ព័ត៌មានជាតិ

ប្រជាពលរដ្ឋខណ្ឌព្រែកព្នៅស្នើធ្វើផ្លូវ លូមេ និងពន្លឿនបណ្ណកម្មសិទ្ធិដីធ្លី

(ភ្នំពេញ)៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងនូវសំណើសំខាន់ៗដើម្បីធ្វើអោយជីវភាពរស់នៅកាន់តែប្រសើរឡើង។ វេទិកានេះបានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។…

ឱកាសថ្មី! មន្ទីរពេទ្យកាល់ម៉ែត បើកជ្រើសរើសបុគ្គលិកថ្មី ជាង ២០ តំណែង

(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត បានប្រកាសជ្រើសរើសបុគ្គលិកថ្មី ចំនួនជាច្រើននាក់ ដោយមានតំណែងដូចជា អ្នកចុះឈ្មោះអ្នកជំងឺ និងលេខាធិការតាមផ្នែកផ្សេងៗ។ ការទទួលពាក្យចាប់ផ្ដើមពីពេលនេះ រហូតដល់ថ្ងៃទី២៦ ធ្នូ ២០២៥។ តាមការបញ្ជាក់ពីមន្ទីរពេទ្យ បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ សញ្ជាតិខ្មែរ អាយុ ១៨-២៥ឆ្នាំ មានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល ចេះប្រើកុំព្យូទ័រ សុខភាពល្អ…

រថយន្តកុងតឺន័របុកម៉ូតូពីក្រោយ នារីម្នាក់ស្លាប់ភ្លាមៗនៅភ្នំពេញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវឈ្នះ ឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នៅពេលដែលរថយន្តកុងតឺន័រមួយគ្រឿងបើកលឿនជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនរងគ្រោះតាមបញ្ជាក់ពីកាតធ្វើការនៅជាប់ខ្លួនមានឈ្មោះ កេត សាវ័ន្ត ភេទស្រី។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក Zoomer X ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខកំពង់ធំ 1K…

អភិបាលខេត្តតាកែវ ផ្តល់បទពិសោធន៍ដល់អភិបាលស្រុកទ្រាំងថ្មី លើការបម្រើប្រជាពលរដ្ឋឱ្យបានលឿនរហ័ស

ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់លោកអភិបាលស្រុកទ្រាំងថ្មី ដែលទើបចូលកាន់តំណែង កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអភិបាលស្រុកទ្រាំងថ្មីនេះ លោកអភិបាលខេត្តបានណែនាំឱ្យលោកអភិបាលស្រុកថ្មីត្រូវខិតខំបំពេញការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានលឿន ត្រឹមត្រូវ និងទាន់ពេលវេលា។ លោកអភិបាលខេត្តបានបញ្ជាក់ថា៖ “រាល់សំណើ ឬតម្រូវការសេវាសាធារណៈរបស់ពលរដ្ឋត្រូវតែចុះដោះស្រាយឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយរាល់ការផ្តល់សេវាទាំងអស់ត្រូវតែត្រឹមត្រូវតាមច្បាប់ នីតិវិធី…

ធនាគារ វីង និងគយកម្ពុជាចុះកិច្ចព្រមព្រៀងសហការ e-Payment ផ្តល់ឥណទាន ២០០ លានដុល្លារដល់អ្នកបង់ពន្ធ

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ធនាគារ វីង និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហការជំរុញការប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment)។ ក្នុងពិធីដ៏ខ្ពង់ខ្ពស់នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសផ្តល់ “កម្រិតឥណទាន” រហូតដល់ ២០០ លានដុល្លារអាម៉េរិក…

លោក សុខ ឥសាន លើកយកចំណុចសំខាន់ៗ ១០ ចំណុចពាក់ព័ន្ធកម្ពុជា និងបញ្ហាព្រំដែន

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ ឥសាន បានធ្វើការវិភាគយ៉ាងស៊ីជម្រៅពីបញ្ហាសំខាន់ៗដែលកម្ពុជាកំពុងប្រឈម ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ចំណុច។ ១. លោកបានចាត់ទុកការចោទប្រកាន់របស់សៀមថាខ្មែរក្លែងប្រវត្តិសាស្ត្រនិងមានមហិច្ឆតាឈ្លានពានជា “ការគួរឲ្យចង់អស់សំណើច” ដោយអះអាងថានេះជាទម្លាប់របស់សៀមក្នុងការនិយាយផ្ទុយពីការពិត។ ២. សំរាប់បញ្ហាកំណត់ទីតាំងព្រំដែន លោកបញ្ជាក់ថាការសម្គាល់ទីតាំងត្រូវអាស្រ័យលើផែនទីចង្អុលតាមលក្ខណៈបច្ចេកទេស មិនមែនស្ថិតនៅលើការឃើញដោយភ្នែកទេ។…

កម្ពុជាបើកដំណើរការអាកាសយានដ្ឋានថ្មី៣កន្លែង ក្នុង៣ឆ្នាំ ដោយវិនិយោគជាង៣ពាន់លានដុល្លារ

ភ្នំពេញ៖ កម្ពុជាបានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣កន្លែងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រោមទឹកប្រាក់វិនិយោគសរុបជាង៣ពាន់លានដុល្លារអាមេរិក។ យោងតាមក្រសួងព័ត៌មាន នាថ្ងៃទី៥ធ្នូ ២០២៥ អាកាសយានដ្ឋានថ្មីទាំង៣នេះរួមមាន៖ ១. អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ប្រភេទ 4E) ដោយវិនិយោគ១,១០០លានដុល្លារ បានបើកឆ្នាំ២០២៣ ២. អាកាសយានដ្ឋានអន្តរជាតិតារាសាគរ (ប្រភេទ 4D) ដោយវិនិយោគ២០០លានដុល្លារ បានបើកឆ្នាំ២០២៤ ៣.…

ចំណតយានយន្ត៥ជាន់ថ្មីក្រសួងមហាផ្ទៃ បើកប្រើប្រាស់ជាផ្លូវការ ទទួលរថយន្តជិត៥០០គ្រឿង!

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារចំណតយានយន្តថ្មីកម្ពស់៥ជាន់ ដែលមានសមត្ថភាពទទួលយានជំនិះជាង៦០០គ្រឿង បន្ទាប់ពីបានសាងសង់រួចរាល់ជាស្ថាពរ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អគារចំណតថ្មីនេះមានទំហំ ៥០ម៉ែត្រ × ៥៤.៦ម៉ែត្រ និងមានផ្ទៃក្រឡាសរុប ១៦,២០៧ម៉ែត្រក្រឡា កម្ពស់ ១៧.៩៥ម៉ែត្រ។ ចំណតនេះអាចទទួលរថយន្តបាន ៤៥៥គ្រឿង ម៉ូតូ…

តាកែវឆ្ពោះទៅជាតំបន់កសិ-ទេសចរណ៍ថ្មី! សហគមន៍បន្លែផ្ទះសំណាញ់ត្រាំកក់នឹងក្លាយជាកន្លែងទស្សនាកសិកម្មទំនើប

ខេត្តតាកែវ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញផែនការបំប្លែងសហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ទៅជាតំបន់កសិ-ទេសចរណ៍ដ៏ទំនើបមួយ ដែលនឹងជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។ ផែនការនេះបានចាប់ផ្ដើមឡើងក្រោយពីកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី៥ ស្ដីពីកសិកម្ម ទឹក ជនបទ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងទាំង៣ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម…

កម្លាំងយោធភូមិភាគ៥បង្ក្រាបរថយន្តដឹកលៀស២០តោនខុសច្បាប់នាំចេញទៅវៀតណាម

ខេត្តសៀមរាប៖ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តម សេនីយ៍ទោសេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ កម្លាំងយោធាបានបង្ក្រាបរថយន្តដឹកលៀស១គ្រឿងដែលមានទិសដៅឆ្ពោះទៅរាជធានីភ្នំពេញនិងបន្តចេញទៅក្រៅប្រទេស។ លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងបានឲ្យដឹងថាកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៥នេះ បានចុះបង្ក្រាបរថយន្ត១គ្រឿងដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅក្រៅប្រទេសបន្តទៀត។ យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្ត១គ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផល គឺឲ្យដឹកលៀសទម្ងន់តែ៣តោនទេ…