លោក ណុប ចំរើន បើកការដ្ឋានសាងសង់អគារសិក្សាថ្មី ៣បន្ទប់ នៅសាលាបឋមសិក្សាចេក ក្រោមមូលនិធិសង្កាត់ឆ្នាំ២០២៦

លោក ណុប ចំរើន បើកការដ្ឋានសាងសង់អគារសិក្សាថ្មី ៣បន្ទប់ នៅសាលាបឋមសិក្សាចេក ក្រោមមូលនិធិសង្កាត់ឆ្នាំ២០២៦

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារសិក្សាបេតុងថ្មីមួយខ្នង មាន៣បន្ទប់ (ទទឹង៩ម៉ែត្រ បណ្តោយ២៤ម៉ែត្រ កម្រាលបេតុង) ស្ថិតនៅសាលាបឋមសិក្សាចេក សង្កាត់ចេក ដែលជាគម្រោងអនុវត្តក្រោមមូលនិធិសង្កាត់ចេក ឆ្នាំ២០២៦។

ពិធីបើកការដ្ឋាន

ក្នុងឱកាសនោះ លោកអភិបាលក្រុងបានថ្លែងថា អគារសិក្សាថ្មីនេះមិនត្រឹមតែបំពេញតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សិស្សានុសិស្ស និងគណៈគ្រប់គ្រងសាលា ព្រមទាំងស្របតាមគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យអប់រំ។

ពិធីបើកការដ្ឋាន

លោកអភិបាលក្រុងបានផ្តាំផ្ញើដល់ក្រុមហ៊ុនម៉ៅការឲ្យអនុវត្តតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ និងប្រកបដោយគុណភាពខ្ពស់ ដើម្បីឲ្យសិស្សានុសិស្សអាចចូលសិក្សាក្នុងអគារថ្មីនេះបានឆាប់រហ័ស។

ពិធីបើកការដ្ឋាន

គួរបញ្ជាក់ថា គម្រោងនេះកើតឡើងពីការមើលឃើញរបស់ក្រុមប្រឹក្សាសង្កាត់ចេក លើតម្រូវការជាក់ស្តែងក្នុងការដោះស្រាយបញ្ហាខ្វះបន្ទប់សិក្សា និងអគារសិក្សាចាស់ៗ ដែលជាការគាំទ្រវិស័យអប់រំមូលដ្ឋានសម្រាប់បណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ។

ពិធីបើកការដ្ឋានពិធីបើកការដ្ឋានពិធីបើកការដ្ឋានពិធីបើកការដ្ឋានពិធីបើកការដ្ឋានពិធីបើកការដ្ឋានពិធីបើកការដ្ឋានពិធីបើកការដ្ឋាន

administrator

Related Articles