ព័ត៌មានជាតិ

ព្យុះទី២៧ ‹‹ភូតូ›› បោកបក់មកកម្ពុជា ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្លាំង

(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលពីព្យុះទី២៧ ឈ្មោះ ‹‹ភូតូ›› ក្នុងកម្រិត ៣០% ដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។ តាមការវិភាគរបស់អាជ្ញាធរ…

សហគ្រាសកម្ពុជាកើនជាង ៤ម៉ឺន ផ្តល់ការងារលើសពី ២លានកន្លែង

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ វិច្ឆិកា ២០២៥ បានបង្ហាញថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១,៨១០ រោងចក្រ ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា៖ «កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ…

រដ្ឋមន្ត្រីដែនដីចែងពីសារៈសំខាន់នៃការរៀបចំទឹកដីដើម្បីអភិវឌ្ឍសង្គម

ខេត្តមណ្ឌលគិរី៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ ក្នុងស្មារតីនៃកិច្ចការរៀបចំទឹកដី គឺការកំណត់តំបន់នៅលើទឹកដីកម្ពុជាយើង សម្រាប់ទាញប្រយោជន៍មកឱ្យសង្គមជាតិទាំងមូល។ ជាក់ស្តែង ក្នុងតំបន់ណាមលៀរ យើងបានស្គាល់ និងយល់ច្បាស់ពីសក្តានុពលនៃធនធានដី សម្រាប់ដំណាំ ដូចជាកាហ្វេ…

ត្រាំបញ្ជាពិនិត្យឡើងវិញជនភៀសខ្លួនរបស់បៃដិន ប៉ះពាល់រាប់សែននាក់

(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យពិនិត្យឡើងវិញយ៉ាងទូលំទូលាយលើជនភៀសខ្លួនទាំងអស់ដែលចូលមកសហរដ្ឋអាមេរិកក្រោមអាណត្តិអតីតប្រធានាធិបតី ចូ បៃដិន។ ការផ្លាស់ប្តូរនយោបាយនេះប៉ះពាល់ដល់ជនភៀសខ្លួនប្រហែល ២៣៣,០០០នាក់។ បទបញ្ជាដែលចុះហត្ថលេខាដោយលោក Joe Edlow ប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្លួនក្រោមអាណត្តិលោកបៃដិនផងដែរ។ USCIS នឹងឈប់ផ្តល់ឋានៈជនភៀសខ្លួនសម្រាប់អ្នកដែលមានរួចហើយ ប្រសិនបើពួកគេត្រូវបានរកឃើញថាមិនបំពេញតាមលក្ខណៈវិនិច្ឆ័យ។ វិធានការដែលមិនធ្លាប់មានពីមុនមកនេះ អាចនឹងសើរើឡើងវិញលើមនុស្សរាប់ពាន់នាក់ដែលស្វែងរកការការពារពីសហរដ្ឋអាមេរិក។…

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការខណ្ឌសីមាព្រំដែនជាមួយថៃ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា បញ្ហាព្រំដែនជាមួយថៃគឺជាបញ្ហាស្មុគស្មាញដែលបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលត្រូវដោះស្រាយដោយសន្តិវិធី។ សម្តេចបានបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលលេខ៤២-៤៧ និង៥២-៥៩ មិនមែនជាការងារថ្មីទេ ប៉ុន្តែជាការបន្តការងារបច្ចេកទេសដែលធ្វើជិត២០ឆ្នាំមកហើយ។ ការងារនេះធ្វើឡើងយ៉ាងហ្មត់ចត់ ដោយផ្អែកលើឯកសារគតិយុត្តពីសម័យអាណាព្យាបាលបារាំង ដើម្បីធានាភាពត្រឹមត្រូវ តម្លាភាព និងការពារអធិបតេយ្យភាពកម្ពុជា។ សម្តេចបានច្រានចោលការចោទប្រកាន់ថាការងារនេះធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ និងបញ្ជាក់ថាគោលដៅចម្បងគឺកំណត់ខ្សែព្រំដែនដែលត្រឹមត្រូវ…

ក្រសួងព័ត៌មានចូលរួមកម្មវិធីសោតទស្សន៍ និងភាពយន្តអន្តរជាតិនៅចិន

ភ្នំពេញ៖ លោក ទន់សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូទៅខេត្តយូណាន ប្រទេសចិន ដើម្បីចូលរួមកម្មវិធីសប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គ (LMAW) និងកម្មវិធីសប្ដាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ លើកទី៧។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមនៃប្រទេសចិន ហើយបានប្រារព្ធដោយជោគជ័យក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។ កម្មវិធីនេះមានបំណងលើកកម្ពស់វប្បធម៌នៃតំបន់ទន្លេឡានឆាង-មេគង្គ និងគោលគំនិតអំពីសហគមន៍វាសនារួមមនុស្សជាតិ។ កម្មវិធីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី២…

ជនសង្ស័យលួចម៉ូតូនារីខណ្ឌទួលគោក ត្រូវឃាត់ខ្លួនជាបណ្ដោះអាសន្ន

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួចយកម៉ូតូពីនារីម្នាក់ នៅសង្កាត់ទឹកល្អក់ទី៣ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួន។ នៅវេលាម៉ោងប្រហែល១០:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចផ្លូវរថភ្លើង ភូមិ១៧…

នគរបាលភ្នំពេញបង្ហាញមុខជនសង្ស័យ ៥នាក់ ពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរ

រាជធានីភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាល បានបង្ហាញមុខជនសង្ស័យចំនួន ៥នាក់ ក្រោយប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរចំនួន ៣ករណី នៅក្នុងរាជធានីភ្នំពេញ។ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាល បានយកជនសង្ស័យទាំង ៥នាក់មកបង្ហាញមុខជាសាធារណៈ។ លោក វរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា…

លោក សុខ ឥសាន លើកយកចំណុចសំខាន់ៗ ១០ ចំណុចពាក់ព័ន្ធកម្ពុជា

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បានរៀបរាប់ពីបញ្ហាសំខាន់ៗពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ការវាស់វែងបោះបង្គោលព្រំដែនរបស់ក្រុមច្ចេកទេសវាស់វែងព្រំដែនធ្វើការរួមជាមួយគ្នារវាងក្រុមបច្ចេកទេសកម្ពុជា និងក្រុមបច្ចេកទេសសៀម ដោយមិនមែនធ្វើការដោយឡែកពីគ្នាទេ។ ២- រាជរដ្ឋាភិបាលកម្ពុជាធ្វើអ្វីទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល មិនមែនធ្វើនិងរត់តាមពាក្យសំដីរបស់ក្រុមអ្នកមាត់ដាចនៅក្រៅប្រទេសទេ។…

ថៃប្រើយុទ្ធសាស្ត្រ «តម្រិះជិះកឯង» ក្នុងការចោទប្រកាន់កម្ពុជាពីរឿងមីន

ភ្នំពេញ៖ ការចោទប្រកាន់របស់ភាគីថៃថាកម្ពុជាដាក់មីនថ្មីតាមព្រំដែនត្រូវបានអ្នកវិភាគមើលឃើញថាជាយុទ្ធសាស្ត្រ «តម្រិះជិះកឯង» ដែលគ្រាន់តែជាលេសដើម្បីបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ យោងតាមការវិភាគ កម្ពុជាដែលជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ បានខិតខំយ៉ាងខ្លាំងក្នុងការដោះមីននិងគ្រាប់មិនទាន់ផ្ទុះជាង៤លានគ្រាប់ រហូតក្លាយជាប្រទេសគំរូក្នុងការដោះមីនដែលទទួលបានការកោតសរសើរពីអង្គការសហប្រជាជាតិ។ ការដើរជាន់មីនរបស់ទាហានថៃបង្ហាញរូបភាពពីរយ៉ាង៖ ប្រសិនបើការផ្ទុះកើតឡើងនៅលើទឹកដីថៃ ច្បាស់ណាស់ថាជាការទទួលខុសត្រូវរបស់ថៃ ពីព្រោះប្រទេសថៃមិនធ្លាប់មានសង្គ្រាមស៊ីវិលទេ។ ប្រសិនបើការផ្ទុះនោះស្ថិតនៅលើដីខ្មែរ នោះគឺជាមីនដែលសល់ពីសង្គ្រាមដែលទាហានថៃទន្ទ្រានចូលនិងដើរជាន់។ អ្នកវិភាគបានចង្អុលបង្ហាញថា ការរៀបចំសេណារីយ៉ូរឿងគ្រាប់មីនរបស់ថៃគឺជាការភាន់ច្រឡំដ៏ធំមួយ ពីព្រោះថៃខ្លួនឯងបានបង្ហាញភស្តុតាងជារៀងរាល់ថ្ងៃថាខ្លួនជាអ្នកគំរាមកំហែងឱ្យផ្ទុះសង្គ្រាម និងជាអ្នកបង្កហេតុ។ ដោយ វង្ស…