ជីវិត និងសង្គម

សំរាមព្រះសីហនុ៖ រដ្ឋបាលខេត្តអំពាវនាវពលរដ្ឋគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ខណៈផ្លូវដឹកជញ្ជូនខូចខាត

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនបងប្អូន ប្រជាពលរដ្ឋមេត្តាជ្រាបថា អំឡុងពេលនេះស្ថានភាពផ្លូវសម្រាប់ដឹកជញ្ជូនសំរាមទៅកាន់ទីលានចាក់សំរាមរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារកម្រិតទឹកភ្លៀងក្នុងខែវស្សានេះ ដែលជាមូលហេតុធ្វើឱ្យការដឹកជញ្ជូនសំរាម នៅតាមខ្នងផ្ទះមានភាពយឺតយ៉ាវ ។ រដ្ឋបាលខេត្តព្រះសីហនុ  បានបន្តទៀតថា អាស្រ័យហេតុនេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីគ្រប់គ្រង និងរកកន្លែងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការទុកដាក់សំរាមពាសវាលពាសកាលដែលបណ្ដាលឱ្យហូរចូលទៅក្នុងប្រព័ន្ធលូ និងអូរប្រឡាយ ដែលអាចបង្កឱ្យស្ទះជន់លិចភូមិដ្ឋានបងប្អូនប្រជាពលរដ្ឋបន្ថែមទៀត ៕ អត្ថបទសរសេរ…

ភោជនីយដ្ឋានថ្មដា រំលោភ​ផ្លូវ​សាធារណៈ៖ រដ្ឋបាល​ខណ្ឌ​៧​មក​រា ព្រមាន​ចាត់វិធានការ​ច្បាប់

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​៧​មក​រា បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ ណែនាំ និង​​ព្រមាន​ឲ្យ​ធ្វើ​កិច្ចសន្យា ក្រោយ​ការដ្ឋាន​សំណង់​មួយ​កន្លែង​របស់​ភោជនីយដ្ឋាន​«​ថ្មដា​» បាន​បណ្តុះ​សរសៃដែក រំលោភ​លើ​លំហ​ផ្លូវ​សាធារណៈ ។ ​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កិច្ចសន្យា​នេះ បាន​ធ្វើ​ឡើង​ចំនួន​០២​លើក កាលពី​រសៀល​ថ្ងៃ​ទី​០៩ និង​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​មានការ​ណែនាំ​ពី​លោក ថេ​ង…

ច្បាប់អន្តោប្រវេសន៍កម្ពុជា៖ ក្នុងរយៈពេល ៦ខែ សមត្ថកិច្ចបណ្ដេញជនបរទេសជិត ៥ពាន់នាក់ ចេញពីប្រទេស ដោយសារបទល្មើសអន្តោប្រវេសន៍ និងបទល្មើសផ្សេងៗ។

រាជធានី​ភ្នំពេញ​៖ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥នេះ មាន​ជនបរទេស​ជិត៥ពាន់​នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវ​បាន​អគ្គនាយក​ដ្ឋាន​អន្តោប្រវេ​សន៍​អនុវត្ត​នីតិវិធី​បណ្ដេញចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​កំ​ណើ​ត​រៀង​ៗ​ខ្លួន ក្រោយ​រក​ឃើញ​ប្រព្រឹត្ត​បទល្មើស​លួច​ឆ្លងដែន​ចូលមកធ្វើការ​ដោយ​ខុសច្​បាប់ ឬ​ប្រព្រឹត្ត​បទល្មើស​នានា​។ នេះ​បើ​តា​ម លោក​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេ​សន៍ ក្រសួងមហាផ្ទៃ​។ បើ​តាម ឯកឧត្តម​អគ្គនាយក ក្នុងរយៈពេល​ដូចគ្នា​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង៥ពាន់​នាក់​ដែរ ដែល​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេង​ៗ​នៅ​ក្រៅ​ប្រទេស…

ស្រវឹងបាត់ម៉ូតូ! បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកដេកតាមផ្លូវ ត្រូវចោរលួចម៉ូតូនៅភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ជួបជុំ​ជាមួយ​មិត្តភក្ដិ​នៅ​ក្នុង​ហាង​កែវ​ព្រិល មួយ​កន្លែង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មិន​រួច ក៏​ឈប់​ទុក​ម៉ូតូ​ដេក​សម្រាក​តាម​ផ្លូវ ត្រូវ​បាន​ជនសង្ស័យ​លួច​ម៉ូតូ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដាញ​ផ្លូវ​បេតុង​ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ ត្រង់​ចំណុច​ដី​ឡូ​តិ៍​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​ឈ្មោះ ស្រេង ចាន់​តា​នា ភេទ​ប្រុស…

ការងារ​ជួសជុល​ប្រាសាទភ្នំក្រោម៖ សង្គ្រោះ​ប្រាសាទ​ឥដ្ឋ​ជ្រុង​អាគ្នេយ៍​ពី​ការ​ខូចខាត​ធ្ងន់ធ្ងរ

ខេត្ត​សៀម​រា​បះ ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​សង្គ្រោះ​ប្រាសាទ​ឥដ្ឋ​នៅ​ជ្រុង​អាគ្នេយ៍​របស់​ប្រាសាទភ្នំក្រោម ដែល​តួ​ប្រាសាទ​ទាំងមូល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ ការងារ​ជួសជុល​នេះ​បាន​ចាប់ផ្តើម​ពី​ខែឧសភា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២៥ ខាង​មុខ​។ ក្នុង​ឱកាស​នោះ​ដែរ លោក រស់ វិសុទ្ធ មន្ត្រី​អភិរក្ស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​នៅ ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៥ នេះ​ថា…

ភ្នំពេញ Walk Street: ផ្លូវថ្មើរជើងដ៏ល្បីល្បាញ រីកចម្រើន៥ខែ ឆក់យកបេះដូងទេសចរជាតិ-អន្តរជាតិ!

​រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល​នេះ ផ្លូវ​ថ្មើរជើង Walk Street មាន​អាយុ​ជាង​៥​ខែ​មក​ហើយ ក្រោយ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៦​ ដល់​ម៉ោង​១១​យប់ រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ និង​កំពុង​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំងពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស ដោយ​មាន​យកចិត្តទុកដាក់​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ដោយ​យកចិត្តទុកដាក់​ខ្លាំង ​ទៅ​លើ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​របៀប​រៀបរយ​សាធារណៈ បរិស្ថាន…

ក្រសួងទេសចរណ៍៖ សម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីប៉ូលិសចរាចរណ៍ឃាត់ និងទារលុយពីភ្ញៀវទេសចរឥណ្ឌូនេស៊ី!

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅ​ថ្ងៃ​ទី​០៤ កក្កដា ២០២៥ បាន​សម្ដែង​ការ​សោកស្តាយ​ជា​ខ្លាំង ចំពោះ​ករណី​ដែល​បាន​កើតឡើង​លើ​ភ្ញៀវ​ទេសចរ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ដែល​មានការ​សួរនាំ​រក​ឯកសារ​រថយន្ត ពី​សំណាក់​មន្ត្រី​នគរបាល​ចរាចរណ៍ ។ ជាមួយ​គ្នា​នេះ​ដែរ ក្រសួងទេសចរណ៍ ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​មាន​ចំណាត់ការ​លើ​ករណី​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់…

គ្រោះថ្នាក់ចរាចរណ៍ភ្នំពេញ៖ រថយន្តដឹកទំនិញបុកម៉ូតូកង់៣ពីក្រោយ កៀបជាប់មនុស្សម្នាក់រងរបួសធ្ងន់

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ មួយ​គ្រឿង ​បាន​បើក​បុក​ម៉ូតូ​កង់​៣ ​ពីក្រោយ​ពេញទំហឹង​ទៅ​ផ្ទុប​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត ​ដែល​កំពុង​រី​យ៉ែ​ចូល​ឃ្លាំង​ បណ្ដាល​ឱ្យ​អ្នកបើកបរ​កង់​៣​ កៀប​ជាប់​រង​របួស​ធ្ងន់ធ្ងរ ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ២០២៥ ​នៅ​ចំណុច​មហាវិថី​ឈ្នះ​ឈ្នះ​ ក្នុងភូមិ​ត្រពាំង​រាំង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។…

លោកឪស៊ុច​មកដល់កម្ពុជា: ព្រះសង្ឃថៃនិមន្តដល់ទឹកដីខ្មែរ​ ក្រោយ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត​ និង​សម្តេចតេជោ​ ហ៊ុន សែន​ ប្រកាស​ស្វាគមន៍​យ៉ាងកក់ក្តៅ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​២ កក្កដា ២០២៥​នេះ ព្រះ​តេជគុណ​ព្រះ​ភិក្ខុ​មហា​នរិន្ទ ថន ហៅ​លោក​ឳ​ស៊ុ​ច បាន​និមន្ត​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​មាន​វត្តមាន​លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ទៅ​ទទួល ខណៈ​ដែល​ព្រះ​តេជគុណ មហា​នរិន្ទ ថន…

ឆបោកទុរេនអនឡាញ៖ អាជ្ញាធរ​បញ្ជូន​ខ្លួន​ជនសង្ស័យ ២នាក់ ទៅតុលាការ​ករណី​បោកប្រាស់​ទិញ-លក់​ទុរេន

រាជធានីភ្នំពេញ ៖ អាជ្ញាធ​មាន​សមត្ថកិច្ច បញ្ជូន​ខ្លួន​ជនសង្ស័យ​០២​រូប​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ករណី​ឆបោក​ប្រាក់​ក្រោម​រូបភាព​ទិញ​-​លក់​ផ្លែ​ទុរេន​តាម​អន​ឡាញ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ។ ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ថា យោង​តាម​បញ្ជា​ដឹកនាំ​របស់​លោកនាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ​ករណី​ឆបោក​ប្រាក់​ផ្សព្វផ្សាយ​ទិញ​-​លក់​ផ្លែ​ទុរេន តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម…