ព័ត៌មានជាតិ

អភិបាលក្រុងស្វាយរៀង ណែនាំក្រុមហ៊ុនទទួលការសាងសង់ផ្លូវ ត្រូវធានាគុណភាព សុវត្ថិភាព និងស្តង់ដាបច្ចេកទេសខ្ពស់

ខេត្តស្វាយរៀង៖ លោក ណុបចំរើន អភិបាលក្រុងស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវដីក្រាលបេតុងអាម៉េ ប្រវែង ២៤៥ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ស្ថិតនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ជាគម្រោងអនុវត្តដោយប្រើប្រាស់មូលនិធិសង្កាត់គយត្របែក ឆ្នាំ២០២៦។ លោក ណុបចំរើន បានលើកឡើងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្រួលដល់ការធ្វើដំណើរ…

អង់គ្លេសប្រកាសជំនួយ ១.៦លានផោន បន្តគាំទ្រការងារបោសសម្អាតមីននៅកម្ពុជា ឆ្នាំ២០២៦-២០២៧

ភ្នំពេញ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយថវិកា ១.៦លានផោន សម្រាប់រយៈពេលមួយឆ្នាំទៀត (២០២៦-២០២៧) ដើម្បីគាំទ្រការងារបោសសម្អាតមីន និងការអប់រំយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅកម្ពុជា។ ពិធីប្រកាសផ្ដល់ជំនួយនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស ដោយមានការចូលរួមពីលោកបណ្ឌិត លី ធុជ…

កម្លាំងនគរបាលស្រុកកោះសូទិនចុះល្បាតឃាត់ម៉ូតូធំមួយគ្រឿង និងអប់រំក្មេងជិះម៉ូតូគ្មានស្លាកលេខ

ខេត្តកំពង់ចាម៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក្នុងការបន្តអនុវត្តវិធានការក្ដៅបង្ក្រាបមុខសញ្ញាក្មេងទំនើងដោយគ្មានការលើកលែងនោះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង១៥ នាទី លោកវរសេនីយ៍ឯក យ៉ិល សុផាន់ អធិការនគរបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការល្បាតតាមដងផ្លូវ។ ក្នុងប្រតិបត្តិការនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ បានហៅឈ្មោះ…

រំខានអ្នកជិតខាងផង! ធុងបាស់រំខានដល់ម៉ោងជាង១០យប់ ត្រូវអធិការនគរបាលក្រុងតាខ្មៅចេញបញ្ជាដកហូតភ្លាមៗ

ខេត្តកណ្តាល ៖ សមត្ថកិច្ចបានចុះបង្ក្រាបការប្រើប្រាស់ធុងបាស់ដែលបង្កសំឡេងរំខានដល់អ្នកជិតខាងយ៉ាងខ្លាំង នាវេលាយប់ជ្រៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ជាក់ស្តែងនៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២២:២០ នាទី លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាឱ្យកម្លាំងចុះទៅណែនាំ និងដកហូតធុងបាស់មករក្សាទុកជាបន្ទាន់។ តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចេះគិតគូរពីអ្នកជិតខាងផងដែរ…

ប៉ូលិសឃាត់ខ្លួនចោរលួចទូរស័ព្ទនៅសួនច្បារមាត់ទន្លេ រត់គេចខ្លួនម្នាក់ទៀត

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទដៃនៅតំបន់សួនច្បារមាត់ទន្លេ ក្នុងសង្កាត់ជ័យជំនះ រាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពកាលពីវេលាម៉ោង៣:៥០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆន គឹមសុខ…

ប្រៃសណីយ៍កម្ពុជាអំពាវនាវដល់ម្ចាស់គណនី YouTube និងផេកឱ្យមកទទួលលេខសម្ងាត់ពី Google ជាបន្ទាន់

ភ្នំពេញ ៖ ប្រៃសណីយ៍កម្ពុជាបានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ដើម្បីអំពាវនាវដល់អ្នកផលិតមាតិការសម្រាប់ផ្សាយ (MMO) និងម្ចាស់គណនី ឬផេកនានាលើបណ្តាញសង្គម ដែលកំពុងរង់ចាំទទួលប្រាក់ចំណូលពីក្រុមហ៊ុន Google ឱ្យមកទទួលលេខសម្ងាត់ (PIN) របស់ខ្លួនជាបន្ទាន់។ យោងតាមប្រភពពីប្រៃសណីយ៍កម្ពុជាបានឱ្យដឹងថា លេខសម្ងាត់ដែលក្រុមហ៊ុន Google ផ្ញើជូនមកសាមីខ្លួនតាមរយៈប្រៃសណីយ៍កម្ពុជា គឺជាតម្រូវការចាំបាច់ដើម្បីទទួលបានទឹកប្រាក់ពីក្រុមហ៊ុន Google។ ទោះបីជាយ៉ាងណា ម្ចាស់គណនី…

វិធានការច្បាប់៣សំខាន់ៗ របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោះស្រាយបញ្ហាក្មេងទំនើង

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន។ លោក កើត រិទ្ធ បានថ្លែងថា មានវិធានការច្បាប់សំខាន់ៗចំនួន៣ ដែលត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង…

ធ្លាក់ខ្មោច! ក្មេងទំនើង ៤នាក់ ជិះម៉ូតូរកធាក់ប្លន់តាមផ្លូវជាតិលេខ៣ ត្រូវនគរបាលប្រើដងឆ័ត្រវាយតប ឃាត់បាន២នាក់ រត់គេច២នាក់

ខេត្តកណ្តាល៖ ក្រុមក្មេងទំនើង ៤នាក់ ដែលប្រមូលគ្នារៀបចំផែនការជិះម៉ូតូដើរធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ៣ ត្រូវបានកម្លាំងនគរបាលដេញតាមឃាត់ខ្លួនបាន ២នាក់ និងរត់គេចខ្លួន ២នាក់ បន្ទាប់ពីពួកគេបានប្រើដងឆ័ត្រវាយតបតមកលើសមត្ថកិច្ចអំឡុងពេលរត់គេចខ្លួន។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ២ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៣ ឧសភា ២០២៦ ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សមត្ថកិច្ចបានឲ្យដឹងថា…

បង្ក្រាបក្មេងទំនើង២ក្រុម ប្រើកាំបិតនិងដុំថ្មគប់គ្នានៅភ្លើងស្តុបបាណន់ ឃាត់ខ្លួន៨នាក់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុង បានបង្ក្រាបក្រុមក្មេងទំនើងចំនួនពីរក្រុមដែលបានវាយតប់គ្នានៅចំណុចភ្លើងស្តុបបាណន់ កាលពីរាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រោយរូបភាពត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ដាញ់…

លោក ណុប ចំរើន បើកការដ្ឋានសាងសង់អគារសិក្សាថ្មី ៣បន្ទប់ នៅសាលាបឋមសិក្សាចេក ក្រោមមូលនិធិសង្កាត់ឆ្នាំ២០២៦

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារសិក្សាបេតុងថ្មីមួយខ្នង មាន៣បន្ទប់ (ទទឹង៩ម៉ែត្រ បណ្តោយ២៤ម៉ែត្រ កម្រាលបេតុង) ស្ថិតនៅសាលាបឋមសិក្សាចេក សង្កាត់ចេក ដែលជាគម្រោងអនុវត្តក្រោមមូលនិធិសង្កាត់ចេក ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលក្រុងបានថ្លែងថា អគារសិក្សាថ្មីនេះមិនត្រឹមតែបំពេញតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធអប់រំប៉ុណ្ណោះទេ…