ឃាត់ខ្លួនយុវ័យ៤នាក់ ជិះម៉ូតូបង្ហោះបំពាក់បំពង់ស៊ីម៉ាំងកែច្នៃបង្កសំឡេងរំខាននៅមណ្ឌលគិរី

ឃាត់ខ្លួនយុវ័យ៤នាក់ ជិះម៉ូតូបង្ហោះបំពាក់បំពង់ស៊ីម៉ាំងកែច្នៃបង្កសំឡេងរំខាននៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការឃាត់ខ្លួនក្រុមយុវវ័យចំនួន ៤នាក់ ដែលបានជិះម៉ូតូបង្ហោះ និងបំពាក់បំពង់ស៊ីម៉ាំងកែច្នៃបង្កើតសំឡេងរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នៅតាមដងផ្លូវក្រវាត់ក្រុង ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

រូបភាពសកម្មភាពឃាត់ខ្លួន

ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញបានចុះអន្តរាគមន៍បង្ក្រាបក្រុមក្មេងទំនើងជិត ២០គ្រឿង ដែលបានបើកបរបង្ហោះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋតាមដងផ្លូវ។

រូបភាពសកម្មភាពឃាត់ខ្លួន

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានវ័យចន្លោះពី ១៨ ទៅ ២១ ឆ្នាំ រួមជាមួយវត្ថុតាងម៉ូតូម៉ាក Yamaha Exciter គ្មានផ្លាកលេខចំនួន ៣គ្រឿង (ពណ៌ខ្មៅលាយខៀវ ពណ៌ខ្មៅលាយស្វាយ និងពណ៌ខ្មៅលាយផ្កាឈូក)។ បក្ខពួកមួយចំនួនទៀតបានជិះម៉ូតូគេចខ្លួនបាត់។

រូបភាពវត្ថុតាង

ក្រោយការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានអនុវត្តវិធានការអប់រំ ដោយតម្រូវឱ្យយុវវ័យទាំង ៤នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងកោះហៅអាណាព្យាបាលមកធ្វើការធានា មុនអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ ព្រមទាំងប្រគល់ម៉ូតូជូនវិញផងដែរ។

រូបភាពវត្ថុតាង

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្រុមក្មេងទំនើង ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តមណ្ឌលគិរី។

រូបភាពសកម្មភាពឃាត់ខ្លួន

administrator

Related Articles