លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំពិធីអបអរខួប១៦៣ឆ្នាំ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំពិធីអបអរខួប១៦៣ឆ្នាំ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ពិធីទិវាកាកបាទក្រហម

លោកជំទាវបណ្ឌិតបានថ្លែងថា ថ្ងៃនេះយើងបានបន្តបញ្ជាក់នូវទឹកចិត្តមនុស្សធម៌ ទំនុកចិត្ត និងសាមគ្គីភាពរបស់ខ្មែរយើង ដែលតែងឈរជាមួយគ្នានៅពេលបងប្អូនប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខលំបាក។

សប្បុរសធម៌

លោកជំទាវបណ្ឌិតបន្តថា សប្បុរសជនទាំងអស់គឺជាទំនុកចិត្ត ហើយនេះក៏ជាក្ដីមេត្តាដែលចេញពីបេះដូងសប្បុរសធម៌។ ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះនឹងប្រែក្លាយទៅជា អង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់បន្ទាន់ផ្សេងៗ។

ពិធីទិវា

បរិច្ចាគ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលបានចែករំលែកនូវក្ដីស្រឡាញ់ ផ្ដល់ក្ដីសង្ឃឹម និងការរួមចំណែកថែរក្សាស្មារតីមនុស្សធម៌ក្នុងសង្គមជាតិរបស់យើង។

ការចូលរួម

ពិធីមនុស្សធម៌

អបអរសាទរ

ស្មារតីមនុស្សធម៌

កម្ពុជា

ពិធីសាមគ្គី

ដោយ ៖ សិលា

administrator

Related Articles