្ទេចបណ្ដាមជ្ឈមណ្ឌលអគ្គិសនីអ៉ីរ៉ង់ បើមិនព្រមបើកច្រកសមុទ្រហ័រមូសក្នុងរយៈពេល៤៨ម៉ោងទៀតទេនោះ។ អ៉ីរ៉ងបានឆ្លើយតមវិញ ដោយគំរាមវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពលពិសេសក្នុងតំបន់។ កងទ័ពអ៉ីស្រាអែលនិយាយថា បានវាយប្រហារនាកណ្ដាលក្រុងតេហេរ៉ង់ ក្រោយអ៉ីរ៉ង់វាយប្រហារបណ្ដាលឲ្យមានការបំផ្លាញធ្ងន់ធ្ងរលើភាគខាងត្បូងប្រទេសខ្លួន។ ការវាយប្រហារនេះបណ្ដាលឲ្យមនុស្សរងរបួសជាង១០០នាក់។ អ្នកនាំពាក្យកងទ័ពអ៉ីរ៉ង់ឧត្ដមសេនីយខាតាមអាល់អានប៊ីយ៉ាថ្លែងថា ប្រសិនបើបណ្ដាហេដ្ឋារចនាសម្ព័ន្ធប្រេងនិងថាមពលអ៉ីរ៉ង់រងការវាយប្រហារពីសំណាក់សត្រូវ នោះរាល់ហេដ្ឋារចនាសម្ព័ន្ធថាមពល បច្ចេកវិទ្យាព័ត៌មានវិទ្យានិងបណ្ដារោងចក្រចម្រាញ់ទឹក របស់អាមេរិកនិងរបស់បណ្ដាប្រទេសក្នុងតំបន់ នឹងរងការវាយប្រហារតបតវិញ។…

យន្តហោះពិសេសដឹកជនជាតិចិន ៣៣១ នាក់ ចាកចេញពីកម្ពុជា ក្រោយពាក់ព័ន្ធនឹងប្រព័ន្ធឆបោកអនឡាញ

រាជធានីភ្នំពេញ៖ ជនជាតិចិនចំនួន ៣៣១ នាក់ ដែលពាក់ព័ន្ធនឹងប្រព័ន្ធឆបោកអនឡាញ ត្រូវបានបណ្ដេញចេញពីកម្ពុជាតាមរយៈយន្តហោះពិសេសនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ ការបណ្ដេញចេញនេះធ្វើឡើងតាមការណែនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការសហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា។ ក្រុមជនជាតិចិនទាំងនេះមានស្រី១៦នាក់ ដែលពាក់ព័ន្ធទាំងករណីឆបោកតាមប្រព័ន្ធអនឡាញ និងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់។ អគ្គនាយកអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក សុខ វាសនា បានដឹកនាំប្រតិបត្តិការនេះតាមអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ការបណ្ដេញចេញធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ ការអនុវត្តនេះបង្ហាញពីភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។…

អគ្គិភ័យធំឆាបឆេះរោងចក្រឡានកូរ៉េខាងត្បូង ស្លាប់១១នាក់ បាត់ខ្លួន៣នាក់

ប្រទេសកូរ៉េខាងត្បូង៖ មនុស្សយ៉ាងតិច១១នាក់បានស្លាប់ក្នុងអគ្គិភ័យដ៏ធំមួយ បន្ទាប់ពីការផ្ទុះក្នុងរោងចក្រផលិតរថយន្តមួយកន្លែងនៅទីក្រុង Daejeon ភាគកណ្តាលប្រទេស។ នេះបើតាមសេចក្តីរាយការណ៍ថ្ងៃទី២១មីនា របស់ទីភ្នាក់ងារព័ត៌មាន Yonhap។ សាកសពជនរងគ្រោះ១១នាក់ត្រូវបានរកឃើញក្នុងគំនរបាក់បែកនាវេលាថ្ងៃត្រង់។ ចំណែកកម្មករ៣នាក់បាត់ខ្លួន រួចមនុស្សយ៉ាងតិច៥៩នាក់រងរបួស ក្នុងនោះមានអ្នកពន្លត់ភ្លើង២នាក់។ សរុបមាននិយោជិត១៧០នាក់ស្ថិតក្នុងរោងចក្រពេលមានភ្លើងឆេះ នាវេលាម៉ោង១៣និង១៧នាទីម៉ោងក្នុងស្រុកថ្ងៃទី២០មីនា។ ក្នុងគ្រាដំបូង អ្នកពន្លត់ភ្លើងមិនអាចចូលក្នុងអគាររោងចក្រព្រោះខ្លាចបាក់។ ស្ពាន់ធរប្រមាណជា២០០គីឡូក្រាមដែលស្ថិតក្នុងរោងចក្រ ប្រហែលជាអាចផ្ទុះដែលនាំឲ្យមានការលំបាកក្នុងការពន្លត់ភ្លើង។ ភ្លើងអាចពន្លត់បានក្រោយប្រើពេលអស់១០ម៉ោងនិង៣០នាទី។ ការរុករកកំពុងបន្តតាមរកអ្នកបាត់ខ្លួន។…

កម្លាំងអាវុធហត្ថបង្ក្រាបរថយន្ត-ម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសនៅបឹងកក់

រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់រថយន្ត និងម៉ូតូកែឆ្នៃជាច្រើនគ្រឿង ដែលប្រើប្រាស់ខុសបច្ចេកទេសនៅតំបន់បឹងកក់។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១២រំលងអធ្រាត្រចូលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៦ នៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថ បានឱ្យដឹងថា នៅយប់ថ្ងៃប្រតិបត្តិការ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ…

រុស្ស៊ីថ្កោលទោសការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ អ៊ីស្រាអែលបដិសេធការចោទប្រកាន់

ទីក្រុងម៉ូស្គូ៖ រុស្ស៊ីបានចេញសេចក្ដីប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារទីតាំងនុយក្លេអ៊ែរណាថាន់ (Natanz) របស់អ៊ីរ៉ង់ ដោយចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារីយ៉ា សាការ៉ូវ៉ា (Maria Zakharova) បានថ្លែងថា៖ “ទង្វើដែលគ្មានការទទួលខុសត្រូវនេះបានបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់តំបន់មជ្ឈិមបូព៌ា និងមានចេតនាធ្វើឱ្យប៉ះពាល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។” សារព័ត៌មានអ៊ីរ៉ង់ផ្សាយថា ទីតាំងនុយក្លេអ៊ែរណាថាន់រងការវាយប្រហារតាមអាកាស ដោយមិនទាន់មានការបញ្ជាក់ពីអ្នកដែលទទួលខុសត្រូវ។ បន្ទាប់ពីលេចឮដំណឹងនេះ អ៊ីស្រាអែលបានចេញមុខបដិសេធជាដាច់ខាត…

រាជរដ្ឋាភិបាលប្រកាសវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនី ឆ្លើយតបនឹងវិបត្តិថាមពលសកល

រាជធានីភ្នំពេញ – រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរសំខាន់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយប្រកាសវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលសកល។ ស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ ធ្វើឱ្យថ្លៃប្រេងឥន្ធនៈសកលកើនឡើងយ៉ាងគំហុក។ ទន្ទឹមនេះ ថ្លៃដើមលើការផលិតអគ្គិសនីក៏មានសក្ដានុពលកើនឡើងដែរ។ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការសំខាន់ៗដូចខាងក្រោម៖ ១. វិធានការសន្សំសំចៃប្រេងឥន្ធនៈ៖ – ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវពិនិត្យលទ្ធភាពសន្សំសំចៃចំណាយថវិកា – ក្រសួងមហាផ្ទៃត្រូវណែនាំអាជ្ញាធរមូលដ្ឋានសម្រួលចរាចរណ៍…

អង់គ្លេសថ្កោលទោសអ៊ីរ៉ង់បន្ទាប់ពីព្យាយាមបាញ់មីស៊ីលទៅមូលដ្ឋានយោធាឌីហ្គោ ហ្កាស៊ា

ទីក្រុងឡុង៖ អង់គ្លេសបានថ្កោលទោសអ៊ីរ៉ង់យ៉ាងខ្លាំងបន្ទាប់ពីអ៊ីរ៉ង់ព្យាយាមបាញ់មីស៊ីល២គ្រាប់ទៅមូលដ្ឋានទ័ពអាកាសឌីហ្គោ ហ្កាស៊ា (Diego Garcia) ដែលស្ថិតនៅមហាសមុទ្រឥណ្ឌា។ មូលដ្ឋាននេះជាកម្មសិទ្ធិរួមរបស់សហរដ្ឋអាមេរិក និងអង់គ្លេស។ ក្រសួងការពារជាតិអង់គ្លេសបានចាត់ទុកថាទង្វើនេះជា “ការវាយប្រហារដ៏ខ្ជីខ្ជា” និងជាការគំរាមកំហែងចំពោះផលប្រយោជន៍របស់អង់គ្លេស និងសម្ព័ន្ធមិត្ត។ មូលដ្ឋាននេះស្ថិតនៅចម្ងាយ៤,០០០គីឡូម៉ែត្រពីអ៊ីរ៉ង់។ យោងតាមការផ្សាយរបស់សារព័ត៌មានវ៉លស្ទ្រីតជើណល (Wall Street Journal) មីស៊ីលមួយគ្រាប់ត្រូវបាននាវាចម្បាំងអាមេរិកបាញ់ទម្លាក់ និងមួយគ្រាប់ទៀតធ្លាក់ចុះដោយខ្លួនឯង។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអង់គ្លេសអនុញ្ញាតឱ្យអាមេរិកប្រើមូលដ្ឋាននេះសម្រាប់…