អ្នកនាំពាក្យឆ្មាំបដិវត្តអ៊ីរ៉ង់ស្លាប់ក្នុងការវាយប្រហាររួមពីអាមេរិក-អ៊ីស្រាអែល
ទីក្រុងតេអេរ៉ង់៖ អ្នកនាំពាក្យឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ លោកអាលី មហាម៉ាត់ ណាអ៊ីនី បានស្លាប់ក្នុងការវាយប្រហាររួមពីសំណាក់យោធាអាមេរិក និងអ៊ីស្រាអែល នៅយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រ។ អ្នកនាំពាក្យរូបនេះ អាយុ៦៨ឆ្នាំ មានឋានន្តរស័ក្ដិឧត្ដមសេនីយ៍ទោ បានកាន់តំណែងចាប់តាំងពីឆ្នាំ២០២៤។ ឆ្មាំបដិវត្តអ៊ីរ៉ង់បានចេញសេចក្ដីប្រកាសចាត់ទុកការធ្វើឃាតនេះជាអំពើភេរវកម្មដ៏កំសាក។ មុនពេលស្លាប់ត្រឹមតែប៉ុន្មានម៉ោង លោកបានបង្ហាញវត្តមាននៅលើទូរទស្សន៍ជាតិ ដើម្បីបញ្ជាក់ថាអ៊ីរ៉ង់នៅតែមានសមត្ថភាពពេញលេញក្នុងការផលិតគ្រាប់មីស៊ីល។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថាអ៊ីរ៉ង់លែងមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលផ្លោងតទៀត។ យោធាអ៊ីស្រាអែលប្រកាសថាខ្លួនបើកការវាយប្រហារទៅលើអ៊ីរ៉ង់ភាគខាងកើត…
