ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំពិធីអបអរខួប១៦៣ឆ្នាំ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។…

ព្រះសង្ឃ១៩វត្តក្នុងក្រុងបាវិត ប្រគេនបច្ច័យ-ទេយ្យទានជូនកាកបាទក្រហម ត្រៀមជួយប្រជាពលរដ្ឋរងគ្រោះ

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាវិត លោកស្រី ជួន សុវណ្ណារី ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងសហការី នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានទទួលបច្ច័យ-ទេយ្យទានពីព្រះសង្ឃទាំង១៩វត្តក្នុងក្រុង ដឹកនាំដោយ ព្រះវិសាលធម្មគណ ទេព វាសនា ព្រះអនុគណក្រុងបាវិត…

អ្នកជំនាញវាយតម្លៃខ្ពស់ កិច្ចសហប្រតិបត្តិការ AI-ដ្រូន កម្ពុជា-ចិន ផ្តល់ផលប្រយោជន៍៥យ៉ាង

ភ្នំពេញ៖ បណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាង កម្ពុជា និង ចិន លើវិស័យបញ្ញាសិប្បនិម្មិត (AI) និង យន្តហោះគ្មានមនុស្សបើក (Drone) ដោយលើកឡើងថាជាជំហានប្រវត្តិសាស្ត្រមួយ។ ថ្មីៗនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា…

រថយន្ត Prius បុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតយ៉ាងដំណំនៅភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត TOYOTA Prius ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-6848 ក្នុងល្បឿនលឿនដោយមិនប្រយ័ត្ន បណ្តាលឱ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២:៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។…

ទុរេនទឹកឈូចូលរដូវប្រមូលផល ល្បីល្បាញខាងរសជាតិឆ្ងាញ់ពិសេសទាក់ទាញភ្ញៀវក្នុងស្រុកនិងក្រៅប្រទេស

ខេត្តកំពត ៖ ទុរេនទឹកឈូ ដែលជាផលិតផលកសិកម្មដ៏មានកេរ្តិ៍ឈ្មោះរបស់ខេត្តកំពត បានចាប់ផ្តើមចូលរដូវប្រមូលផលជាថ្មី ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ សារតែរសជាតិឈ្ងុយឆ្ងាញ់ និងក្លិនក្រអូបពិសេសរបស់វា។ ក្នុងឱកាសនេះ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានដឹកនាំកិច្ចប្រជុំណែនាំដល់អាជ្ញាធរមូលដ្ឋាន គឺអាជ្ញាធរភូមិ ឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឲ្យបន្តផ្សព្វផ្សាយជាប្រចាំ…

៣ខែដើមឆ្នាំ២០២៦៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបញ្ជូនកីឡាករចូលរួមប្រកួតជាង៣០ព្រឹត្តិការណ៍ ដណ្ដើមបានមេដាយជាង២០០គ្រឿង

ភ្នំពេញ៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមប្រកួតក្នុងប្រទេសសរុប២៨ព្រឹត្តិការណ៍ ដណ្ដើមបានមេដាយសរុប២០៨គ្រឿង ក្នុងនោះមានមេដាយមាស៨៤គ្រឿង ប្រាក់៦០គ្រឿង និងសំរឹទ្ធ៦៤គ្រឿង។ ទន្ទឹមនឹងព្រឹត្តិការណ៍ក្នុងប្រទេស ក្រុមប្រឹក្សាកីឡាក៏បានបញ្ជូនកីឡាករជម្រើសជាតិទៅប្រកួតនៅក្រៅប្រទេសចំនួន៧ព្រឹត្តិការណ៍ធំៗ ដណ្តើមបានមេដាយសរុប៦គ្រឿង រួមមានមាស១ ប្រាក់២ សំរឹទ្ធ៣ ព្រមទាំងឈ្នះខ្សែក្រវាត់ចំនួន៦ខ្សែ។ ដើម្បីពង្រឹងគុណភាពកីឡាអាជីព ក្រុមប្រឹក្សាកីឡាបានចាត់បញ្ជូនមន្ត្រីនគរបាលជាតិ៥រូប គ្រូឧទ្ទេស៤រូប…

ស្នេហាក្នុងចិត្ត! បុរសខ្មែរឥស្លាមនាំម្តាយទៅមើលអនាគតប្រពន្ធ ម្តាយមិនពេញចិត្ត កូនប្រុសឈឺចិត្តចងកសម្លាប់ខ្លួន

ខេត្តស្ទឹងត្រែង៖ រឿងស្នេហាមិនទទួលបានការគាំទ្រពីឪពុកម្តាយ បាននាំឱ្យបុរសវ័យក្មេងម្នាក់ ដែលជាជនជាតិខ្មែរឥស្លាម សម្រេចចិត្តចងកសម្លាប់ខ្លួនបាត់បង់ជីវិតយ៉ាងសោកសៅ បន្ទាប់ពីបាននាំម្តាយទៅមើលអនាគតកូនប្រសាស្រី តែម្តាយមិនពេញចិត្ត។ សពជនរងគ្រោះឈ្មោះ ម៉ាន សុខនី អាយុ ២៧ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងផ្ទះឈើមួយកន្លែង ស្ថិតនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោងប្រហែល ១ និង ២០…

ឃាត់ខ្លួនយុវ័យ៤នាក់ ជិះម៉ូតូបង្ហោះបំពាក់បំពង់ស៊ីម៉ាំងកែច្នៃបង្កសំឡេងរំខាននៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការឃាត់ខ្លួនក្រុមយុវវ័យចំនួន ៤នាក់ ដែលបានជិះម៉ូតូបង្ហោះ និងបំពាក់បំពង់ស៊ីម៉ាំងកែច្នៃបង្កើតសំឡេងរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នៅតាមដងផ្លូវក្រវាត់ក្រុង ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញបានចុះអន្តរាគមន៍បង្ក្រាបក្រុមក្មេងទំនើងជិត ២០គ្រឿង ដែលបានបើកបរបង្ហោះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋតាមដងផ្លូវ។…

រឿងរន្ធត់! ជនជាតិចិនវាយដណ្តើមហាងនៅភ្នំពេញ នាយប៉ុស្តិ៍ដាច់សាច់ម្រាមដៃ ខណៈចុះបង្រ្កាប

ភ្នំពេញ៖ នាយប៉ុស្តិ៍ម្នាក់ដាច់សាច់ម្រាមដៃ និងមន្ត្រីនគរបាលម្នាក់ទៀតរបួសស្រាល បន្ទាប់ពីចុះបង្រ្កាបករណីបុរសជនជាតិចិនម្នាក់ ចូលអុកឡុកក្នុងហាងទំនិញខ្នាតតូចមួយកន្លែង ដោយបំផ្លាញទំនិញខូចខាតអស់មួយចំនួន និងទាញដបស្រាគប់បុគ្គលិក បណ្តាលឱ្យនាំគ្នារត់ចេញក្រៅ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។ ហេតុការណ៍នេះកើតឡើងនៅចំណុចហាងលក់ទំនិញខ្នាតតូចយីហោ “Smile Mini Marts” ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ០៦:២០ នាទីព្រឹកព្រលឹម…

ប្រតិបត្តិការសង្គ្រោះជនជាតិថៃ ២៨នាក់ ពីជនល្មើសនៅក្រុងប៉ោយប៉ែត សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការរន្ទះបាញ់ ដើម្បីជួយសង្គ្រោះជនជាតិថៃចំនួន ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងដោយខុសច្បាប់នៅក្នុងផ្ទះជួលមួយកន្លែង ជាប់ផ្លូវជាតិលេខ ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ…