ជីវិត និងសង្គម

រន្ធត់! ឃាតកម្មសម្លាប់បុរសម្នាក់ញាត់វ៉ាលីសបោះចោលលើផ្លូវជាតិ២៣ នៅកោះធំ

ខេត្តកណ្តាល៖ ករណីឃាតកម្មដ៏រន្ធត់មួយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីគេប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានឃាតករសម្លាប់ រួចញាត់ចូលក្នុងវ៉ាលីសបោះចោលនៅគុម្ពោតព្រៃក្បែរផ្លូវជាតិលេខ២៣ ក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ ប្រភពពីសមត្ថកិច្ចស្រុកកោះធំបានបញ្ជាក់ប្រាប់កោះសន្តិភាពថា សាកសពនៅក្នុងវ៉ាលីសនោះ គឺជាបុរសភេទប្រុស អាយុប្រមាណ៣៥ឆ្នាំ ហើយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ វត្ថុតាងដែលត្រូវបានរកឃើញរួមមាន៖ វ៉ាលីសពណ៌ទឹកប្រាក់ចំនួន០១, ខ្សែសាកទូរសព្ទចំនួន០៥ខ្សែ,…

ព្រះមហាក្សត្រយាងប្រទានភ្លើងជ័យមហោឡារិក ក្នុងខួប៧២ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បាន​សព្វ​ព្រះរាជហឫទ័យ​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​ប្រទាន​ភ្លើង​ជ័យ​ដ៏​មហោឡារិក ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​កងយោធពលខេមរភូមិន្ទ (​០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៥)។…

កម្ពុជា-ថៃ បន្តកែសម្រួលអាវុធធុនធ្ងន់ ជំហាន២ ដើម្បីសន្តិភាពយូរអង្វែង

រាជធានី​ភ្នំពេញ ​៖ កម្ពុជា​បន្ត​អនុវត្ត​ការ​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ជំហាន​ទី​២ នៃ​ដំណាក់កាល​ទី​១ ស្រប​តាម​ផែនការ​សកម្មភាព​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក​ជំទាវ​ ម៉ា​លី សុជាតា​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៨:០០​នាទី នៅ​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ កម្ពុជា​បាន​បន្ត​អនុវត្ត​ការ​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ជំហាន​ទី​២…

ចាប់បានហើយ! ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់នៅខណ្ឌទួលគោក ត្រៀមបញ្ជូនទៅតុលាការ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់​ស្តែង កាលពី​វេលា​ម៉ោង​១១:៣០​នាទី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥។ ជនសង្ស័យ​រូបនេះ​បាន​ប្រព្រឹត្ត​បទល្មើស​រក្សា​ទុក និង​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ផ្លូវ​លេខ​២៤៧ ក្រុម​២៧ ភូមិ​១១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ជនសង្ស័យ​មានឈ្មោះ សេង ពេជ្រ ហៅ​ពេជ្រ…

សាលា​ជ័យ​ថា​វី នៅតែ​បំពាន! អាជ្ញាធរ​ខណ្ឌ​៧​មក​រា ដឹកនាំ​ចុះ​រុះរើ​សំណង់​បិទផ្លូវ​សាធារណៈ

រាជធានី​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ រដ្ឋបាល​ខណ្ឌ​៧​មក​រា បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ និង​ចាត់វិធានការ​លើ​ទីតាំង​សាលា​បង្រៀន​គួរ «​ជ័យ​ថា​វី​» ដែល​បាន​សាងសង់​សំណង់​រំលោភ​បំពាន​លើ​ចំណី​ផ្លូវ​សាធារណៈ​លេខ​១៤៩ ស្ថិត​ក្នុង​សង្កាត់​វាលវង់​។ ការ​ចុះ​អនុវត្ត​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីជូនដំណឹង​ជា​បន្តបន្ទាប់​ទៅ​ម្ចាស់​សំណង់ ហើយ​អាជ្ញាធរ​បាន​កត់សម្គាល់​ឃើញ​ថា គ្រួសារ​ដែល​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​បាន​យល់ព្រម​រុះរើ​តាម​ការណែនាំ ប៉ុន្តែ​សាលា​ជ័យ​ថា​វី នៅតែ​មិន​ព្រម​សហការ​ឡើយ​។ លោក ឌី រ័​ត្ន​ខេ​ម​រុណ…

សោកនាដកម្ម! ជាងដេគ័រម្នាក់លង់ទឹកស្ទឹងស្លាប់ក្រោយផឹកស៊ីជុំគ្រួសារ ព្រោះនឹកឪពុកម្តាយពេក

ខេត្តកណ្តាល៖ បុរសជាមេជាងដេគ័រម្នាក់បានជួបគ្រោះអកុសលលង់ទឹកស្ទឹងព្រែកត្នោតស្លាប់ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីរូបគាត់បានទៅលេងឪពុកម្តាយ និងជួបជុំបងប្អូនផឹកស៊ីជុំគ្នាយ៉ាងសប្បាយរីករាយ។ សពត្រូវបានប្រទះឃើញអណ្តែតទឹកនៅរសៀលថ្ងៃបន្ទាប់។ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ សុផានិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមេជាងដេគ័រ ស្នាក់នៅភូមិព្រែកថ្លឹង…

ក្រសួងបរិស្ថាន រារាំងសំណល់រាវបំពុលជិត ១៦លានម៉ែត្រគូប ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥!

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​សម្រេច​លទ្ធផល​ដ៏​ត្រចះត្រចង់​ក្នុងការ​ទប់ស្កាត់​ការ​បញ្ចេញ​សំណល់​រាវ​បំពុលបរិស្ថាន​ពី​សំណាក់​រោងចក្រ សហគ្រាស​ និង​ក្រុមហ៊ុន​នានា បាន​រហូតដល់​ទៅ ១៥.៨៩៤.៤៥០ ម៉ែត្រគូប ក្នុង​រយៈពេល​១០​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២៥​។ ជាក់ស្តែង​សម្រាប់​តែ​ខែតុលា ឆ្នាំ​២០២៥ ក្រសួង​បាន​ទប់ស្កាត់​សំណល់​រាវ​បាន​ប្រមាណ​២​លាន​ម៉ែត្រគូប ដែល​ជាការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុងការ​ការពារ​បរិស្ថាន​។ លោក ខ្វៃ អាទិ​ត្យា…

ផ្សារផលិតផលខ្មែរខេត្តក្រចេះ បើកលក់រៀងរាល់ចុងសប្ដាហ៍ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកស្ទួយកសិករខ្មែរ!

ខេត្តក្រចេះ៖ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកស្ទួយផលិតផលក្នុងស្រុក ផ្សារផលិតផលខ្មែរខេត្តក្រចេះ កំពុងដំណើរការយ៉ាងមមាញឹក រៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ចាប់ពីម៉ោង ៦ ព្រឹក ដល់ ៦ ល្ងាច។ ទីតាំងផ្សារនេះស្ថិតនៅផ្លូវបេតុងទឹកស្អាត ក្រុងក្រចេះ ជិតស្ពានសរ ដែលជាទីប្រជុំជនដ៏មានសក្ដានុពល។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ផ្សារនេះជាកន្លែងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ…

ប្រយ័ត្ន​! កម្ពុជា​នឹង​បន្ត​រង​ឥទ្ធិពល​ព្យុះ​២​ទៀត នាំ​មក​នូវ​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្លាំង

រាជធានី​ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខាងមុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្ត​ទទួល​រង​ឥទ្ធិពល​ដោយ​ព្យុះ​ចំនួន​២​ទៀត គឺ​ព្យុះ​ទី​២៥ ឈ្មោះ​«កាល់​ម៉េ​ហ្វី» (Kalmaegi) និង​ព្យុះ​ទី​២៦ ឈ្មោះ​«ហ្វុ​ង​វង់» (Fung-wong) ដែល​នឹង​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តីពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក…

សម្តេច ហ៊ុន ម៉ាណែត ៖ កម្ពុជាសម្រេចបានសមិទ្ធផលប្រវត្តិសាស្ត្រថ្មី ក្នុងការលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលទូទាំងប្រទេស!

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា បានកត់ត្រាជំពូកប្រវត្តិសាស្ត្រថ្មីមួយទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្រេចបាននូវការលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាល (ODF) នៅទូទាំងរាជធានី-ខេត្តទាំង ២៥។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចធិបតី ក្នុងសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្តេចធិបតី ហ៊ុន…