រំខានអ្នកជិតខាងផង! ធុងបាស់រំខានដល់ម៉ោងជាង១០យប់ ត្រូវអធិការនគរបាលក្រុងតាខ្មៅចេញបញ្ជាដកហូតភ្លាមៗ

រំខានអ្នកជិតខាងផង! ធុងបាស់រំខានដល់ម៉ោងជាង១០យប់ ត្រូវអធិការនគរបាលក្រុងតាខ្មៅចេញបញ្ជាដកហូតភ្លាមៗ

ខេត្តកណ្តាល ៖ សមត្ថកិច្ចបានចុះបង្ក្រាបការប្រើប្រាស់ធុងបាស់ដែលបង្កសំឡេងរំខានដល់អ្នកជិតខាងយ៉ាងខ្លាំង នាវេលាយប់ជ្រៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ។

នគរបាលចុះដកហូតធុងបាស់

ជាក់ស្តែងនៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២២:២០ នាទី លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាឱ្យកម្លាំងចុះទៅណែនាំ និងដកហូតធុងបាស់មករក្សាទុកជាបន្ទាន់។

ការដកហូតធុងបាស់

តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចេះគិតគូរពីអ្នកជិតខាងផងដែរ ជាពិសេសកុំបង្កសំឡេងរំខានក្នុងពេលយប់ជ្រៅព្រោះអ្នកជិតខាងខ្លះមានកូនតូច មានឪពុកម្តាយចាស់ជរា និងអ្នកមានជំងឺដែលត្រូវការសម្រាក។

នគរបាលណែនាំពលរដ្ឋ

អធិការដ្ឋាននគរបាលក្រុងតាខ្មៅសង្ឃឹមថា ប្រតិបត្តិការនេះនឹងក្លាយជាមេរៀនសម្រាប់អ្នកដទៃទៀត កុំឱ្យយកធុងបាស់មកប្រើប្រាស់បង្កសំឡេងរំខានដល់សាធារណជន។

administrator

Related Articles