ខេត្តបាត់ដំបង៖ កម្លាំងនគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុង បានបង្ក្រាបក្រុមក្មេងទំនើងចំនួនពីរក្រុមដែលបានវាយតប់គ្នានៅចំណុចភ្លើងស្តុបបាណន់ កាលពីរាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រោយរូបភាពត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម។
ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។

ជនសង្ស័យទាំង០៨នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ និងដុំថ្មគប់គ្នាទៅវិញទៅមក ដោយសារមានទំនាស់ជាមួយគ្នា។
ក្រុមទី១ មានគ្នា៦នាក់៖
– ជា វិសាល (អាយុ១៨ឆ្នាំ)
– សូ សំវិទ្យា (អាយុ២០ឆ្នាំ)
– សូ សំប្រាថ្នា (អាយុ២៥ឆ្នាំ)
– ជា ភារិន (អាយុ១៧ឆ្នាំ)
– ជា ជឿន (អាយុ២១ឆ្នាំ)
– ឈៀង សុជាតិ (អាយុ១៦ឆ្នាំ)

ក្រុមទី២ មានគ្នា២នាក់៖
– វុទ្ធី ម៉េងអី (អាយុ១៩ឆ្នាំ)
– រឿន វិឆ្ឆិកា (អាយុ១៩ឆ្នាំ)
សមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួនរួមមាន៖ កាំបិតខ្វែវដងដែកចំនួន០១ដើម, កាំបិតកែឆ្នៃចំនួន០១ដើម, កាំបិតខ្វែវដងឈើចំនួន០១ដើម និងម៉ូតូចំនួន០៣គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់។
